សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រទះ​ឃើញ​គំនរ​ឈើ ប្រណិត​នៅ​បៀ៑ត​ក្លៀក​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​លំផាត់ ( ភូមិ​អូរ​ល្វា​ក់​)

​ប្រទះ​ឃើញ​គំនរ​ឈើ ប្រណិត​នៅ​បៀ៑ត​ក្លៀក​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​លំផាត់ ( ភូមិ​អូរ​ល្វា​ក់​)

ខេត្ត​រតនគិរី ៖ គំនរ​ឈើ​ជាច្រើន​គំនូ​ក​ដែល​ឈ្មួញ​មិន​ស្គាល់​អត្ត​ស​ញ្ញណ​ប្រមែប្រមូល មក​កៀងគរ ទុក​លាក់​ត្រង់ចំណុច ខាងក្រោយ ផ្ទះ​មួយ​ខ្នង ឈ្មោះ ចែ នី ស្ថិតនៅក្នុង​ភូមិ   អូរ​ល្វា​ក់  ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់​ខេត្ត​រតនគិរី  ។

​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​លំផាត់​អូរ​ល្វា​ក់ មាន​មន្ត្រី​បរិស្ថាន​ពីររូប​កំពុង​គ្រប់គ្រង​ត្រូវបាន​ស្គាល់​:​ទីមួយ​:  ឈ្មោះ ធឹ​ម ចិត្រ មាន​ឋានៈ​ប្រធាន​ស្នាក់ការ​បរិស្ថាន​អូរ​ល្វា​ក់ ទី​ពីរ​:​ឈ្មោះ យុន សុខ ឡេង  ជា​ប្រធាន​ក្រុម​ដើរល្បាត ។ ចំងាយ​ពី​ទី​ស្នាក់​ទៅ​គំនរ​ឈើ ប្រមាណ​ជាង​1000​ម៉ែត្រ​ប៉ុណ្ណោះ ឃើញ​ទីតាំង​គំនរ​ឈើ នេះ​តែម្តង  ។

​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​76  (​ខេត្ត​រតនគិរី  មណ្ឌលគិរី​) តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ទៅ​មក​តាមផ្លូវ​បាន​អោយ​ក្រុម​សារព័តិ​មានដឹង​ជា​រឿយៗ​យូរ​មក​ហើយ​ថា ៖ ទីតាំង​ស្តុក​ឈើ​ប្រណីត​ខាងលើនេះ មាន​ពីរ​កន្លែង (​ផ្ទះ​ចំនួន​ពីរ​ខ្នង​ក្បែរ​គ្នា​)​គឺ ផ្ទះ​ទីមួយ ៖ ត្រូវបាន​ស្គាល់​ឈ្មោះ  តាតី  ជា​អតីត  មន្ត្រី​បរិស្ថាន ដែល​បច្ចុប្បន្ន​ចូល​និវត្តន៍ ហើយ​ផ្ទះ​ទី​ពីរ​ឈ្មោះ ចែ នី នេះ​តែម្តង ។ (​មួយខែ​៣០​ថ្ងៃ​)  ពួក​គាត់​តែង​ប្រទះ​ឃើញ​រថយន្ត​សាំ​យ៉ុង​ចាស់ៗ​ពណ៌​លឿង ពណ៌​ស ជាច្រើន​គ្រឿង ចេញពី​ក្រុង​បាន​លុង ឆ្ពោះ​ទៅ​ទីតាំង​ទាំងពីរ​នេះ ដើម្បី​ដឹក​ជញ្ជូន​យក​ឈើ​មក​ក្រុង​បាន​លុង  ទាំង​កណ្តាល​ថ្ងៃ​ចែស​តែម្តង​ដោយ​គ្មាន​ញញើត​ខ្លាចក្រែង និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​នោះ​ឡើយ ។​

​មាន​ប្រភព​មួយ​ផ្សេង​បាន​ខ្សឹប​ប្រាប់​អោយដឹង​ទៀត​ថា ៖ ឈ្មោះ ថា ភេទ​ប្រុស  (​ឈ្មួញ​ដុះ​ស្លែ​) ជា​អ្នក​ប្រមែប្រមូល​ឈើប្រណិត​គ្រប់​ទីកន្លែង​មក​ស្តុក​ទុក នៃ​ទីតាំង​ខាងលើ នេះ ដើម្បី​រងចាំ​ចែកចាយ​ទៅ​ក្រុម រថយន្ត​សាំ​យ៉ុង​ទាំងនោះ និង​មួយចំនួន​ដឹក​តាម​រថយន្ត​ផង​ខ្លួន​ខ្លះ រំដោះ​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​។ ឈ្មួញ​ដុះ​ស្លែ​ម្នាក់នេះ បាន​រៀបចំ​កញ្ចប់​ពង្រា​យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ គ្មាន​ចន្លោះ​ណាមួយ​នោះ​ឡើយ  ។   ទើប​ការប្រកបមុខរបរ  ទិញ​លក់​និង​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន គ្មាន​ឧបសគ្គ​រារាំង​ដូច្នេះ  ។

​ពាក់ព័ន្ធ​ករណី​ខាងលើ  លោក ធឹ​ម ចិត្រ ប្រធាន​ស្នាក់ការ​បរិស្ថាន​អូរ​ល្វា​ក់​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​អោយ​ក្រុមការងារ​យើង​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​13 ខែ​មករា ឆ្នាំ ២០១៧ ទាំង​សំដី​មិន​សមរម្យ​ថា  អោយ​អ្នក​សារព័តិមាន​សុំ​ដី​ការពី​សាលាដំបូង​ខេត្ត  ទើប​គេ​នឹង​ធ្វើ​ការបង្ក្រាប​គំនរ​ឈើ​ខាងលើនេះ ហើយក៍​បិទ​ទូរស័ព្ទ​ទៅ ៕

 

wood lumphat (3) wood lumphat (4) wood lumphat (5) wood lumphat (1) wood lumphat (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់