សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​យី​ឌុប​បើក​គារ​ឡាន​អ្នកកាសែត​នឹង​មន្ត្រីប៉ុស្ត៏​ឃុំ​សណ្តាន់​បណ្តាលឲ​របួស​ធ្ងន់ធ្ងរ​នៅ​ស្រុក​សំបូរ

រថយន្ត​យី​ឌុប​បើក​គារ​ឡាន​អ្នកកាសែត​នឹង​មន្ត្រីប៉ុស្ត៏​ឃុំ​សណ្តាន់​បណ្តាលឲ​របួស​ធ្ងន់ធ្ងរ​នៅ​ស្រុក​សំបូរ

ក្រចេះ ៖ រថយន្ត​យី​ឌុប​ដឹក​សណ្តែកសៀង មួយគ្រឿង បាន​បើក​គារ​ឡាន​អ្នកកាសែត ដែល​ឈប់​នៅ​ចិញ្ចើមផ្លូវ និយាយ​គ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ នឹង​មន្ត្រីប៉ុស្ត៏​ឃុំ​សណ្តាន់ ហើយ​បណ្តាល​ឲ​មន្ត្រី​ប៉ុ​ស្ត៏​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​ហេតុ​ការណ៏​បាន​កើតឡើង​នូវ​ផ្លូវជាតិ ៧ ស្ថិតក្នុង​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្តក្រចេះ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ ។​

​លោក នួន សារិន អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​សំបូរ​បាន​ប្រាប់​ឲ​ដឹងថា ជនរងគ្រោះ​១៖​ឈ្មោះ ចាន់ នឿន ជា​មន្ត្រីប៉ុស្ត៏​ឃុំ​សណ្តាន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​រស់នូវ​ភូមិធំ​ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ ២៖​ឈ្មោះ​វិច្ឆិកា ជា​អ្នកកាសែត ៣៖ ឈ្មោះ កប ជា​ឈ្មួញ​រកស៊ី​ឈើ ។

​លោក​បាន​បន្តទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៏​នេះ បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​យី​ឌុប​ដឹក​សណ្តែកសៀង ងងុយដេក​(​ងោគ​មួយភាំង​) មិន​បាន​ប្រយ័ត្ន​រួច​ក៏​រេ​ចង្កូត​ទៅ​គារ​ឡាន​អ្នកកាសែត កំពុង​ឈប់​នៅ​ចិញ្ចើមផ្លូវ ស្រប​ទិស​គ្នា​បណ្តាល​ឲ​ខូចខាត​អស់​មួយ​ចំហៀង​នឹង​បណ្តាល​ឲ​មន្ត្រី​ប៉ុស្ត៏​រងរបួស​ត្រង់​មុខ ក្បាល​នឹង​បែក​ប្រអប់ជើង​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ។ រួច​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ​ភ្លាមៗ​នោះដែរ ។ ចំនែក​ភាគី​ខាង​យី​ឌុប​អ្នកបើកបរ​អត់​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ។ ក្រោយពី​មាន​គ្រោះថ្នាក់​កើតឡើង​កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ឃាត់​រថយន្ត​យី​ឌុប​នឹង​រថយន្ត​អ្នកកាសែត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​ចាត់​តាម​និតិ​វិធី​ច្បាប់ ។​

​លោក នួន សារិន បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៧​នេះ​ថា​ភាគី​ទាំងសងខាង​កំពុង​សម្របសម្រួល​ដើម្បី​បញ្ចប់​៕​

 

car accident a (1) car accident a (2) car accident a (3)

Filed in: គ្រោះថ្នាក់ចរាចរណ៍