សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​ដាក់​បញ្ជូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​និង​ប្រគល់​ត្រា​ជា​ផ្លូវ​ការជូន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​រតនគិរី​

ពិធី​ប្រកាស​ដាក់​បញ្ជូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​និង​ប្រគល់​ត្រា​ជា​ផ្លូវ​ការជូន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី​៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក បានរស់នៅ​ធ្វើ​ការងារ​ដោយ​ឯករាជ្យ និង​ម្ចាស់ការ​ដោយ​ខ្លួនឯង ឥឡូវ​ត្រូវបាន​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ប្រកាស់​ដាក់​បញ្ចូល អោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត រាជធានី​។

​សម្រាប់​ខេត្ត​រតនគិរី ពិធី​ប្រកាស់​បញ្ជូល​ខណ្ឌ​ទាំង​ពីរ និង​ប្រគល់​ត្រា​ជា​ផ្លូវការ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀល​ម៉ោង​០៣,៣០​នាទី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ និង​ឯកឧត្តម​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។​

ឯកឧត្តម ថង សាវុន និង​ឯកឧត្តម ហាស់ សារ៉េត បាន​ថ្លែងថា​ពីមុន​មន្ទីរ​កសិកម្ម​ជា​អង្គភាព​ខ្លួន​មួយ​កន្ទុយ​ពីរ មានន័យ​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល ជា​អង្គភាព​ដោយឡែក ហើយ​អនុវត្ត​ការងារ​ដោយ​ម្ចាស់ការ​ខ្លួនឯង តែ​ពេល​នេះ​គឺ​មក​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ តាម​ប្រកាស​របស់​ក្រសួង​ដើម្បី​អោយ​ដំណើរ​ការងារ​អនុវត្ត​ទៅ​ប្រកប​ដោយ​ភាពរលូន​។

​ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​រតនគិរី ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការត្រួតពិនិត្យ និង​តាមដាន​រាល់​សកម្មភាព​ការកាប់​រាន​ដីព្រៃ ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ បន្ត​សហការ​ទំនាក់ទំនង​អោយ​ជិតស្និត​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ អង្គការ​សង្គម​ស៊ីវិល ក្នុង​ការផ្សព្វផ្សាយ​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល អោយបាន​ដល់​សហគមន៍​មូលដ្ឋាន ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ការកាប់ ការ​ឈូសឆាយ និង​ការទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​។ ជា​ពិសេស​ត្រូវ​មើល​ការ​ខុស​ត្រូវ​អោយ​បាន​គត់​មុត នូវ​ដី​ដែល​បាន​ដកហូត​ពី​ការទន្ទ្រាន​ខុស​ច្បាប់​កន្លងមក ដើម្បី​ទុកជា​ប្រយោជន៍​សម្រាប់​ធ្វើ​សម្បទាន​សង្គមកិច្ច ជូន​ប្រជាពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ ។​

​ទាក់ទង​នឹង​ការងារ​ជលផល​ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ស្នើ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​សូម​ចូលរួម​សហការ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​រួមចំណែក ក្នុង​ការការពា​រធន​ធាន​ជលផល​អោយមាន​សម្បូ​បែប​ឡើងវិញ ៕

 

ranakkiri kasekam (1) ranakkiri kasekam (2) ranakkiri kasekam (3)

Filed in: ព័ត៌មានជាតិ