សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​កាន់​តុលាការ​

​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​កាន់​តុលាការ​

ក្រចេះ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ក្រចេះ នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់​ពន្ធ័​និង​ករណី​ជួញដូ​ររក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សាធា​តុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មករា​ឆ្នាំ​២០១៧​នេះ​ ​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នរគ​បាល​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​ឲ្យដឹងថា​ ​កម្លាំង​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្ត៏នគរបាល​ឃុំ​ស្នួល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំនុច​ផ្ទះជួល វត្ត​ផ្សារ​ស្នួល ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ ។​

​ចំនែក​នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ប្រតិ​ប​ត្ត​ការបង្គ្រាប​នេះ ដោយ​មាន​ការសម្របសម្រួល ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ឈាន​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំនុច​កើតហេតុ​ខាងលើ ។​

​នគរបាល​បន្ដទៀតថា ជនសង្ស័យ​មាន​ឈ្មោះ ឡេង ធី​ញុ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម រស់នូវ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល​ស្រុក ស្នួល​ខេត្ត​ក្រចេះ​ ​នឹង​ដកហូត​បាន​វត្ថុតាង​ម្ស៉ៅ​ក្រាម ពណ៌​ប្រភេទ​ម៉ា​ទឹកកក មួយ​កញ្ចប់​ធំ​ទូរស័ព្ទ​ចំនួន ២ គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

 

20170112b-(2) 20170112b-(1)

Filed in: គ្រឿងញៀន