សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ទំនើង​ម្នាក់ តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​ករណី​អំពើហឹង្សា​ដោយ​ចេតនា​ទៅកាន់​តុលាការ​ខេត្ត​ក្រចេះ​

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ទំនើង​ម្នាក់ តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​ករណី​អំពើហឹង្សា​ដោយ​ចេតនា​ទៅកាន់​តុលាការ​ខេត្ត​ក្រចេះ​

​ក្រចេះ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ស្ថាប័ន​អយ្យា​ការណ៍​អម​សាលាដំបូង​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​នឹង​ការណី ហឹង្សា​ដោយ​មាន​ចេតនា ។

​នគរបាល​ស្រុក​សំបូរ បានឲ្យដឹងថា យុវជន​ម្នាក់ ព្យាយាម​រត់គេចខ្លួន ក្រោយពី​រូបគេ​បាន​បង្ករ​ឲ្យមាន​របួសស្នាម​ទៅ​លើ​អ្នកដទៃ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍ សហការ​ជាមួយ​ប្រជា​ការពារ ចាប់​ឃាត់​បាន ។ នៅ​យប់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៧ នៅ​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ មាន​កម្មវិធី​រាំ​កំសាន្ត​លេង នៅក្នុង​ភូមិ ដែល​គេ​ហៅថា​ជា​ពិធីបុណ្យ​កំសាន្ត​ភូមិ ។

​ខណៈ​ដែល​ប្រជាពលរដ្ឋ ចាស់ ក្មេង កំពុងតែ​រាំ​លេង​សប្បាយរីករាយ ក៏​កើត​មាន​ការ​វាយតប​គ្នា បង្ករ​ឲ្យមាន​ការភ្ញាក់ភ្អើល​ឈូរ​ឆរ​កើតឡើង ដោយ​ឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ាញ់ (​ជនបង្ករ​) បាន​ស្ទុះ​វាយ​ទៅលើ​ឈ្មោះ សឿង ង៉េត ចំនួន​ពីរ​ស្នាប់ដៃ ត្រូវ​ចំ​ស្មារ បណ្ដាលឲ្យ​ដួល​ទៅ​នឹង​ដី ។ ពេលនោះ ឈ្មោះ ផាន សុខឿន ក៏​បាន​ចូល​ទៅ​ឃាត់​កុំអោយ​វៃ​គ្នា ប៉ុន្តែ​ត្រូវបាន​ជនបង្ករ វាយ​មកលើ​ខ្លួន​ចំនួន ៣​ស្នាប់​ដៃ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ។ បន្ទាប់មក​ឈ្មោះ មាំ មូល ក៏​ចូល​ទៅ​ឃាត់​ទៀត ប៉ុន្តែ​ត្រូវ​ជន​បង្ករ​វាយ​ឡើង​ទ្រោម​ខ្លួន ។ ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​ក៏​បាន​រួមគ្នា ចាប់​ឃាត់ និង​ព្រួត​វាយ​តប​ទៅលើ​ជន​បង្ក បណ្ដាលឲ្យ​របួស​ដៃ និង​ក្បាល ហើយ​ជន​បង្ករ​ក៏​ព្យាយាម​រត់គេចខ្លួន​ទៅ​ពួន​លើ​ផ្ទះ​អ្នកស្រុក ។​

​សមត្ថកិច្ច បាន​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​អំពី​ហេតុការណ៍​ខាងលើ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ាញ់ (​ជនបង្ករ​) មក​ធ្វើ​ការសាកសួរ ដោយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​ស្នាប់​ដៃ វាយ​ទៅលើ​ជនរងគ្រោះ​ទាំង​បី​នាក់​នោះ​ពិតមែន ។​

​លោក គុណ សុភ័ណ្ឌ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា​នេះ​ថា ជនសង្ស័យ​មាន​ឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ាញ់ (​ជនបង្ករ​) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំនៅ​ចំនុច​កោះ​ជ្រឹម ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត នឹង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

 

20170112a-(1) 20170112a-(2)

Filed in: សន្តិសុខសង្គម