សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ជំនាញ​ជលផល​និង​សមត្ថិកច្ច​ពាក់ព័ន្ធ នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​អត់​បង្ក្រាប​បទល្មើស​ទូក​កាវ​លាស​ក្នុង​តំបន់​អភិរក្ស តែ​អង្គុយ​យក​លុយ​តុង​!

មន្ត្រី​ជំនាញ​ជលផល​និង​សមត្ថិកច្ច​ពាក់ព័ន្ធ នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​អត់​បង្ក្រាប​បទល្មើស​ទូក​កាវ​លាស​ក្នុង​តំបន់​អភិរក្ស តែ​អង្គុយ​យក​លុយ​តុង​!

​ខេត្ត​កំពង់ធំ ៖ ទូក​លៀស មួយ​ត្រូវ​គ្រឿប​ង់​លុយ អោយ​មន្ត្រីជលផល ខេត្ត​កំពង់ធំ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ទូក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជាថ្នូ​អាច​ធ្វើ​សកម្មភាព​ក្នុង​ផ្ទៃ​ទឹក​តំបន់​អភិរក្ស ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឌ ប្រកប​មុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ លក្ខណៈ​គ្រួសារ នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ។ ឈ្មោះ ជីវ អុល​គឺ ជា​ជនល្មើស​អូស​និង​កាវ​លៀស ក្នុង​តំបន់​អភិរក្ស​និង ម្នាក់ទៀត​ឈ្មោះ​យាយ អ៉ីដែល​មានកូនៗ​ឈ្មោះ​ចែ​អ៊ី​ម និង​ចែ​លាភ​ប្ដី​ឈ្មោះ​ឆាយ​មាន​រថយន្ត​យី​ឌុប​ផ្លូវ​៥​ផ្ទាលខ្លួន​សម្រាប់​ដឹក​លៀស​យកទៅ​ចែកចាយ​នៅ​ភ្នំពេញ​និង​ជា អ្នក​ប្រមូល​ទិញ​លៀស និង​ជួយ​លុយ​ឲ្យទៅ​អោយ​អ្នក​រក​ស៊ីអូស​និង​កាវ នៅ​ជើង​កំពង់​ឆ្នុកទ្រូ និង​បាន​ផ្ដល់ប្រាក់​ឲ្យទៅ​ធ្វើ​សកម្មភាព​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ ហាមឃាត់​ឈ្នាង​អូស​លៀស​និង​កាវ​លៀស នៅ​ចំណុច​តំបន់​អភិរក្ស បាឡ​ត ពាម​បាង​។ ទីតាំង​នេះ​ជា​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ធំ​ដែល​មាន​លោក​ប៉ែន វណ្ណា​រិទ្ធ​ជា​នាយខ​ណ្ឌ្ ។

​ប្រភព​បាន​បង្ហើប​ថា លោក ប៉ែន វណ្ណា​រិទ្ធ ទើបតែ​ទទួលបាន​លាភ​សក្ការ​:​ក្រាស់ក្រែល​រហូត​រាប់​សិប​ម៉ឺន​ដុល្លា​ពី​អ្នករកស៊ី​របរ​នឹសាទ​ដាក់​ឆ្នុក​រាប់រយឆ្នុក​ក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​កំពង់ធំ ។ ឥឡូវ​ចូល​ដល់​សម័យ​កាវ​លៀស​ទៀតហើយ​។​

​គួររំលឹកថា​កាលពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៧​កន្លង​ទៅ​គណ​:​កម្ម​ការ​បង្ក្រាក​បទល្មើស​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​ឯកខុត្ត​ម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បទល្មើស​និង​បង្រាប​បទល្មើស​នេសាទ​តាមប​បញ្ជា​សម្ដេច​ក្រឡាហោមស ខេង ដែល​សម្ដេច​បាន​ប្រកាស់​ជា​សាធារណ​:​នៅក្នុង​អង្គប្រជុំ​បង្កើត​គណ​:​កម្ម​ការ​ថ្នាក់ជាតិ ថា​គ្រប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឃុបឃិត​ប្រព្រឹតបទល្មើស​នេសាទ​ត្រូវ​ដកខ្លួន​ចេញ​ជា​បន្ទាន់ ព្រមទាំង​បាន​ព្រមាន​ដកតំណែង​អភិបាល​ខេត្ត​មួយចំនួន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ​ប្រសិនបើ​អភិបាលខេត្ត​ណា​នៅ​តែ​បន្ត​ទុក​អោយ​មាន​បទល្មើស​នេសាទ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។​ប៉ុន្តែ​ពួកនេះ​ហាក់​មិន​ខ្លាចញញើត​បទបញ្ជា​សម្ដេច​ក្រឡា​ហោ​ស ខេង​ឡើយ​???​ ។​ មិនដឹងថា ​តើ​លោក ​សុខ ​លូ​ អភិបាល​ថ្មី​នៃ​ខេត្ត​កំពង់ធំ​សើម​ពី​ករណី​ចឹង​អត់​ហ្ន​? ៕

 

samdachsorkheng_soklou sok-lou2 sok-lou1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់