សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី

ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី

ខេត្ត​រតនគីរី ៖ នៅ​សាល​រដ្ឋបាល​ខេត្ត​រតនគិរី មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នា​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដោយ​មាន​ការចូលរួម​ឯកឧត្តម​ថង សាវុន អភិបាល​គណៈ​អភិបាលខេត្ត​រតនគិរី ឯកឧត្តម​ណាប់ ប៊ុនហេង សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្លែង​ក្នុង​ឱកាស​នោះ​ឯកឧត្តម​ថង សាវុន​អភិបាល​គណៈ​អភិបាលខេត្ត​រតនគិរី​បាន​ផ្តាំផ្ញើរ​ដល់​លោក ផុន​ខេមរិន្ទ បច្ចុប្បន្ន ជា​អនុប្រធាន​ស្តីទី​ត្រូវ​ក្រសួងបរិស្ថាន ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ថ្មី ជំនួស​លោក​ជូ សុភ័ក្ត្រ​ត្រូវ​ផ្ទេរ​ភារកិច្ច​ថ្មី​ថា ៖ អោយ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ​និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បរិស្ថាន​ដាក់ចុះ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង​និង​ការងារ​ផ្តល់​សេ​វ៉ា​ជូន​ប្រជាពលរដ្ឋ​បន្ត​ការងារ​ទំនាក់ទំនង​អោយ​បានល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​និង​អង្គការ​ជា​ដៃគូរ​សង្គម​ស៊ីវិល​នានា ។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​បាន​ឡើង​ប្តេជ្ញាចិត្ត​ស្មោះត្រង់ គោរព​និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ជានិច្ច​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​អោយ​ទទួលបាន​ជោគជ័យ​ខិតខំ​យកចិត្តទុកដាក់​អោយអស់​ពី​សមត្ថភាព កម្លាំងកាយ​ចិត្ត និង​ស្មារតី បំពេញការងារ​ប្រកប​ដោយ​ឆន្ទះ​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកាន់ខ្ជាប់​នូវ​សិលធម៌ ឥរិយាបថ ជា​អ្នកដឹកនាំ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ទើបតែ​ប្រកាស​តែងតាំង​អោយ​យកចិត្តទុកដាក់ ជាពិសេស​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ និតិ​កាល​ទី​៥ នៃ​រដ្ឋសភា និង​លើក​កំពស់​ស្ថានភាព​ប្រសិទ្ធិភាព ការជឿ​ទុកចិត្ត​ក្នុង​ការផ្តល់​សេ​វ៉ា​សាធារណៈ ប្រកបដោយ​គុណភាព​តាមរយៈ​ការប្រកាស់​ខ្ជាប់​នូវ​ឆន្ទៈ ម្ចាស់ការ​ភក្តីភាព និង​មនសិកា​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ​ដែល​ជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ​ដើម្បី​អោយ​សម្រេច​នូវ​គោលបំណង​នៃ​ការ​ដំណើរការ​កែទម្រង់​ជាពិសេស សហការ​កែ​ទម្រ​ង​ជា​សាធារណៈ​។​

​ឯកឧត្តម​បន្តថា ៖ ក្រសួង និង​រៀបចំ​កាត់បន្ថយ​ដី​សម្បទាន​ពី​៩០​ឆ្នាំ​មក​ត្រឹម​៥០​ឆ្នាំ ដើម្បី​ងាយស្រួល​អោយ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការប្រកបមុខរប​រ​កសិកម្ម បន្ត​ពី​ក្រុមហ៊ុន​ដែល​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល ហើយ​បែងចែក​ដី​កសិកម្ម​និង​ដី​អភិរក្ស​អោយបាន​ច្បាស់លាស់ ហើយ​មិន​បំពាន​ទៅ​លើ​ដី​កសិកម្ម​ដែល​ប្រជា​ពលរដ្ធ​ដាំដុះ​កសិកម្ម​នោះ​ឡើយ ៕​

 

enviroment ratanakkiri (2) enviroment ratanakkiri (1) enviroment ratanakkiri (3)

Filed in: ព័ត៌មានជាតិ