សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

A.C.U គ្រោង​នឹង​ពង្រីក​ការិយាល័យ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​

A.C.U គ្រោង​នឹង​ពង្រីក​ការិយាល័យ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​

រាជធានី​ភ្នំពេញ ​៖ ​ការគ្រោង​បង្កើត​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ឆ្នាំ​២០១៧ ដែល​អង្គភាព​នេះ​ចាត់ទុកថា ជា​គោលដៅ​មាន​អំពើ​ពុករលួយ​។​

​លោក ឱម យ៉ិនទៀង បានឲ្យ​ដឹង​ដែរ​ថា​នៅពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​នគរបាល​យុត្តិធម៌​ចំនួន ៥០​នាក់​។ លោក​ថា​ការពង្រីក​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​នេះ អង្គភាព​នឹងត្រូវ​រៀបចំ​កម្លាំង​នគរបាល​យុត្តិធម៌​ចំនួន​ជិត ២០០​នាក់​ទៀត​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​មករា ថា ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​នេះ នឹង​ត្រូវ​បង្កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ រួម​នឹង​ខេត្ត​មួយចំនួន​ទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។ លើសពីនេះ​ទៀត អង្គភាព​នេះ​នឹង​បង្កើត​ក្រុម​មន្ត្រី​នគរបាល​ទៅ​តាម​ជំនាញ ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​នគរបាល​យុត្តិធម៌​ក្នុង​ការបំពេញ​ការងារ​ប្រឆាំង​អំពើពុករលួយ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​បើទោះជា​យ៉ាងណា លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការអប់រំ​ផ្សព្វផ្សាយ​ពី​ការប្រឆាំង​អំពើពុករលួយ នៅ​ជា​តម្រូវការ​ចាំបាច់​នៅ​កម្ពុជា​។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ជាមួយ​អង្គភាព​របស់​លោក​ផងដែរ​។​
​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​របាយការណ៍​ស្ដីពី​ការធ្លាក់​ចុះ​នៃ​បណ្ដឹង​ទាក់ទិន​អំពើពុករលួយ​នៅក្នុង​ឆ្នាំ​២០១៦​។​

​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ លើកឡើងថា ការធ្លាក់ចុះ​នៃ​បណ្ដឹង​នេះ មិនទាន់​ឆ្លុះបញ្ចាំង​ពី​ការថយចុះ​នៃ​អំពើ​ពុករលួយ​នោះ​នៅឡើយ​ទេ ហើយ​អង្គការ​តម្លាភាព​អន្តរជាតិ រកឃើញ​ថា​កម្ពុជា​នៅតែ​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​នៅឡើយ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ ៕

 

omyentieng4

Filed in: ព័ត៌មានជាតិ