សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ពីរ​នាក់​ជាប់​សង្ស័យ​គោះ​គោយន្ត​ដឹក​ឈើ​មួយ​គ្រឿង​បាន​១៥០០​ដុល្លារ​អាមេរិក​!

​មន្ត្រី​ប៉េអឹម​ពីរ​នាក់​ជាប់​សង្ស័យ​គោះ​គោយន្ត​ដឹក​ឈើ​មួយ​គ្រឿង​បាន​១៥០០​ដុល្លារ​អាមេរិក​!

​ខេត្តសៀមរាប ៖ មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប​ពីរ​នាក់ ដែល​ជា​កូនចៅ​លោក ប៉ោ វ៉ាន់និត កូនប្រសារ​លោកនាយ​ឧត្តមសេនីយ៍សៅ សុខា ត្រូវបាន​គេ​រាយការណ៍​ថា គោះ​ពី​ម្ចាស់​គោយន្ត​កន្ត្រៃ​ដឹកឈើ​បាន​១៥០០​ដុល្លារ​អាមេរិក ។​

​ករណីនេះ បើ​តាម​ប្រភព​ដែល​សុំ​លាក់​ឈ្មោះ​បាន​ទម្លាយ​ឲ្យដឹងថា ៖ នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​មករា​ឆ្នាំ​២០១៧​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចាន់​ស​ស្រុក​សូទ្រនិគម​មាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប​ចំនួន​២​នាក់ បាន​ធ្វើការ​ស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​របស់​ពលរដ្ឋ​ចំនួន​មួយ​គ្រឿង​រួច​ដោះ​លែង​វិញ​ជា​ថ្នូរ​នឹង​លុយ​១៥០០​ដុល្លារ​។ តាម​ទម្លាប់​ការដឹកឈើ​បន្តិចបន្តួច​របស់​ពល​រដ្ឋ​នេះ​ដែរ​គឺ​ត្រូវ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយ​នោះទេ​។​ប៉ុន្តែ មិនដឹង​ហេតុ​អី​បានជា​មាន​មន្ត្រី​អាវុធហត្ថ​មក ចាប់​យក​លុយ​បន្ថែម​ពីលើ​ខ្ទង់​នោះ​ទៀត​?​។​

​ម្ចាស់​គោយន្ត​កន្ត្រៃ​ដែល​អ្នកខ្លះ​ថា​ជា​ឈ្មួញ​ជម​នា​ញ​ខាង​ដឹកឈើ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹង ថា​៖​មន្ត្រី​ប៉េអឹម​ដែល មក ចាប់​ឈើ​របស់​គាត់​នោះ​មានឈ្មោះ លី ហួត​ហៅ តួ​ក និង​ឈ្មោះ​ស៊ី ប៉េ​អអឹម ដែល​ឈរជើង​នៅ ស្រុក​ប្រាសាទបាគង​។​គាត់​និយាយ​ថា​៖​មន្ត្រី​ប៉េអឹម​ទាំង​២​នាក់​នោះ​កាក់​គោយន្ត​កន្ត្រៃ​រួច​ទាមទារ​ជំរិត​ទារលុយ​២០០០​ដុល្លារ​តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ​ទើប​ពួកគាត់​យល់ព្រម​ដោះលែង​ឲ្យចេញ​។​

​ម្ចាស់​គោយន្ត​បានបញ្ជាក់​ថា​៖​តាមពិត​មុនដំបូង​មន្ត្រី​អាវុធហត្ថ​ឈ្មោះ​ស៊ី​បាន​សុំ​ទិញ​ឈើ​នោះ​តែ​គាត់​មិន​លក់​ឲ្យ​ទើប​ចាប់​គាត់​តែ​ម្តង​។​ចំណែក​លោក​អនុសេនីយ៍ឯក លី ហួត ហៅ​តួ​ក មិន​អាច​ទាក់ ទង​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​៤​នេះ រហូត​មក​ថ្ងៃ​ទី​៩​ដោយ​ហៅចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​។​

​ទាក់ទិន​នឹង​ករណី​នេះ​ដែរ​លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​ដោយសារ​ហៅ​ទូរស័ព្ទ​ទៅ​លោក​ចូល​តែ​គ្មាន​អ្នកទទួល​។ ទាក់ទង​ករណី​នេះ​លោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់​កាសែត​ថា​៖​ករណី​នេះ​លោក​នៅ​មិនទាន់​ដឹង​ទេ​។​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​។​បើ​ចឹង​តើ​អ្នក​ណា​ហ៊ាន​ប្តឹង​?!៕

 

pm jumrit1 (1) pm jumrit1 (2) pm jumrit1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់