សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាយ​រឿង​មន្ត្រី​គុក​ខេត្តកំពុងធំ​ស៊ី​ក្មេងប្រុសៗ​និង​ជំនាញ​ជេរ​បញ្ចោរ​!

ធ្លាយ​រឿង​មន្ត្រី​គុក​ខេត្តកំពុងធំ​ស៊ី​ក្មេងប្រុសៗ​និង​ជំនាញ​ជេរ​បញ្ចោរ​!

ភ្នំពេញៈ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ធំ​ផ្នែក​អនុរក្ស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​ល្បីល្បាញ​ខាង​រំលោភ​សេព​ស​សន្ថវៈ​(​រួម​បវេណី​)​អំពើ​អនាចារ ទៅលើ​ប្រុស​ក្មេង​ស្អាត ៗ​និង​ចូលចិត្ត​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​។​មន្ត្រី​នោះ​មានឈ្មោះ ភិន សំអុល​ភេទ​ប្រុស អាយុ​ខ្ទង់​៥០​ឆ្នាំ​ជាង​មាន​តួនាទី​ជា មន្ត្រី​អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ នៃ​ពន្ធនាគារ​ខេត្តកំពង់ធំ​ផ្នែក​អនុរក្ស​ជា​រៀងរាល់ថ្ងៃ តែងតែ​ជេរ​បញ្ចោរ​អ្នកទោស មិន​ថា​យប់​ឬ​ថ្ងៃ​ដូច​សត្វ​ធាតុ​ដោយ​គំរាមកំហែង​អ្នកទោស​នៅ​ក្នុង​គុក​ខេត្តកំពង់ធំ​ថា​«​គុក​នេះ​ជា​គុក​របស់​អញ អ្ហែង​ចង់​ខ្លាំង​អី​…!»​។​

​ថ្មីៗ​នេះ​មាន​អ្នកទោស​បាន​ស្លាប់​ពីរ​នាក់ ដោយសារ​បុគ្គល​នេះ​មិន​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​។ គាត់​បាន​ចោទប្រកាន់​អ្នកទោស​ថា ឈឺ​ពុត​! ។​តែ​ធាតុពិត​គឺជា​លេស​ហេតុផល​នៃ អំពើពុករលួយ​តែប៉ុណ្ណោះ​។​ដោយសារ​ចារិក​ស្រី​ឈ្លោះ​មិន​រើសមុខ​នោះ សូម្បី​តែ​មន្ត្រី​ពន្ធនាគារ​គ្នាឯង​ក៍លោក ភិន សំអុល ឆ្កឹះឆ្កៀល​ចាក់ចុច​ជេរ​បញ្ចោរ​មិន​រើសមុខ​ឡើយ​។​មូលហេតុ​ត្រូវបាន​គេ​រាយការណ៍​ថា​៖ ព្រោះ​គាត់​អាង​ខ្នងបង្អែក អគ្គស្នងការ​ពន្ធ​នា គារ​ក្រសួងមហាផ្ទៃ​នៅ​ពីក្រោយ​ខ្នង​។ ថ្វីបើ លោក​ភិន សំអុល មាន​តួនាទី​ស័ក្តិ​តូចក្តី​។​

​នៅ​ក្នុង​គុក​ខេត្ត​កំពង់ធំ អ្នកលក់ដូរ​សុទ្ធតែ​មាន​ការដេញថ្លៃ​ត្រឹមត្រូវ តែ​ត្រូវបាន​លោក សំអុល ចាក់រុក​ដេញ​គេ​ឱ្យ​ចេញ​រួច​យក​កន្លែង​នោះ​លក់​ខ្លួនឯង​ដោយ​ដំឡើង​ថ្លៃ​ទំនិញ​គ្រប់​មុខ​មួយ​ទ្វេគុណ​នឹង​បី​ទៅ​បួន​ដង​ដូចជា ត្រី ប្រហុក ផ្អក សាច់គោ និង​សាច់ជ្រូក​។​ល​។​និង​។​ល​។​នៅក្នុង​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​កន្លង​មក​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​បញ្ជូន​មន្ត្រី​អធិការកិច្ច​មួយក្រុ ម​ចុះទៅ​ស៊ើប​អង្គេត​រឿង​លោក ភិន សំអុល រំលោភ​សេពសន្ថវៈ អ្នកទោស​បុរសៗ នៅ​ខេត្ត​កំពង់ធំ​រយៈពេល​បី​ថ្ងៃ តាមរយៈ​ពាក្យបណ្តឹង​អ្នកទោស​ក្នុង​គុក​បួន​នាក់ បាន​ប្តឹង​។ អគ្គស្នងកា​រន គរ​បាល​បាន​ត្រឹមតែ​បញ្ឈរជើង​បុគ្គល​នោះ​តែ​ប្រាំមួយ​ខែ ក៍​ដោះ​លេង​ឱ្យមាន​សេរីភាព​វិញ ហើ យ​គេ​បាន​ធ្វើ​ទុក្ខ​ម្នេញ​អ្នកទោស​កាន់តែ​សាហាវ​លើស​ដើម​។​

​ករណី​នេះ​លោក ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ធ្លា​បើ​បាន​ប្រាប់​កាសែត​ឱ្យដឹងថា​៖ ក្រសួង​មហាផ្ទៃ​មិន​គាំទ្រ រឿង​ទាំង​ប៉ុន្មាន ដែល​បុគ្គល (​ភិន សំអុល​) បាន​ធ្វើ​នោះ​ទេ​។ អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ដឹង​ដំណឹង​នេះ​!​ក្រសួង​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស៊ើប​អង្គេត​រឿង​នេះ​ជា​បន្ទាន់​។​តែ​លោក ភាន ឆ​វ័ន្ត ដែល​ជា​ប្រធាន​គ្រប់គ្រង​គុក​ខេត្ត​កំពង់ធំ បាន​បដិសេធ​សេចក្តីរាយការណ៍​នេះ​។ គាត់​ថា​អត់​មាន​ករណី​ដូច ការផ្តល់​ដំ ណឹង​ទៅ​ឱ្យ​កាសែត​នោះ​ទេ​។ លោក​ថា រាល់​ករណី​រឿង​អ្វី​កើត​មាន​ឡើង​គឺ​សុទ្ធតែ​មាន​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ជា ពិសេស​មាន​ព្រះរាជអាជ្ញា​ចូលរួម​។ ពាក់ព័ន្ធ​ព័ត៌មាន​ថ្មីៗ​ដែល​ទុក​ឱ្យ​អ្នកទោស​ស្លាប់​ពីរ​នាក់​នៅ ក្នុង​គុក​ខេត្តកំពង់ធំ​លោក ភាន ឆវ័​ន្តថា​បាន​ធ្វើ​របាយការណ៍​ជូ​ន​អគ្គស្នងការ​នគរបាល​ជាតិ​រួចហើយ​។ ទោះជា​យ៉ាងណា លោក ភិន សំអុល អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ខេត្ត​កំពង់ធំ ទទួលបន្ទុក​ផ្នែក​អនុរក្ស បាន លោក​ទទួលស្គាល់ថា​បាន ដោះ​ទ្រនាប់ជើង​ផ្ទាត់​វាយ​ក្បាល​ស្ត្រី​អ្នកទោស​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ក្នុង​លក្ខណៈ​បែប​អប់រំ​មិន ធ្ងន់ធ្ងរ​ទេ​(​ស៊ិក​)​។​

​ទាក់ទង​ដល់ រឿង​រំលោភ​សេពសន្ថវៈ​អ្នកទោស​ប្រុសៗ លោក​ភិន​សំអុល​បានឲ្យដឹងថា​៖ អ្នកទោស​បួន​នាក់​ដែល​បាន​ប្តឹង​ខ្ញុំ​នោះ ត្រូវ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​ជាមួយ​អ្នកទោស​ស​រុ ប​២០​នាក់​។ ព្រោះ​គុក​កំពង់ធំ​មាន​កន្លែង​តូចចង្អៀត​។ និយាយ​ជា​រួម​ទៅ​រឿង​ទាំងអស់នេះ​វា​មិន ពិត​ទេ ព្រោះ​ក្រុម​ការងារ​អគ្គស្នងការ បាន​ចុះ​ស្រាវជ្រាវ​ម្តង​ហើយ​។​

​យោងតាម​ប្រភព​ពី​បុរស​ម្នាក់ ធ្លាប់​ជាប់គុក​នៅ​ខេត្ត​កំពង់ធំ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​បានឲ្យដឹង ថា​៖​លោក ភិន សំអុល ជា​មនុស្ស​កាកសំណល់​ខ្មែរក្រហម បាន​ប្រើ​អំពើហិង្សា​ដោះយក​ទ្រនាប់ជើង​វាយ​ក្បាល​ស្ត្រី​ជាប់គុក​ពីរ​នាក់​ហើម​ក្បាល កាលពី​ថ្ងៃ ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៦ ព្រោះតែ​ពួកគេ​ប្រកែក​គ្នា​បន្តិច​បន្ទួ​ច​។ ដោយ​ញៀន​ដៃ​វាយ​មនុស្ស​គ្មាន​ទោស​ពៃ ភិន សំអុល បាន​វាយ​បុរស​ឈ្មោះ ហាវ ភឿង រយះ​ក្បាល​ចេញឈាម​ប្រវែង​មួយ​ថ្នាំងដៃ​កន្លះ​ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ​។​

​ប្រភព​ដដែល​បាន​បង្ហាញ អំពើ​ឃោរឃៅ​របស់ ភិន សំអុល ទៀតថា គាត់​បាន​វាយ​បុរស​ម្នាក់​ឈ្មោះ សុជ សាម នឹង​ដង​អំបោស​ឫស្សី​រហូត​ក្លាយទៅជា​មនុស្ស​ឆ្កួត​ដែល​កំពុង​តែ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​ខេត្ត​កំពង់ធំ​។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ ចាប់តាំងពី​ឆ្នាំ​២០០១ រហូតដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ត្រូវបាន​ប្រភព​ដ ដែល​បន្តថា លោក សំអុល បាន​រំលោភ​សេពសន្ថវៈ អ្នកទោស​ប្រុស​ក្មេង​ស្អាតៗ រាប់ពាន់​នាក់​នៅ​ក្នុង​គុក​ខេត្ត​កំពង់ធំ​។​

​ក្នុង​ឆ្នាំ​២០១៥​ដោយ​ការ​អត់ទ្រាំ​មិន​បាន រំលោភ​សេពសន្ថវៈ​ទាំង​ព្រឹក ទាំង​ល្ងាច ហើយ​មាន​ពេលខ្លះ​រំលោភ​ម្តង​ពីរ​នាក់​ផង​នោះ មាន​មនុស្ស​បួន​នាក់​បាន​ចេញមុខ​ប្តឹ ង ភិន សំអុល ទៅ​សាលា​ខេត្តកំពង់ធំ​។ ក្នុងនោះ​មាន​ឈ្មោះ លុច្ស កុយ​, ស្រ៊ី ប៉េ ,​យក់ រី​ហ្សែ​ន និង ប៉ែត សុខ​ហៃ​។ ដើម្បី​លុបលាង​អំពើ​ពាល​របស់ខ្លួន​លោក សំអុល ឱ្យ​គេ​ដឹក​អ្នកប្តឹង​ទាំង​បួន​នាក់​នោះ​ផ្លាស់​ទៅ​គុក​ខេត្ត​បាត់ដំបង​ដោយ​យក​លេស​ថា​ទាំង​បួន​នាក់​មិន​គោរព​វិន័យ​គុក​។ រីឯ​អ្នក​នៅ​សល់​ត្រូវ​គាត់​គំរាមកំហែង​ទុកជាមុន​កុំឱ្យ​ប្តឹងផ្តល់​ដូច​ទាំង​បួន​នាក់​នោះ​បន្ត​ទៀត​។

 

prison-thom

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់