សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​ណែនាំ ការពិនិត្យ​បញ្ជី និង​ចុះឈោះ​បោះឆ្នោត​ឆ្នាំ​២០១៤

ប្រជុំ​ណែនាំ ការពិនិត្យ​បញ្ជី និង​ចុះឈោះ​បោះឆ្នោត​ឆ្នាំ​២០១៤

​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា លេខាធិការដ្ឋាន​ខេត្ត រៀបចំ​ការបោះឆ្នោត​បាន​រៀបចំ ធ្វើការ​ណែនាំ​ផ្សព្វផ្សាយ​ពី​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ បោះឆ្នោត​ឆ្នាំ​២០១៤​ដល់​ក្រុមប្រឹក្សា​ស្រុក ក្រុង ស្មៀន ឃុំ សង្កាត់ ទូទាំង​ខេត្ត អង្គការ​ពាក់ព័ន្ធ និង​គណបក្ស​នយោបាយ​នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក វន ព​ន ប្រធាន​គណកម្មាធិការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​បាន​ឱ្យ​ដឹងថា យោង​ជំពូក​ទី​៦ នៃ ច​,​ប​,​ត​,​រ តម្រូវឱ្យ គ​,​ជ​,​ប ចាត់ចែង ការរៀបចំ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​ការផ្ត់ល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី ០១ ខែតុលា ដល់​ទី​៣១ ខែ​ធ្នូ ជា​រៀង រាល់​ឆ្នាំ​។​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៤ នៅតាម​ឃុំ សង្កាត់ ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ០១ ខែតុលា ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវ​ទៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​មាន​ទីតាំង​នៅ​សាលា ឃុំ សង្កាត់ ឬ សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​។​

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៤ គឺជា​ឱកាស​ដ៏​សមស្រប ដើម្បី​សំអាត​បញ្ជី​បោះឆ្នោត​កែតម្រូវ​ឈ្មោះ និង​ទិន្នន័យ អ្នកបោះឆ្នោត និង​ចុះឈ្មោះ អ្នក​បោះឆ្នោត​ថ្មី ដើម្បី​បង្កើត​បញ្ជី​បោះឆ្នោត​ផ្លូវការ​ប្រចាំឆ្នាំ ឱ្យ​កាន់តែ​មាន​បច្ចុប្បន្នភាព និង​ស​ក្រិត​ភាព​។ សៀវភៅ ណែនាំ​នេះ គឺជា​សេចក្តីពន្យល់ អំពី​បច្ចេកទេស បទ​ប្បញ្ញត្តិ និង​គោល​ការ​លើ​ចំណុច​សំខាន់ៗ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៤ សម្រាប់​មន្ត្រី​បោះឆ្នោត ពិសេស មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន ឃុំ សង្កាត់​ទាំងអស់​ក្នុង​ការរៀនសូត្រ ស្វែងយល់ និង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​និតិ​វិធី ឱ្យបាន​ត្រឹមត្រូវ​ទាន់ពេលវេលា និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សៀវភៅ​ណែនាំ នេះ ក៏​ជា​ជំនួយ​ដ៏​សំខាន់ សម្រាប់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល សង្កេត​ការបោះឆ្នោត និង​ស្ថាប័ណ្ណ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សិក្សា ស្វែងយល់ និង​រួម​សហការ​អនុវត្ត តាម​តួនាទី​របស់​ខ្លួន​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ប្រព្រឹត្ត​ទៅ​ស្របតាម​ច្បាប់ និង ប្រកប់​ដោយ​ភាពសេរី ត្រឹមត្រូវ​យុត្តិធម៌ និង​តម្លាភាព ៕

   2014_09_27a 2014_09_27a (1) 2014_09_27a (2) 2014_09_27a (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី