សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជាមួយ​អាជ្ញា ខេត្ត​ពោធិសាត់​? ​ឬក៏​ឆ្វើ​បាន​តែ​ជាមួ​យប្រជាពលរដ្ឋ​តូចតាច​និង​អ្នកកាសែត​???

ជាមួយ​អាជ្ញា ខេត្ត​ពោធិសាត់​? ​ឬក៏​ឆ្វើ​បាន​តែ​ជាមួ​យប្រជាពលរដ្ឋ​តូចតាច​និង​អ្នកកាសែត​???

ខេត្ត​ពោធិ៍សាត់​៖ ថ្មីៗ​កន្លងទៅនេះ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​បទបញ្ជា​ក្តៅគគុក​មួយ​ជុំវិញ​ការបង្ក្រាប​បទល្មើស​ធំៗ​ចំនួន​០៣​គឺ បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ និង​បទល្មើស​គ្រឿងញៀន ហើយ​មុខសញ្ញា​បទល្មើស​ធំៗ​ទាំងបី​នេះ​ត្រូវ​ចាប់ផ្តើម​ប្រតិបត្តិការ​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ដូច​ភ្លៀងរលឹម ចាប់ពី​ដើម​ខែ មករា​២០១៧​នេះ​នៅ​តាម​មូលដ្ឋាន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​យ៉ាងណា​ជម្រុញ​ការអនុវត្តន៍​ច្បាប់​អោយ​កាន់តែ​មាន​ប្រសិទ្ធិភាព ជាពិសេស​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ សម្ដេច​ក្រឡាហោម​ក៏​បាន​ប្រកាស់​ជា​សារ​ធា​រណៈ ថា គ្រប់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំ​អស់​ទោះ​ថ្នាក់​ណា​ក៏​ដោយ​ប្រសិនបើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​ត្រូវ​ដកខ្លួន​ចេញ​ជា​បន្ទាន់​!​។

​បន្ទាប់ពី​ទទួល​បទបញ្ជា​និង​ផែនការ​បង្ក្រាប​ពី​ថ្នាក់លើ​ភ្លាម គេ​សង្កេតឃើញ​តាម​បណ្ដា​ខេត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប បាន​ចាប់ផ្ដើម​ចេញ​ប្រត្តិបត្តិការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ​បន្ទាប់ពីគណៈ​កម្មកា​ចម្រុះ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​លោក​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ចុះ​ត្រួតពិនិត្យ​ទី​តាំ​បទល្មើស​នៅ​តំបន់​បឹង​ទន្លេសាប​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​២០១៦​មក ហើយក៏​បាន​សន្យា​នឹង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន​បឹង​ទន្លេសាប​ក្នុង​១​ខែ​អោយ​បាន​ម្ដង​ផងដែរ ដើម្បី​អនុវត្ត បទបញ្ជា​និង​ផែនការ​របស់​ថ្នាក់លើ​ដែល​បាន​ដាក់​អោយ​ថ្នាក់​ក្រោម​អនុវត្ត​។

​ដោយឡែក នៅ​ខេត្ត​ពោធិ៍សាត់ បើ​តាម​ការ​អោយ​ដឹង​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា គេ​សង្កេតឃើញ​មាន​សភាព​ស្ងាត់ជ្រងុំ​ទៅ​ដូច​ចោរលួច​សេះ​។ ការពិត​មាន​ដែរ​តែ​បង្ក្រាប​បាន​តែ​អាតូចៗ​ប៉ុណ្ណោះ​សម្រាប់​បទល្មើស​នេសាទ​។​ចំណែក​ផ្នែក​ខាង​បទល្មើស​ព្រៃឈើ​ត្រូវបាន​គេ​មើលឃើញថា​នៅ​ខេត្ត​ពោធិសាត់​គេ​អត់​ទាន់​ឃើញ​លោក​ម៉ៅ ធនិន​ដែលជា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជា​ឯកភាព​ខេត្ត​ដែល​មាន​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ជំនាញ​ពាក់ព័ន្ធ​គ្រប់​អង្គភាព​ស្ថាប័ន​ដែល​ក្នុងនោះ​មាន​ទាំង​ស្ថាប័ន​តុលាការ ព្រះរាជអាជ្ញា ផងដែរ ចេញ​ប្រត្តិបត្តិការ​បង្ក្រាប​នៅឡើយ​ទេ​។

​ករណី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​និង​រិះគន់​ថា​អាជ្ញាធរ​ប្រហែល​ក្លាយទៅជា​អ្នកនាំពាក្យ​របស់​ឈ្មួញ​ប្រពឹត្ត​បទល្មើស​ទៅវិញ​ដោយ​បាន​ប្រកាស​ប្រាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​អោយ​ដឹង​ខ្លួន​ជា​មុន​ដែល​ស្ទីល​នេះ​មិន​ខុស​អី​ពី​សមត្ថកិច្ច​និង​ជនល្មើស​គឺ​តែ​មួយ​នោះទេ​ហើយ​ប្រសិទ្ធិភាព​នៃ​ការបង្ក្រាប​បទល្មើស​ត្រូវ​បាន​គេ​មើលឃើញថា ហាក់​មិន​មាន​ប្រសិទ្ធិភាព​នោះទេ​។​

​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​បង្ហាញ​ឈ្មោះ​ជន​ប្រព្រឹត្តិ​ល្មើស​ជូន​អស់លោក​បាន​ជ្រាប​អស់ហើយ​។​បណ្តាញ​សង្គម​មួយចំនួន​បាន​លើកឡើង​អោយដឹង​កាលពី​ទី​០៣​ខែ​មករា​ឆ្នាំ​២០១៧ ដោយ​បាន​រៀបរាប់​ឈ្មោះ​របស់​កំពូល​មេ​ឈ្មួញ​ធំៗ​និង​ល្បីៗ​ក្នុង​ខេត្ត​ពោធិសាត់ ដែល​រួមមាន​៖ ឈ្មោះ ប៊ុនហេង ផ្ទះ​នៅ​ពោធិ៍សាត់ លោក ហ​យ (​ហៅ​តា​ហ​យ​) ផ្ទះ​នៅ​បំណក់​និង​ក្រគរ​រកស៊ី​ឈើ​បាន​លុយ​បើក​កា​រ៉ាស់​សាំង​២​កន្លែង​នៅ​បណក់ស្រុក​ក្រគរ​ហើយ​តាហយ​នេះ​មាន​លុយ​ច្រើនណាស់​ពី​បទល្មើស​ឈើ និង​មាន​លទ្ធភាព​ប្រើ​ខ្មោច​ស្ទើ​ទូ​ទាំង​ខេត្តពោធិសាត់​ឲ្យ​កិន​ម្ស៉ៅ​អោយ​ទៀត​ផង​។

​ឈ្មោះ លោក វៃ និង​ឈ្មោ​រដ្ឋា ជើង​ខ្លាំង​ខាង​ទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​និង​មេ​ឈ្មួញ​ម្នាក់ទៀត គឺ​លោក ង៉ូវ ទី​នៅ​ត្រ​ពាំ​ជ​ង ដែល​ជា​មេ​ឈ្មួញ​ធំ​ជាង​នៅ​ខេត្ត​ពោធិ៍សាត់​និង​ជា​អ្នក​ផ្គត់ផ្គង់​ប្រភេទ​ឈើក្រហម​ខុស​ស​ច្បាប់​ដឹក​ចេញពី​ឃំ​ុ​អន្លុង​រាប ស្រុក​វាល​វែង​ទៅ​ចែកចាយ នៅ​តាម​ដេប៉ូ​ចាប់ តាំង​ពី​ខេត្ត​ពោធិសាត់ បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល​និង​រាជធានី​ភ្នំពេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​យីហោ​ក្រុមហ៊ុន​ទ្រី ភាព ដោយ​មាន​ខ្នង​យក្ស​ជា​បង្អែក​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​បើទោះជា​គេ​ដឹងថា​លោក​ឧ​កញ្ញ៉ា​ទ្រី ភាព​ធ្លាប់បាន​ប្រកាស់​បិទ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់ ដោយសារ​អាជ្ញា​ប័ន​ក្រុមហ៊ុន​របស់​លោក​ឧកញ្ញា​ទ្រី ភាព​បាន​ផុត​សុពលភាព​អាជ្ញា​ប័ន​តាំ​ពី​ឆ្នាំ​២០១០​ទៅ​ហើយ​ក៏​ដោយ​។ ក្រៅពី​ឈ្មោះ​ខាងលើ​នេះ​ក៍​នៅមាន​មេ​ឈ្មួញ​ល្បីៗ​ជាច្រើន​នាក់​ទៀត​ផង​ដែរ​។​ល​។

​ព័ត៌មាន​នេះ​ថ្វី​ត្បិត​តែ​បណ្តាញ​សង្គម បានលើកឡើង​មិនសូវ​បាន​ពឹស្ដា លម្អិត​អោយអស់​មែន ប៉ុន្តែ​វា​អាច​ជា​តម្រុយ​សម្រាប់​លោក​អភិបាលខេត្ត​និង កងកម្លាំង​ទាំង​បី​ប្រភេទ​ព្រមទាំង អង្គភាព​ជំនាញ​ពាក់ព័ន្ធ​និង​ស្ថាប័ន​ព្រះរាជអាជ្ញា តុលាការ ក្នុង​ការតាមដាន ស៉ើបអង្កេត​វែកមុខ​រក​ជនសង្ស័យ​ទាំងអស់​នោះ​ដើម្បី​ឈាន​ដល់​ការបង្ក្រាប​និង​ចាប់ខ្កួន​យកមក​ផ្តន្ទារទោស​តាមច្បាប់​ផង​ដែរ​។

​កុំ​ធ្វើ​តែ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រក​ទទួលទាន​តូចតាច​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​ដូរ​បាយ​ដូរ​អង្ក​ហូប​ចម្អែត​ក្រពះ​និង​អោយ​កូន​ទៅ​រៀន​បែរជា​ត្រូវ​សមត្ថកិច្ច​ជំនាញ​និង​កងកម្លាំង​បង្ក្រាប​យ៉ាងសកម្ម​និង​ឃោរឃៅ​បំផុត និង​ត្រូវបាន​គេ​ចោទប្រកាន់​ថា ជា​អ្នក​ដែល​បំផ្លិចបំផ្លាញ​ព្រៃឈើ​និង ជា​ឧក្រិដ្ឋជន​ព្រៃឈើ ទៅវិញ​។ មិន​តែ​ប៉ុណ្ណោះ​រហូត​តាម​ប្រមាញ់​ចាប់​អ្នកកាសែត​ដាក់គុក​ដែល​គ្រាន់តែ​ចុះ​យក​ព័ត៌មាន​ករណី​ក្រុម​ឈ្មួញ​ទាំងនោះ​រកស៊ី​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ទាំង​រថយន្តៗ​ដែល​ដឹក​បន្តកន្ទុយ​ចេញពី​ស្រុក​វាល​វែង​ប៉ុុ​ណ្ណោះ​។

​តើ​ទង្វើ​បែប​នេះ​ជា​ការត្រឹមត្រូវ​ដែរឬទេ​???​បើ​សិន​ដូច​ករណី​បែប​នេះ​វា​មិន​ខុ​អ្វី​ពី​ពាក្យចាស់​ធ្លាប់​ពោល​ទេ​ថា​ខ្លា​លី​គោ​កាត់​ភូមិ​នាំគ្នា​សម្ងំ​នៅ​អោយ​ស្ងៀម តែបើ​ឆ្មា​ស៊ី​ត្រីអាំង​វិញ នាំគ្នា​វ៉ៃ​ឆ្មា​ចង់​ងាប់​ចង់​រស់​ហើយ​;​។​សារព័ត៌មាន​យើង​នឹង​ព្យាម​តាមដាន​រឿង​នេះ​ជា​បន្តបន្ទាប់​ទៀត ដោយ​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​និង​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​លើ​ការអនុវត្តន៍​ការងារ​ជាក់ស្តែង​របស់ លោក ម៉ៅ ធនិន​អភិបាល​ខេត្ត្តពោធិ៍សាត់​ក្នុង​ការអនុវត្តបទ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម​ស ខេង តើ​មាន​តម្លាភា និង​ប្រសិទ្ធភាព​ដល់​កំរិត​ណា​?៕

 

wood_posat (7)

wood_posat (6)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់