សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​អធិការ​ស្រុក​កោះ​ញែក​ដោះលែង​មនុស្ស​៥​នាក់ និង​ប្តូរ​រថយន្ត​ដឹកឈើ​

​បែកធ្លាយ​រឿង​អធិការ​ស្រុក​កោះ​ញែក​ដោះលែង​មនុស្ស​៥​នាក់ និង​ប្តូរ​រថយន្ត​ដឹកឈើ​

ខេត្ត​មណ្ឌលគិរី ៖ ក្រោយ​ពី​ករណី​រថយន្ត​ប៉ា​កុង​ដឹកឈើ​២​គ្រឿង រួម​ទាំង​មនុស្ស​៥​នាក់​ត្រូវបាន​កម្លាំង​យោធា​នៃ​វរៈ​ព្រំដែន​គោក​១០៣ ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​១ ខែ​មករា មក មាន​សេចក្តីរាយការណ៍​ថា ឡាន​ឈើ​និង​មនុស្ស ត្រូវ​គេ​រៀបចំ​ធ្វើការ​ផ្លាស់ប្តូ​រត ដើម្បី​បង្វែរ​សំណុំរឿង ពេល​ដែល​រថយន្ត​ប៉ា​កុង​ដឹកឈើ​នោះ ត្រូវ​នាំ យក​មក​ផ្ញើ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញ៉ែ​ក ហើយ​ត្រូវបាន​អធិការ​ដោះលែង​មនុស្ស​ប្រាំ​នាក់ និង​ប្ដូ​រថយន្ដប៉ា​កុង​ពី​គ្រឿង​នោះ​ផង​។​

​ប្រភព​សមត្ថកិច្ច​បង្ហើ​ប​ឲ្យដឹង​ច្បាស់​ថា បានជា​មាន​ការផ្លាស់ប្ដូ​រ​រថយន្ដ​ប៉ា​កុង​២​គ្រឿង និង​ដោះលែង​មនុស្ស​៥​នាក់​នោះ គឺ​ម្ចាស់​រថយន្ដ​ដឹកឈើ​ខាងលើ​ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ម្នាក់​មាន​ឈ្មោះ ភី​។ សមត្ថកិច្ច​បន្តថា សូម​កុំ​បញ្ចេញ​ឈ្មោះ​ខ្ញុំ ឈ្មោះ ភី នោះ​គឺ​គេ​មាន​ខ្នងបង្អែក​ធំ​ណាស់ ក្នុង​ខេត្ត​មណ្ឌលគិរី  សូម្បី​តែ​ឋានៈ​អធិការ​ពេល​ចាប់​ឈើ​ដឹង​ច្បាស់​ហើយ​ថា ធ្វើ​នេះ​ខុស​ច្បាប់​ក៏​នៅ​តែ​ធ្វើ​ដែរ​។​

​មាន​ការកត់សម្គាល់ថា​៖​ក្នុង​ការចុះហត្ថលេខា​ទ​ទួល​ប្រគល់​វត្ថុតាង​ពី​មន្ត្រី​យោធា​វរៈ​ព្រំដែន ១០៣ ដែល​បាន​ប្រគល់​វត្ថុតាង​ឲ្យ​នោះ លោក ខ្លូត សុឃា អធិការ​មិន​ចុះ​ហត្ថលេខា​ទទួល​ទេ លោក​អធិការ​បែរ​ជា​បញ្ជា​ឲ្យ ឈ្មោះ យ៉​ម ហ៊ុន​អេង ជា​រង​ទៅ​ចុះហត្ថលេខា​ទទួល​ប្រគល់​ចំពោះ​ទាំង​អធិការ​នៅ​នឹង​មុខ​។ តែ​រហូត​មកដល់ពេលនេះ​លោក យ៉​ម ហ៊ុន​អេង កំពុងតែ​ជ្រួលច្របល់ ទាំង​ដឹងថា ខ្លួន​បាន​ចុះ​ហត្ថលេខា​មិន​ត្រឹមត្រូវ ចំណែក​លោក ភី ជា​ប៉ូលិស​សេដ្ឋកិច្ច រូប​នោះ​ដែល​គេ​ថា ជា​ម្ចាស់ រថយន្ដ​ដឹកឈើ​ខាងលើ​នោះ ភ្នាក់ងារ​យើង​កំពុង​ស្វែងរក​ការបំភ្លឺ​៕

 

kohnhek illegal logging (3) kohnhek illegal logging (1) kohnhek illegal logging (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់