សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​រស់នូវ​តាម​ដង​ទន្លេមេគង្គ​នៃ​ក្រុង​ក្រចេះ​កំពុង​ព្រួយ​បា​រម្ម​ណ៏​ការបាក់​ច្រាំងទន្លេ​ដែល​បង្ក​ពី​អាជីវកម្ម​បូម​ខ្សាច់​ខុស​ប​ច្ចេស​ទេស​របស់លោក រស់ ចិន្តា​ហៅ​តា​ចា​ខ្វៃ​

ប្រជាពលរដ្ឋ​រស់នូវ​តាម​ដង​ទន្លេមេគង្គ​នៃ​ក្រុង​ក្រចេះ​កំពុង​ព្រួយ​បា​រម្ម​ណ៏​ការបាក់​ច្រាំងទន្លេ​ដែល​បង្ក​ពី​អាជីវកម្ម​បូម​ខ្សាច់​ខុស​ប​ច្ចេស​ទេស​របស់លោក រស់ ចិន្តា​ហៅ​តា​ចា​ខ្វៃ​

ក្រចេះ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ស្ថិត​ក្នុង​អន្តែង​ដូន​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ការបាក់​ច្រាំងទន្លេ ដែល​មាន​ទីតាំង​បូម​ខ្សាច់​នៅ​មិន​ឆ្ងាយ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់ ។ ការព្រួយបារម្ភ​ពី​ការបាក់​ច្រាំងទន្លេ គឺ​បង្ក​ពី​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ផ្ទាល់ ខ្លួន​របស់ លោក រស់ ចិន្តា ដែល​មិន​អនុវត្តតាម​ស្តង់ដា​លក្ខណៈ​បច្ចេកទេស ដែល​ច្បាប់​កំណត់ឲ្យ ហើយ​អាជីវកម្ម​បូម​ខ្សាច់​នោះ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អន្តែង​ដូន​សង្កាត់​ក្រគរ​ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ​។

​ប្រជាពលរដ្ឋ​រស់នូវ​តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ បាន​ប្រាប់​ឲ្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ឲ្យដឹងថា អាជីវកម្ម​បូម​ខ្សាច់​ដែល​បង្ក​ឲ្យ​ព្រួយបារម្ភ​ភ័យខ្លាច ទៅ​នឹង​ការបាក់​ស្រុត​ច្រាំងទន្លេ​ជា​បន្តបន្ទាប់​នោះ​មាន​ម្ចាស់​ឈ្មោះ លោក រស់ ចិន្តា ដោយ​ម្ចាស់​អាជីវកម្ម​មួយ​រូប​នេះ​អនុវត្ត​ផ្ទុយ​ពី​លក្ខណៈ​បច្ចេកទេស ដែល​ច្បាប់​កំណត់​ឲ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

​ចំពោះ​មន្ត្រី​ជំនាញ​វិញ គាត់​អត់​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​ការបាក់​ច្រាំងទន្លេ ដល់​ទី​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ឡើយ ក្នុងនោះ ពួកគាត់​បាន​ដាក់​ការសង្ស័យ​ដល់​មន្ត្រី​មួយចំនួន​បាន​ឃុបឃិត​ជាមួយ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ខុស​លក្ខណះ​បច្ចេកទេស​នឹង​ខុស​ទីតាំង​ដែល​ច្បាប់​បានកំណត់​ឲ្យ ។ ហើយ​កន្លងមក មិនដែល​ឃើញ​ក្រុម​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ចុះមក​ត្រួតពិនិត្យ​ម្តង​ណា​ឡើយ​។

​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យដឹងទៀតថា នៅ​កន្លែង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុស​ស្តង់ដា​របស់​លោក រស់ ចិន្តា​មាន​ម៉ាស៊ីន​ក្បាល បូម​នឹង​ទុយោ​មាន​មុខកាត់​ធំ​ជា​ច្រើន​ដើមៗ កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ចេញ ពី​ក្នុង​ទន្លេ​យកមករ​ក្សាគរ​ទុក​លើ​ច្រាំង​ក្បែរ​មាត់ទន្លេ ដើម្បី​ចែកចាយ​បន្ត​ទៅ​តាម​បណ្តា​ស្រុក​ផ្សេងៗ ។

​ក្នុង​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​ខាងលើ គេ​សង្កេតឃើញ​មាន​ស្នាម​រូង​ខ្សាច់​ជ្រៅៗ​ដូច​ស្រះ​គេ​ជីក​អាច​ន៏​ដី​យ៉ាង​ដូច្នេះ​។

​ចំនែក​ប្រជាពលរដ្ឋ​រស់នូវ​ក្រចេះ​ជាប់​មាត់​ទន្លេ​ម​រគ​ង្គ​បាន​សំដែង​ពី​ការព្រួយបារម្ភ​ពី​ការបាក់​ច្រាំងទន្លេ​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របសលោក រស់ ចិន្តា ហៅ​តា​ចា​ខ្វៃ ។​

​លោក​បាន​បន្តទៀតថា ប្រសិនបើ​អាជ្ញាធរ​នឹង​មន្ត្រី​ជំនាញ​មិនបាន​ចុះ​ទៅ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ទេ វា​នឹង​ធ្វើឲ្យ​បាក់​ស្រុត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​នៅ​តាម​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ថ្មីៗ​នេះ មាន​ការបាក់​ស្រុត​ច្រាំងទន្លេ​ធ្វើឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង​ស្ថិតក្នុង​ភូមិ​ឈើទាល​ភ្លោះ​ឃុំ​ព្រែក​សា​ម៉ាន់​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។​

​បើ​តាម​ការ​បញ្ចាក់​ពី​លោក រ័ត្ន ម៉ូ​លីដា ប្រធាន​មន្ទី​ធនធានទឹក​ខេត្តក្រចេះ​កន្លងមក លោក​ធ្លាប់​បង្ហើប​ឲ្យដឹងថា រាល់​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ដែល​មាន​ទីតាំងនូវ​សង្កាត់​ក្រុង​ក្រចេះ​ច្បាប់​មិន​អនុញាត​ឲ្យ​បូម​ចេញពី​ត្រើយ​ទន្លេ​ឡើយ​ព្រោះ​បង្ក​ឲ​ចរន្ត​ទឹកហូរ​បុក​បាក់​ស្រុត​ដី​ច្រាំងទន្លេ​ក្នុង​ក្រុង​ក្រចេះ​។

​ទាក់ទិន​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសពី​ច្បាប់​កំណត់​ឲ្យ​នោះ ខ្ញុំ​មិន​អាច​សុំ​កា​បំភ្លឺ​ពី​លោក សុខ គី​រី​រត្ន័ ប្រធាន​មន្ទី​រ៉ែ​ខេត្តក្រចេះ បាន​នៅឡើយ​ទេ​ចំនែក​លោក រស់ ចិន្តា ហៅ​តា​ចា​ខ្វៃ ជា​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់ ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានទេ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧ នេះ តែ​ក៏​នៅ​រង់ចាំ​ទទួល​ការបញ្ជាក់​ច្បាស់ការ​នឹង​ផ្សាយ​ជូន​នា​ពេល​ក្រោយ ៕

 

IMG-20170106-WA0010 IMG-20170106-WA0012

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់