សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ឯកឧត្តម វិល លៀម អាដេ​ត អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា និង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មាន​សំណល់​ជាតិ​ផ្ទុះ និង​ពិនិត្យ​ពី​ស្ថានភាព​លើ​ការ​បោសសំអាត​សំណល់​ជាតិ​ផ្ទុះ ពី​សម័យ​សង្គ្រាម នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ។​

​យោងតាម​របាយការណ៍​ឲ្យដឹងថា​៖ គិត​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ មាន​ផ្ទៃដី​សរុប​ចំនួន​១៥,៦២១.១៩៧​ម​²  នៅក្នុង​ខេត្ត​រតនគិរី បាន​បោស​សំអាត​រួចរាល់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​២៩៥ គ្រួសារ​បាន​ទទួល​ផល និង​បាន​កំទេច​គ្រាប់បែក​ចង្កោម​ជាច្រើន​ប្រភេទ​ចំនួន ១២,៧៨៥​គ្រាប់ អំបែង​គ្រាប់​ទំលាក់​ចំនួន ៣៥៦,៧៦៩ អំបែង ។
​គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២៣ នាក់ បាន​ស្លាប់ និង​របួស​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រាប់ពាន់នាក់ បាន​ស្លាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៩ ។​

​ឯកឧត្តម វិល​លៀម អាដេ​ត បាន​សន្យា បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការងារ​បោសសំអាត​សំណល់​ជាតិ​ផ្ទុះ​ឲ្យអស់​ពី​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ ៕​

 

IMG-20170105-WA0096 IMG-20170105-WA0091 IMG-20170105-WA0092

Filed in: ព័ត៌មានជាតិ