ក្រចេះ ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នគរបាលការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការពីបទរំលោភក្មេងស្រីជាអនិថិជនអាយុ១៤ឆ្នាំ ។ ហេតុការណ៏នេះ កើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ករណីរំលោភសេពសន្ថវវៈលើក្មេងស្រីអនីតិជននេះ បង្កដោយជនសង្ស័យឈ្មោះ ប៊ុន ថាន ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅចំនុចត្រពាំងរុន ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចំណែកជនរងគ្រោះឈ្មោះ នឿន ស៊ីគង់ ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
នគរបាលការិយាលយ័ប្រឆាំងការជូញដូរមនុស្ស និងអនីតិជនបានឲ្យដឹងថា ក្រោយសួរនាំជនសង្ស័យទៅលើករណីនេះ ជនសង្ស័យបានសារភាពរួចរាល់ ។ បច្ចុប្បន្ន កម្លាំងនគរបាលនគរជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕