សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​ប្រើ​ហឹង្សា​ដោយ​ចេតនា​ខេត្តក្រចេះ​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​ប្រើ​ហឹង្សា​ដោយ​ចេតនា​ខេត្តក្រចេះ​

​ក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៧​ដែល​ជាប់​ពាក់​ពន្ធ័​ករណី​ហឹង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៦​នៅ​ចំនុច​គ្រុមហ៊ុន​ភូ​រៀង​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​ចិត្រ​បុរី​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុន ឧត្តម ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​គ្នា​វាយ​និង​កំណាត់​ជ្រុង​បណ្ដាលឲ្យ​បាក់ដៃ​ខាងឆ្វេង​។ ចំណែក​ជន​បង្ក​ទាំង​បី​នាក់​មាន​ឈ្មោះ​ដូចខាងក្រោម ទី​១.​ឈ្មោះ ធុច សា​រ៉ា​ត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិ ទី​២.​ឈ្មោះ ផាន សុភា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ល្អក់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ទី​៣.​ឈ្មោះ សា​យិន សា​មេ​ត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ពងទឹក ឃុំ​ទ​ន្ល​ង់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អ្នក​ទាំង​បី​ជា​កម្មករ​នៅ​ក្រុមហ៊ុន​ភូ​រៀង​។​

​នគរបាល​បាន​បញ្ជាក់ទៀតថា មូលហេតុ​កើត​ហឹង្សា​នេះ បណ្ដាល​មក​ពី​ទំនាស់​ពាក្យសំដី ហើយ​ជនសង្ស័យ​ក​ព្រួត​វាយ​ជនរងគ្រោះ​តែម្ដង ។ រហូតមកដល់​ថ្ងៃ​ទី​១ ខែ​មករា ជនរងគ្រោះ​មក​ដាក់​ពាក្យ​បណ្ដីង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត លុះដល់​ថ្ងៃ​ទី​៣ ខែ​ដដែល កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​បី​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

 

IMG-20170104-WA0085

Filed in: សន្តិសុខសង្គម