សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហគមន៍​ពីរ​ឃុំ​(​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​សេ​សាន្ត​) ដណ្តើម​ព្រំដី​គ្នា ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​ភ្លាមៗ​នៅ​ស្រុក​អូយ៉ាដាវ​!

​សហគមន៍​ពីរ​ឃុំ​(​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​សេ​សាន្ត​) ដណ្តើម​ព្រំដី​គ្នា ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​ភ្លាមៗ​នៅ​ស្រុក​អូយ៉ាដាវ​!

ខេត្ត​រតនគិរី ៖ មាន​ករណីយ៍​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ចំការ នៅលើ​ផ្ទៃដី​20​ហិកតា  នៅត្រង់ចំណុច អូរ អំបិល  ជិត​បង្គោល​ព្រំដែន​លេខ​28​ក្នុង​ភូមិសាស្ត្រ (​ប៉ុស្តិ​រដ្ឋបាល​នគរបាល​ភូមិ​ភិ​) លេខ​509 ស្ថិតនៅក្នុង​ភូមិ​ភិ  ឃុំ​សេ​សាន្ត  ស្រុក​អូរយ៉ាដាវ ខេត្តរ​ត​គិរី​។

​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ បានអោយដឹងថា ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា​ឆ្នាំ ២០១៧ វេលា​ម៉ោង ៨ និង​១៥ នាទី​នេះ​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​សហគមន៍​ឃុំ​សេ​សាន្ត ពាក់ព័ន្ធ​ករណីយ៍​កាប់​រាន​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ចំការ​ជា​កម្មសិទ្ធិ លោក​អធិការ​បាន​ចាត់ចែង​កម្លាំង​ភ្លាមៗ ។​

​សមាសភាព​ចូលរួម​ចុះ​ប្រតិបត្តិ​ការណ៍​ត្រួតពិនិត្យ​រួម​មាន កម្លាំង​វ​រះ​ការពារ​ព្រំដែន​លេខ​623  កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​102 កម្លាំង​ប៉ុស្ថិ​509 (​ភូមិ​ភិ​) ចំនួន​03​នាក់ សហការ​ជាមួយ​អធិការដ្ធាន​នគរបា​ល​ស្រុក​0​យ៉ា​ដាវ​02​នាក់   កម្លាំង​ប៉ុស្ថិ​រដ្ឋបាល​ភូ​មិ​ប៉ក់​ញ៉ៃ​ចំនួន 03 នាក់ កម្លាំង​កងរាជអាវុធហត្ថ 02​នាក់   កម្លាំង​រដ្ធបាល​ព្រៃឈើ​01​នាក់  និង កម្លាំង​រដ្ធបាល​សេ​សាន្ត 03 នាក់ ដែល​ដឹកនាំ​ដោយ​លោក ឡុង ស៊ី​ឡាប នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្រុក​អូរយ៉ាដាវ  បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង ទីតាំង​ដែល​ប្រជាពលរដ្ឋ​ភូមិ​ប៉ក់​ញ៉ៃ​ចូល​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី  ធ្វើ​ចំការ​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ លទ្ធផល​ដែល​ទទួលបាន​: ចំការ​ដែល​កាប់​ក្នុង​និយាម​កា E:0767261 , N:1524313,   E:  0767  186, N:1523924 ។​

​ទាក់ទង​បញ្ហា​ខាងលើ លោក សេក ឌុល មេ​ប៉ុស្តិ​ភូមិ​ភិ 509 អោយ​ក្រុម​អ្នក​សារព័តិ​មានដឹងតា​មទូរស័ព្ទ​ថា ប្រជា​ពលរដ្ធ​នៅ​ឃុំ​សេ​សាន្ត  កើតទុក្ខ​ពុំ​សុខចិត្ត​ទៅលើ​សហគមន៍​ឃុំ​ប៉ក់​ញ៉ៃ​ដែល​នាំ​គ្នីគ្នា​ម៉ា​ទ័ព  ជាង​50​គ្រួសារ​មក​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ចំការ ដែល​ជា​ដី​ព្រៃ​សហគមន៍​រួម​នៅ​ជាប់​ព្រំប្រទល់​ជាប់​គ្នា ។​

​មតិ​ប្រជា​ពលរដ្ធ​លើកឡើង​ស្រដៀងៗ​គ្នា​ថា ការចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ និង​នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្រុក​អូរយ៉ាដាវ​ត្រូវ មាន​វិធានការ​ទប់ស្កាត់​បទល្មើស ការកាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ ជា​ដី​របស់​រដ្ឋ​​ត្រូវ​មាន​ដំណោះស្រាយ អោយទាន់​ហេតុការណ៍​ដែល​កើតមាន​ជូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ដែល​ជួប​ការលំបាក ៕

 

IMG-20170104-WA0062 IMG-20170104-WA0061

Filed in: ព័ត៌មានជាតិ