សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ស្រុក​សំបូរ​កំពុង​ស្វែងរក​មនុស្ស​ចំនួន ២ នាក់ សង្ស័យ​លង់ទឹក​ស្លាប់​

សមត្ថកិច្ច​ស្រុក​សំបូរ​កំពុង​ស្វែងរក​មនុស្ស​ចំនួន ២ នាក់ សង្ស័យ​លង់ទឹក​ស្លាប់​

​ក្រចេះ ៖ ខណៈ​នេះ នគរបាល​ស្រុក​សំបូរ​កំពុង​ស្វែងរក​បុរស ២ នាក់ ឪពុក​កូន​ដែល​ជា​អ្នកនេសាទ​បាន​បាត់​ខ្លួន ដោយ​សមត្ថកិច្ច​សង្ស័យ​លង់ទឹក​ស្លាប់ ហើយ​ការ​បាត់​នេះ តាំងពី​វេលា​ម៉ោងជាង ៣ ទៀប​ភ្លឺ ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៧ នៅ​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ចា​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​ឲ្យដឹងថា បុរស​ដែល​បាត់​ខ្លួន​នោះ​ជា ឪពុក​និង​កូន​អ្នក​ទាំង​ពីរ​ចេញពីផ្ទះ​ទៅ​មើល​មង នៅ​ចំនុច​កោះ​សំ​តូច នៅវេលា​មោង​៣​ទាបភ្លឺ ខែ​មករា​នេះ បន្សល់​ទុក​ទូក​១​មង​នៅ​លើក​ទូក និង​កូម​បំភ្លី​នៅ​ពេល​គ្រុមគ្រួសារ​សុំ​ការ​អន្ដរាគមន៍ឲ្យន​គរបាល​ស្វែងរក ហើយ​ខណៈ​នគរបាល​កំពុង​ស្វែង​រក​យ៉ាង​យកចិត្តទុកដាក់​។​

​នគរបាល​បញ្ជាក់ទៀតថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ណូយ សុ​ផា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ម៉ុន ជូ​លាង អាយុ​៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ មកដល់​ពេល​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៧ នេះ លោក​អធិកា​រង​ស្រុក​សំបូរ​បាន​ប្រាប់​ឲ្យ​ថា កម្លាំង​របស់លោក​កំពុង​សហការ​ជាមួយ​គ្រួសារ​ជនរងគ្រោះ ជួល​មនុស្សឲ​ច្រមុច​ទឹ​កមើល ៕

 

IMG-20170104-WA0009

IMG-20170104-WA0007

Filed in: សន្តិសុខសង្គម