សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាកសំណល់​និង​ក្លិនស្អុយ​នៅ​ភូមិ​វត្ត​គរ​មិន​បង្ក​ការឈឺ​ក្បាល​ដល់​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​បាត់ដំបង​…?

កាកសំណល់​និង​ក្លិនស្អុយ​នៅ​ភូមិ​វត្ត​គរ​មិន​បង្ក​ការឈឺ​ក្បាល​ដល់​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​បាត់ដំបង​…?

ខេត្ត​បាត់ដំបង ៖ រឿង​អនាម័យ​សុខភាព​វា​ជា​តួនាទី​របស់​សុខាភិបាល តែ​បើ​រឿង​ក្លិនស្អុយ​ឆ្អាប​ឆ្អេះ​វា​ជា​តួនាទី​របស់​បរិស្ថាន​ដែល​ជា​ស្ថាប​ន័យ​ថ្មី​ក្នុង​សម័យ​ថ្មី​នេះ​។​ដោយឡែក​នៅក្នុ​ខេត្ត​បាត់ដំបង​ក្លិនស្អុយ​ឆ្អាប​ឆ្អេះ​ហាក់បីដូច​ជា​មិន​បង្ក​ការឈឺ​ក្បាល​ហាលថ្ងៃ​អី​ដល់​លោក​ជួប​.​សារ៉ុន​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​បាត់ដំបង​អី​ម៉ា​តិច​? ។​

​ជាក់ស្តែង​ប្រជាពលរដ្ឋ​និង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ដែល​រស់នៅ​និង​មក​រៀន​បង្រៀន​នៅ​សាលាបឋមសិក្សា​វត្ត​គរ​ភូមិ​វត្ត​គរ​បាន​និង​កំពុង​ជួប​បញ្ហា​ស្អុយ​ឆ្អេះឆ្អាប​ដែល​បង្កឡើង​ដោយ ទីតាំង​សត្វឃាត​មួយ​កន្លែង​ជាប់​និង​ក្លោងទ្វារ​សាលា​តែ​ម្តង​។​ទីតាំង​សត្តឃាត​នេះ​មាន​ម្ចាស់​ឈ្មោះ​ឡោ​.​លាង​ហេង​និង​ប្រពន្ធ​ឈ្មោះ​ប៉ុក ដែល​បាន​មក​បោះ​ទីតាំង​ធ្វើ​អាជីវកម្ម​សត្វឃាដ​មាន់​ទា​បង្ក​ក្លិនស្អុយ​មកហើយ​តែ​គេ​មិនដែល​ឃើញ​មាន​ការទប់ស្កាត់​ដោះស្រាយ​ពី​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​សោះ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​លោកគ្រូ សាលាបឋមសិក្សា​វត្ត​គរ​ភូមិ​វត្ត​គរ បានឲ្យដឹងថា ៖ គេ​ធ្លាប់​ឃើញ​មាន​សមត្តកិច្ច​មក​ដែរ​តែ​គ្រាន់តែ​មក​អើតៗ​ជួប​ម្ចាស់​អាជីវកម្ម​ហើយ​ទៅ​បាត់​ស្ងាត់ឈឹង​ទៅ​វិញ​ទៅ​។​ពលរដ្ឋ​សង្ស័យថា​កូនចៅ​លោក​ជួប​.​សារ៉ុន​គឺ​មក​ហឹតក្លិន លុយ​ម្ចាស់​អាជីវកម្ម​ហើ​យាន​ជា​មិន​ធំក្លិន​ស្អុយ​នោះ​។​

​រឿងនេះ ភ្នាក់ងារ​ពត៌មាន​យើង​បាន​ទាក់ទង​ទៅ លោក ជួប .​សារ៉ុន ប្រធាន​មន្ទី​បរិដ្ឋាន​ខេត្ត​បាត់ដំបង​ដែរតែ​លោកតប​មកថា​៖​កំលាំង​លោក​មិន​គ្រប់​ពេល​កំលាំង​មក​គ្រប់ លោក​ចាត់​វិធានការ​ហើយ (​ស៊ិក​) ។ ពាក្យសម្តី​ទាំងនេះ​បានធ្វើអោយ​ពលរដ្ខ​អស់ជំនឿ​ដោយ​និយាយថា ស្ថាបន័​មួយ​នេះ​ថា​បង្កើត​មក​បង្ហិន​តែ​ប្រាក់ខែ​រដ្ឋ​ប៉ុណ្ណោះ ?​។​

​សូមបញ្ជាក់​ថា ៖ ទីតាំង​អាជីវកម្ម​សត្វឃាត​មាន់​កសិកម្ម​មួយ​នេះ ស្ថិតនៅ​ភូមិ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង មិន​ត្រឹមតែ​មាន​ជះក្លិន​ស្អុយ​ទេ​? ចំណែក​កាកសំណល់​ត្រូវ​បាន​ទម្លាក់​ចូល​អូរ ហើយ​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ធ្វើ​អាយ​ប៉ះពាល់​ទឹកស្ទឹង​កខ្វក់ និង​អាច​រីកសាយ​ជម្ងឺ​ផ្តាស​សាយ​បក្សី​ដល់​សុខភាព​មនុស្ស​សត្វ​ដែល​ប្រាស្រ័យ​ប្រើប្រាស់​ទឹកស្ទឹង​ទៀត​ផង​ក៏​ថា​បាន ។ តែ​ទោះជា​មាន​ហា​នី​ភ័យ​បែបនេះ​ក៏ដោយ​ក៏​មិន​ឈឺ​ក្បាល​ដល់​លោ​កិ​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបាត់ដំបង​ឡើយ ៕

 

h-enviro-500x281 h-envire2-500x281

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់