សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាន់បិណ្ឌ​វេន​ទី ១៣ នៅ​វត្ត​វដ្ត​គា​នី​

កាន់បិណ្ឌ​វេន​ទី ១៣ នៅ​វត្ត​វដ្ត​គា​នី​

​ឯកឧត្តម ជៀម ចាន់​សុភ័ណ្ឌ អភិបាលរង​ខេត្ត​បាត់ដំបង ព្រមទាំង​លោក​ជំ​ទា បុត្រ​ត្រា​បុត្រី មាន​សទ្ធា​ជ្រះថ្លា​ចូលរួម កាន់បិណ្ឌ​វេន​ទី ១៣ នៅ​វត្ត​វដ្ត​គា​នី នា​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ឃុំ​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ហើយ ក៏​មាន​វត្តមាន ឯកឧត្តម​លោកជំទាវ​អស់លោក លោកស្រី មន្ត្រីរាជការ ក្នុង​សាលាខេត្ត​តាម​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នឹង ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ចូលរួម​ជាច្រើន​ផងដែរ​។​

​បុណ្យកាន់បិណ្ឌ​ជា​បុណ្យ​ប្រពៃណី ដ៏​ធំ​មួយ​ជា​ច្រើន​របស់​ជាតិ ផ្នែក​ខាង ពុទ្ធសាសនា​ដែល ពុទ្ធបរិស័ទ​នៅ​ទូទាំង​ប្រទេស តែងតែ​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ថ្ងៃ ១ រោជ ដល់​ថ្ងៃ​ទី ១៥ រោជ ខែភទ្របទ​ក្នុង​គោលបំណង​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ តាំងពី​ដូនតា ក៏ដូចជា​លើង​ស្ទួយ វិស័យ​ព្រះពុទ្ធសាសនា ឱ្យបាន​ថ្កុំថ្កើន​រុងរឿង ជាពិសេស​ទ្រទ្រុង ឧបត្ថម្ផ​ព្រះសង្ឃ គង​ចាំ​វស្សា​អស់​ត្រីមាស ទៅតាម​ពុទ្ធ​ប្បញត្តិ នៃ​ព្រះ​សម្មាសម្ពូរូ​យម​គ្រូ នៃ​យើង​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល​ថា ព្រះសង្ឃ នឹង​ពុទ្ធបរិស័ទ ឯកឧត្តម ជៀ​ប ចាន់​សុភ័ណ្ឌ​បាន​សំដែង អបអរសាទរ​ក្នុង ការចូលរួម​បុណ្យកាន់បិណ្ឌ​នេះ​ឡើង ចង់​បញ្ជាក់​ថា ព្រះពុទ្ធសាសនា​ត្រូវ​ច្បាប់​កំពូល​របស់​ជាតិ​ទទួលស្គាល់​ថា​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​ជាតិ យើង​គ្រប់ៗ​គ្នា បន្ទាប់​មក​ឯកឧត្តម លោកជំទាវ ព្រមទាំង បុត្រ បាន​ប្រកេន​បច្ច័យ​ដល់​វត្ត មាន​ចំនួន ៨ លាន​រៀល , ប្រាក់​ដុល្លា ៧០០ ដុល្លារ ប្រាក់​បាទ ២​ម៉ឺន​បាទ សម្រាប់​កសាង​នៅក្នុង​បរិវេន​វត្ត ៕​

2014_09_22a 2014_09_22a (1) 2014_09_22a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី