សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ឈ្មួញ​ស្រី​ជើង​ខ្លាំង​ឈ្មោះ​ម៉ី​អាងខ្នង​ប្ដី​ជា​មន្ត្រី​PM ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​វៀតណាម​គ្មាន​ញញើត​ច្បាប់​

​មេ​ឈ្មួញ​ស្រី​ជើង​ខ្លាំង​ឈ្មោះ​ម៉ី​អាងខ្នង​ប្ដី​ជា​មន្ត្រី​PM ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​វៀតណាម​គ្មាន​ញញើត​ច្បាប់​

ខេត្ត​រតនគិរី ៖ ការដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​យ៉ាង​រលូន​នៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ក្រុង​បាន​លុង ស្រុក​បរ​កែវ ស្រុ​អូរយ៉ាដាវ តាម​ណ្ដោ​យ​ផ្លូវជាតិ​លេខ​78A យ៉ាង​អនាធិបតេយ្យ បើទោះបីជា​មាន​បទបញ្ជា​យ៉ាង​ដាច់​ខាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​ក៏​មេ​ឈ្មួញ​រូប​នេះ​គ្មាន​ការ​ខ្លាចញញើត​ជំនាញ​ពាក់​ពន្ធ័តាម​ដងផ្លូវ​បន្តិច​សោះ​ក៏​អាង​អំណាច​ប្ដី​ជា P,M ។​

​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​០១ មករា ឆ្នាំ​២០១៧ អ្នកសារព័ត៌មាន​យើង​បាន​ថត​នៅ​សកម្មភាព​ឡាន​ដឹក​ឈើ​របស់​ស្រី​ម៉ី​ដែល​ដឹក​មកពីរ​ស្រុក​វ៉ី​ន​សៃ យក​មក​ស្តុប​ទុក​នៅ​ឃ្លាំង​មួយកន្លែង​ស្ថិតនៅ​ភូមិ ជ្រី​សង្កាតយ​ក្ស​ឡោមក្រុង​បាន​លុង​។​

​បើ​តាម​ប្រភព​ទីតាំង​នោះ​អតីត​គឺជា​កន្លែង​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ស្រី​ម៉ី តែ​នៅ​ពេល​អ្នកសារព័ត៌មាន​យើង​បាន​តាម​ថត​យក​រូបភាព ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល​ឈ្មោះ​ស្រី​តី ជា​អតីត​កូនប្រសា​ចៅហ្វាយខេត្ត​ចាស់ គឺ​លោក ខាំ ខឿន បាន​មក​តាម​ក្រោយ ហើយ​លួច​ថត​ឡាន​អ្នកសារព័ត៌មាន​ទៀតផង រួច​ប្រាប់ថា ជា​ឈើ​របស់​ចែ បន្ទាប់មក​ក៏​ឆ្លើយថា ខ្ញុំ​ជួល​ឃ្លាំង​ចែ​ដាក់​ទេ ក្រោយមកទៀត​ក៏​ឆ្លើយថា រថយន្ត​បា​ឡែន​ដឹកឈើ​ចូល​ឃ្លាំង​នោះ​ខ្ញុំ​មិន​ស្គាល់​ទេ បន្តិច​ក្រោយមក​ក៏​លេចមុខ​ឈ្មួញ​ឈើ​ពីរ​នាក់​ប្ដី​ប្រពន្ធ ហើយ​អះអាងថា រថយន្ត​បា​ឡែន​ពណ៌​ទឹកប្រាក​នោះ​ជា​រថយន្ដ​របស់​ខ្លួន​ស៊ី​ស្នួល​ដឹក​ឲ្យគេ​ពី​វ៉ីន​សៃម​ក តែ​ខ្ញុំ​មិ​ស្គាល់​ម្ចាស់​ឈើ​នោះទេ ហើយ​ក៏​បើក​ឡាន​ត្រឡប់​ទៅ​វិញ​បាត់ទៅ ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ស្រី​ម៉ី​ជា​ជើង​ខ្លាំង​ក្នុង​ការដឹកជញ្ជូន​ដោយ​អាងខ្នង អាង​ខ្សែ​របស់​ប្ដី​ជា​PM ទើប​គេ​ធ្វើទៅបាន​ដោយ​រលូន ៕

 

che mey (3) che mey (1) che mey (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់