សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​១៨៧​កំណាត់​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​បញ្ជាក់ថា​សកម្មភាព​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់​មិន​ថយ​ទេ​!

​រកឃើញ​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​១៨៧​កំណាត់​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​បញ្ជាក់ថា​សកម្មភាព​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់​មិន​ថយ​ទេ​!

​ពោធិ៍សាត់ៈ ៖ បទល្មើស​ជួញដូ​ឈើប្រណិត​នៅតែ​កើតមាន​ក្នុង​អាណាចក្រ​ខេត្ត​ពៅធិសាត់ដ​ដែល​។​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។​ជាកស្តែង ឈើប្រណិត​ល្មើសច្បាប់​ជាច្រើន​កំណាត់ ត្រូវបាន​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​វាលវែង​សហការ​ជាមួយ​កម្លាំង​ចំរុះ រកឃើញ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ បានអោយដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ គឺធ្វើឡើង​ដោយ​មាន​ការសហកា​ររ​វាង កម្លាំង​មូលដ្ឋាន​កងរាជអាវុថហត្ថ​ស្រុក​វាលវែង និង​កម្លាំងចម្រុះ ទើប​អាច​ឈានទៅដល់ ការរកឃើញ​ឈើ​ល្មើស​ច្បាប់​ជាច្រើន​ដុំ រួមមាន ឈើ​កកោះ ចំនួន ១៨៧ កំណាត់ ស្មើ​និង ១២.៣៣៣ ម៉ែត្រគូប ផងដែរ​។​

​បច្ចុប្បន្ន វត្ថុតាង​ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។ ចំណែក​ម្ចាស់​ឈើ​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​។​ករណី​នេះ​មាតុភូមិ​សូម​រាយការណ៍​ថា​៖​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​នៅ​ខេត្ត្តពោធិ៍សាត់​សព្វ​ថ្ងៃ​គេ​សង្កេតឃើញស​កម្ម​ភាព​ឈ្មួញ​ឍ​រកស៊ី​ឈើ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ទាំង​រថយន្តៗ​ភាគច្រើន​សុទ្ធតែ​រថយន្ត​យី​ឌុប​ផ្លូវ​៥​ដែល​គេ​ស្គាល់​ច្បាស់​ថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ង៉ោ ទី​ដោយ​ជ្រក​ក្រោម​ផ្លាក​អាជ្ញាប័ណ​ក្រុមហ៊ុន​លោកឧ​ញ្ញា​ទ្រី ភាព​។​

​បើ​ទោះ​ជា​គេ​បានដឹង​ថា​លោក​ឧញ្ញ៉ា​ទ្រី ភាព​បាន​ប្រកាស់​បិទ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​ដោយ​សារ​ក្រុមហ៊ុន​របស់​លោក​បាន​ផុត​សុពលភាព​អាជ្ញជាប័ណ្ណ​តាំ​ពី​ឆ្នាំ​២០១០​មក​ក៏​ដោយ​ក៏ដោយ​ក៏​គេ​នៅតែ​ឃើញ​ឈ្មោះ​ង៉ូវ ទី​ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​និង​ធំជាងគេ​នៅ​ខេត្ត​ពោធិ៍សាត់​នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​លោក​ឧ​កញ្ញ៉ា​ទ្រី ភាព​ដែល នៅ​ខេត្ត​ពោធិសាត់​ដឹក​ចេញ​ម្ដងៗ​

​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ខាង​ខេត្ត​ឬ​ក្រុម​ចម្រុះ​របស់​ខេត្ត​ពោធិសាត់​ដែល​មាន​លោក​ម៉ៅ ធនិន​ជា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បង្ក្រាប​ឬ​ចាប់បាន​ម្ដង​ណា​ទេ គេ​បែ​ជា​ឃើញ​ខាង​សមត្ថកិច្ច​ខាង​ខេត្ត​កំពង់ឆ្នាំង​ចាប់​បាន​ជា​បន្តបន្ទាប់​ដែល សកម្មភាព​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការ​សង្ស័ថា​ប្រហែលជា​មាន​អ្នក​មាន​អំណាច​ក្នុង ខេត្ត​ពោធិ៍សាត់​នៅ​ពី​ខ្នង​ហើយ់​មិន​ចេះ​អស់ ។ ព្រោះ​ពេល ចាប់​បាន​រថយន្ត​ដឹកឈើ​ម្ដងៗ​គេ​តែងតែ​ឃើញ​លោក​អភិបាលខេត្ត​អន្តរាគមន៍​សុំ​ដោះ​លែង​ជា​បន្តបន្ទាប់ ។
​ដល់​ចឹង សមត្ថកិច្ច​សមត្ថកិច្ច​ខេត្ត​ធិ៍​សាត់​គ្រប់​ស្ថាប័ន​រាប់​តាំង​ពី​ព្រះរាជអាជ្ញា​ផង​ដែរ​អត់​មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​ក្រុម​រថយន្ត​ដឹក​របស់​ឈើ​ទាំ​នោះឡើយ ។ បើ​តាម​ប្រភព័ត៌មាន​ពី​ខេត្ត​ពោធិសាត់​បាន​អោយដឹង​ថា​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តពោធិ៍សាត់​សុទ្ធតែ​មាន ខ្នងបង្អែក​៕

 

wood_posat (4) wood_posat (5)

Filed in: ព័ត៌មានជាតិ