សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យុវជន​ជា​ច្រើន​នាក់​ទៅ​លេង​ខ្សាច់​កោះ​ទ្រុង​ត្រូវ​បាត់​ខ្លួន​បី​នាក់​សង្ស័យ​លង់ទឹក​ស្លាប់​

​យុវជន​ជា​ច្រើន​នាក់​ទៅ​លេង​ខ្សាច់​កោះ​ទ្រុង​ត្រូវ​បាត់​ខ្លួន​បី​នាក់​សង្ស័យ​លង់ទឹក​ស្លាប់​

​ក្រចេះ​៖ យុវជន​ជាច្រើន​នាក់​ទៅ​លេង​កំសាន្ត​នៅ​ឆ្នេរ​ខ្សាច់​កោះ​ទ្រ​ង ត្រូវ​បាន​បាត់​ខ្លួន​ចំនួន​បីនាក់ រក​មិន​ទាន់​ឃើញ​ដោយ ប្រទះ​ឃើញ​កាបូបស្ពាយ ខោរ​អាវ និង​ស្បែកជើង ក្មេង​មួយក្រុម​បាន​ទុក​ចោល​នៅលើ​ឆ្នេរ ដោយ​មិន​ឃើញ​ម្ចាស់ ក៏​នាំគ្នា​ដើររក និង​រាយ​ការជូន​សមត្ថកិច្ច​ភ្លាមៗ ។​ ហេតុការណ៍​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅលើ​ឆ្នេរ​ច្សាច់​កោះទ្រ​ង ក្នុង​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ ។​

​នគរបាល​ក្រុង​ក្រចេះ បានអោយដឹងថា ពួកគេ​មាន​គ្នា​បី​នាក់ ជា​ក្មេង​ប្រុស ជា​សិស្សសាលា​ទៀតផង ។
​បើ​តាម​សេចក្ដី​រាយ​ការ​បាន​អោយដឹងថា យុវជន​ទាំង​បី​នាក់​នោះ បាន​បាត់​ខ្លួន​តាំងពី​វេលា​ម៉ោង ប្រហែល​៥​ល្ងាច ម្លេះ តែ​គ្មាន​អ្នក​សង្ស័យ​ដោយ​ស្មាន់ថា ពួក​គេ​ចុះ​លេង​ទឹក​បាត់ ។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី​ការ​បាត់​ខ្លួន​របស់​យុវជន​ទាំង​បី​នាក់​លើ សមត្ថកិច្ច  បាន​ធ្វើការ​សន្និដ្ឋាន​ថា អាច​នឹង​លង់ទឹក​ទន្លេ​ស្លាប់ គ្រា​ដែល​កម្លាំង​ន​គល​បាល​នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​អធិការ​ក្រុង ចុះ​រាវរក​មិន​ឃើញ​នៅ​យប់មិញ​នេះ ។ ហើយ​ពួកកេ​ទាំង​បី​នាក់​មាន ឈ្មោះ ទី​១.​គង់​វាសនា​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​១​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ទី​២. ឈ្មោះ ផុន សុធា​រាជ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំរ​ស់​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ទី​៣.​ឈ្មោះ វុទ្ធ លី​ហេង ភេទ​ប្រុស​អាយុ​១៥​រស់នៅ​ភូមិ​វត្ត​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ ។​

​លោក នេ​ត លីន អធិការ​ក្រុង​ក្រចេះ​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​សាកសព​ចំនួន ២ នាក់ ហើយ​នៅ​១​នាក់​ទៀត រក​មិន​ទាន់​ឃើញ ហើយ​កម្លាំង​ទាំង​នគរបាល​ទាំង​អាវុធហត្ថ​នៅតែ​បន្ដ​រុករក​យ៉ាងសកម្ម ។​

​លោក​អធិការ​បាន​បន្ដថា ករណីនេះ​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​បណ្ដាលមកពី​លង់ទឹក​ស្លាប់ ៕

IMG-20161230-WA0173 IMG-20161230-WA0171 IMG-20161230-WA0172 IMG-20161230-WA0169

Filed in: ព័ត៌មានជាតិ