សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​រ៉ែ​ត្បូង​នៅតែ​បន្ត​កើតមាន​ឡើង បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់ ដោយសារ​បាក់​រណ្តៅ​ត្បូង​នៅ​ស្រុក​ប​កែវ​

​បទល្មើស​រ៉ែ​ត្បូង​នៅតែ​បន្ត​កើតមាន​ឡើង បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់ ដោយសារ​បាក់​រណ្តៅ​ត្បូង​នៅ​ស្រុក​ប​កែវ​

ខេត្ត​រតនគិរី ៖ បើទោះបី​កន្លងទៅ​មាន​ការបង្ក្រាប​បទល្មើស​រ៉ែ​ត្បូង ពី​សំណាក់​មន្ត្រី កងកំលាំង​និង​ ជំនាញ​ជា​រើ​យៗ​មកហើយ​ក្តី តែ​យ៉ាងណា​ក្រុម​កុងសែ​ត្បូង ដែល​ត្រូវរ៉ូវ​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​
​ស្រុក នៅតែ​បង្កើត​បទល្មើស​រ៉ែ​ត្បូង​ល្មើស​ច្បាប់​នៅ​តែ​ផុសផុល គួរអោយ​កត់សម្គាល់​ដ​ដែល​នៅ​​ក្នុង​ឃុំ​ជាច្រើន​ក្នុង​ស្រុក​បរ​កែរ និង​អូយ៉ាដាវ​(​ព្រៃ​មាស​) ។​

​ដែល​ទង្វើ​នេះ​បាន​សបញ្ជាក់​អោយឃើញ​ថា ការទប់ស្កាត់​បទល្មើស​រ៉ែ​ត្បូង​ពី​កងកំលាំង និង​អ​ជ្ញា​ធរ​មូលដ្ឋាន រួមទាំង​ជំនាញ​របស់​មន្ទីរ​រ៉ែ​ហាក់​នៅ​មាន​ភាព​ឆក់ល្វែង និង​មាន​ការឃុបឃិត​បើ​កដៃ​ អោយ​ក្រុម​កុង សែ ដែល​ជា​មេ​ឈ្មួញ​របៀប​អំពើ ពុករលួយ​ក្នុង​រឿង​ចូលរួម​លួច​ទ្រព្យសម្បត្តិ​ជាតិ ចែក​គ្នា​ដាក់​ហោ​ប៉ាវ ហើយ​មើលទៅ​?​។​

​បើ​ទោះ​ការលើកឡើង​ខាងលើ នៅ​បទល្មើស​រ៉ែ ត្បូង នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្ត​រតនគិរី មិន​មាន​ការបញ្ជាក់​ណា​មួយ​ពី​មន្ត្រី​ជំនាញ​និង​អជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ខេត្ត ថា​ការពិត​យ៉ាងណា​ក្តី​តែ​អ្វី​ដែល​ជាក់​ស្តែង​ និង​មិន​អាច​ប្រកែក​បាន​នោះ​គឺ​កាលពី​វេលា​ម៉ោង​១​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅត្រង់​ចំណុច​បរ​កែវ​ចាស់​ក្រោយ​សាលា​អនុ​វិទ្យា​លយ័​បរកែវ ស្ថិតនៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​ប​កែវ​ខេត្ត​រតនគិរី​។​មាន​ករណី​បាក់​រណ្តៅ​ត្បូង​មួយកន្លែង​បណ្តាលឲ្យ​ជនរងគ្រោះ​បា​ត់​បង់​ជីវិត​។​

​ហេតុការណ៍​បាក់​រណ្តៅ​ត្បូង​នេះ​បាន​កើតឡើង បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ ទឹម ម៉ាញ ភេទ ប្រុស​អាយុ​២៨ ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​១ (​បរ​កែវ​ចាស់​) ឃុំ ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។​នៅ​ថ្ងៃ​ទី​២៩ ម្សិលមិញ​នោះ សាកសព​ត្រូវបាន​សាច់ញាតិ​កំពុង​នាំ​គ្នា​ជីករណ្តៅ​ថ្មី ដើម្បី​យក​សាកសព​ចេញ​នឹង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20161230-WA0167 IMG-20161230-WA0168

Filed in: ព័ត៌មានជាតិ