សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈើ​សុ​ក្រំ​ចំនួន​៧២​ដុំ​ត្រូវ​បាន​បង្ក្រាប​នៅ​ចំការ​កៅ​មួយកន្លែង​ក្នុងស្រុក​អណ្តូង​មា​វ​ស​

​ឈើ​សុ​ក្រំ​ចំនួន​៧២​ដុំ​ត្រូវ​បាន​បង្ក្រាប​នៅ​ចំការ​កៅ​មួយកន្លែង​ក្នុងស្រុក​អណ្តូង​មា​វ​ស​

ខេត្ត​រតនគិរី ៖ ឈើ​សុ​ក្រំ​មុខ 12 × ៤០ ឬ ៦០×២,២ ម៉ែត្រ​ចំនួន​៧២​ដុំ ត្រូវ​បាន​បង្ក្រាប​ ដោយ​ព្រះរាជ​អជ្ញារ​ង​លោក ជា សុភ័ក្ត្រ កាលពី​ថ្ងៃ​ទី​២៩​ខែ ធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ចំការកៅស៊ូ ភូមិ​បា​លែ ឃុំ ម៉ា​លិច ស្រុក អណ្តូង​មាស ខេត្ត​រតនគិរី ដែល​មាន​ជនល្មើស ឈ្មោះ ពៅ កូន​ចែ​មុំ និង​តា​ហុង ដែល​ឈ្មោះ​ពៅ នេះ​អះអាង​ថា ខ្លួន​បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ។ ហើយ​ជនល្មើស​មាន​ចេតនា​រារាំង​ការចុះអនុវត្ត​នីតិវិធី​របស់​តុលាការ​តែ​មិនបាន​សម្រេច​។​

​ក្នុង​ប្រតិបត្តិការ​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ខាងលើនេះ មាន​ការចូលរួម​ដោយ​កំលាំង​ជំនាញ​រដ្ឋ បាល​ព្រៃឈើ​ផ្នែក​បរ​កែវ កំលាំង​នគ​បាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា សុភ័ក្ត្រ ។​

​ក្នុង​រយៈពេល​នៃ​ការបង្ក្រាប​បទល្មើស​ខាងលើ គេ​សង្កេតឃើញថា ម្ចាស់​ឈើ​សុ​ក្រំ ខាងលើ​មាន​ចេតនា​បង្អាក់​ចំពោះ​ការ​កំពុង​អនុវត្ត​នីតិវិធី​បង្ក្រាប​បទល្មើស ជាក់ស្តែង​របស់​កងកំលាំង ដោយ​គេ​អង្កេត​ឃើញថា ជន​ប្រព្រឹត្ត​បទល្មើស​បាន​CALL ទៅ​ឆ្វេក​ឆ្វាច ទៅ​អ្នកមានអំណាច​ក្នុងស្រុក និង​ខេត្ត​ពិសេស​ជន​ប្រព្រឹត្ត​ល្មើស​ម្នាក់នេះ​បាន​និយាយ​ក្តែងៗ និង​ថា គេ CALL ទៅ​អភិបាលខេត្ត​សិន ។ មិនតែប៉ុណ្ណោះ បុគ្គល​ជា​ជនល្មើស​បាន​តវ៉ា​ផ្លូវច្បាប់​ជាមួយ​ព្រះរាជ​អ​ជ្ញា ព្រមទាំង​បាន​ប្រើ​សំដី​យកឈ្មោះ​ថ្នាក់​ដឹក​កំពូល​ខេត្ត​មក​ជជែក ចំពោះ​មុខ​លោក​លោក​ព្រះរាជ​អ​ជ្ញា​និង​កំលាំង​ជំនាញ រួម​ទាំង​ក្រុម​អ្នកសារព័ត៌មាន​យ៉ាងច្រើន​។​

​តែ​ការអន្តរាគមន៍​ស្វែងរក​ជំនួយ​ពី​ជនល្មើស​ទៅកាន់​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​មាន​អភិបាលខេត្ត​ជា​ដើម​នោះ មិនបាន​សម្រេច​ដូច​បំណង​របស់​ខ្លួន​នោះ​ឡើយ ខណៈ​លោក ជា សុភ័ក្ត្រ ព្រះរាជ​អជ្ញារ​ង​សាលាដំបូង​ខេត្ត​បាន​ប្រើ​ឆន្ទានុសិទ្ធិ តាម​គតិយុត្តិ​ច្បាប់ បង្ក្រាប​បទល្មើស​ជាក់ស្តែង ទាល់តែ​បាន​សម្រេច​យ៉ាង​ជោគជ័យ បើ​ទោះបី​បទល្មើស​ជាក់ស្តែង​ខាងលើ មាន​មន្ត្រី​ខាង​ណា​ខាង​ណី​ជា​អ្នក​មាន​អំណាច​ធ្វើ​ការរារាំង​ដោយ​ប្រយោល​យ៉ាងច្រើន​ក៍ដោយ​ចុះ ។​

​ថ្វី​ត្បិត​តែ​ម្ចាស់​ឈើ​ដែល​ជា​ជនល្មើស​រក្សាទុក​ឈើ​សុ​ក្រំ​គ្មាន​ច្បាប់​អនុញាត​ដោយ​ល្មើស​ច្បាប់​មិន​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​មែន ប៉ុន្តែ​សមត្ថកិច្ច​និង​តុលាការ ធ្វើតាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់​នៅពេល​ក្រោយ​ក៍​មិនដឹង ព្រោះ​ជា​សិទ្ធិ​ផ្លូវ​ច្បាប់​របស់​អំណាច​តុលាកា​រ​? ។​

​តែ​សូម​បញ្ជាក់ថា ខណៈ​ដែល​លោក​ព្រះរាជ​អ​ជ្ញា​ដឹកនាំ​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល កំលាំងប្រដាប់អាវុធ​ផ្សេងទៀត​មិនទាន់​បាន​មក​ទាន់ ខណៈនោះ ជន​ប្រព្រឹត​បទល្មើស​បាន​គេចខ្លួន​បាត់​អាច​សង្ស័យថា មាន​អ្នកការពារ​ជា​មន្ត្រីៗ​ដែល​ជនល្មើស​បាន​ស្នើសុំ​អន្តរាគមន៍​នោះ​ពន្យល់​ផ្លូវច្បាប់​បាន​មុន​បន្តិច​កុំ​អី​ត្រូវបាន​វាយខ្នោះ​បាត់ទៅហើយ​។​

​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​កន្លែង​កំពុង​បង្ក្រាប​ថា ឈើ​ល្មើសច្បាប់​ទាំងនេះ​ ​ត្រូវ​ដឹក​តាម​រថយន្ត​ជួល​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

IMG-20161229-WA0079 IMG-20161229-WA0080 IMG-20161229-WA0081 IMG-20161229-WA0078

Filed in: ព័ត៌មានជាតិ