សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចោរលួច​ម៉ូតូ​អស់ល័​ក្ខ ជាប់អន្ទាក់​នគ​បាល​ក្រុង​ក្រចេះ​

​ចោរលួច​ម៉ូតូ​អស់ល័​ក្ខ ជាប់អន្ទាក់​នគ​បាល​ក្រុង​ក្រចេះ​

​ក្រចេះ ៖ លួច​ម៉ូតូ​ម្នាក់​ត្រូវបាន​នគ​បាល​ក្រុង​ក្រចេះ​ក្របួច​ជាប់ នៅ​ចំណុច​កែង​ផ្លូវ​លេខ​5 ជួរ​មាត់ទន្លេ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​8,30​នាទី​ព្រឹក ថ្ងៃទី​28 ខែ​ធ្នូ ឆ្នាំ​2016 ។

​បើតាម​សម្តី​របស់​សមត្ថកិច្ច​នគ​របាល​ក្រុង​ក្រចេះ បានអោយដឹងថា មុន​ឈានដល់​កា​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​ដោយសា​មានកា​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្ត​បុរី​ថា មាន​ចោរលួច​ម៉ូតូ កំពុង​ឆ្ពោះ​ដំណើ​ទៅ​ទី​រួម​ខេត្ត​ក្រចេះ ហើយ​ជនសង្ស័យ​ក៏​បាន​យក​ម៉ូតូ​ដែល​ខ្លួន​លួច​មក​នោះ ទៅ​លក់​ជាច្រើន​កន្លែង តែ​គ្មាន​អ្នកទិញ ។ ដោយ​មាន​ការសង្ស័យ ពលរដ្ឋ​នៅ​ទីនោះ​ក៏​ផ្តល់​ព័ត៌មាន​ទៅ​នគ​បាល​ក្រុង​ក្រចេះ​ភ្លាមៗ​ផងដែរ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​សកម្មភាភ 2 លើក ក្នុងពេល​តែមួយ ដោយ​ជនសង្ស័យ​បាន​លួច​ម៉ូតូ​ក្នុង​ភូមិ​របស់​ខ្លួន ដែល​មាន​សោរ​ជាប់​និង​ម៉ូតូ​ស្រាប់​នោះ ជិះ​បាន​ប្រម៉ានប្រ​ហែល​100​ម៉ែត្រ ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ជនសង្ស័យ​ក៏​ចុះ​រត់ ក៏​ប្រទះ​ម៉ូតូ​ដែល​គេ​ចត​ចោល​ដោយ​មាន​សោរ​ជាប់​នៅ​ម៉ូតូ​ទៀត ក៏​យក​ម៉ូតូ​នេះ​បន្ត​មក​ទី​រួម​ខេត្តក្រចេះ ក៏​ត្រូវ​បាន​នគ​បាល​ក្រុង​ក្រចេះ​ក្របួច​ជាប់​តែម្តង ។​

​ម៉ូតូ​ដែល​ជន​សង្សជ័យ​លួច​នោះ​ម៉ាក ឌ្រី​ម​C125​សេរី​2014 គ្មាន​ស្លាក​លេខ​ចំណែក​ជនសង្ស័យ មានឈ្មោះ មិ​ល គិមសី ភេទ​ប្រុស​អាយុ 26​ឆ្នាំ​រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ក្រចេះ​ដើម្បី​បំពេញបែបបទ​ចាត់កា​បន្ត តាមនិ​វិធី​ច្បាប់ ៕

 

IMG-20161228-WA0047 IMG-20161228-WA0048 IMG-20161228-WA0046

Filed in: សន្តិសុខសង្គម