សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង​នៅ​ក្រុង​ក្រចេះ​

​សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង​នៅ​ក្រុង​ក្រចេះ​

​ក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​ឃាត់​បាន​រថ​យន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង​នៅ​ក្រុង​ក្រចេះ ។ ប្រតិបត្តិកា​នេះ​ចូលរួម​សហការ​រួមមាន​កម្លាំង​ប៉ុលី​សក្រុង កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ធ្វើឡើង​នៅ​ចំនុច​មុខ​សាលា​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា រថយន្ដ​ទាំង​២​គ្រឿង​នេះ​ដឹកឈើ​ចេញពី​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ដែល​ក្រុម​ឈ្មួញ​បំរុង​ដឹកយក​ទៅ​លក់​បន្ដ​នៅ​ខេត្ត​ត្បូងឃ្មុំ តែ​មិនបាន​សំរេច​ត្រូវអស់​ល័ក្ខណ៍ ជាប់អន្ទាក់​សមត្ថិកិច្ច​ចម្រុះ តែ​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​ឈើ និង​អ្នកបើកបរ​រថយន្ដ​នោះទេ ព្រោះ​ម្ចាស់​បាន​រត់​បាត់​ស្រមោល​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ៕

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បានឲ្យដឹងថា រថយន្ដ​ចំនួន​២​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​នោះ​ផ្ទុក​ឈើ​អា​ប្រភេទ​លេខ​២ មាន​ចំនួន​ជាង​៦​មែត្រ​គូប ហើយ​ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​រក្សាទុក​នៅ​ស្ថានី​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ​៕

 

IMG-20161227-WA0051 IMG-20161227-WA0047 IMG-20161227-WA0050

Filed in: ព័ត៌មានជាតិ