សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​គយ​រាជធានី​ភ្នំពេញ​លោក​ភេ​សុ​មុន្នី​ដឹង​តែ​ពី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រឿង​បង្ក្រាប​ស្ងាត់ឈឹង​!

​មេ​គយ​រាជធានី​ភ្នំពេញ​លោក​ភេ​សុ​មុន្នី​ដឹង​តែ​ពី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រឿង​បង្ក្រាប​ស្ងាត់ឈឹង​!

រាជធានី​ភ្នំពេញ ​៖​ អ្នកណា​ក៏​ដឹង​ដែរ​ថា ​រាជធានី​ភ្នំពេញ​គឺ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​វ​ប្បធ​មិ​របស់​ប្រទេសជាតិ​ហើយ​ក៏​ជា​បណ្ដំ​នៃ​ការ​លាក់​បំពួន​បទល្មើស​ដែរ ​ពិសេស​បទល្មើស​សេដ្ឋកិច្ច​បំបាត់​ចំណូល​រដ្ឋ​ ។ ​ក្រៅពី​អគ្គនាយកដ្ឋាន​ពន្ធដា​ដឹកនាំ​ដោយ​លោក​គង់​វិបុល​អតីត​មន្ត្រីជាន់ខ្ពស់​ម​ក​ពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ឈរជើង​រក​ចំណូល​រដ្ឋ​អគ្គនាយកដ្ឋាន​គយ​​និង​រដ្ឋ​ករ​ក្រោម​ចំណាត់ការ​របស់​ព្រ​តេជគុណ​គុណ​ញឹម​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការប្រមូល​ចំណូល​ពន្ធ​ចូល​ថវិការដ្ឋ​ផងដែរ​។​ព្រះ​តេជគុណ​គុណ​ញឹម​ពេល​ឡើង​ធឺ​ជា​មេ​គយ​ធំថ្មី​បាន​ដូរ​ដាក់​មនុស្ស​ថ្មី​ដោយ​ដៃ​ផស់​គាត់​ឲ្យ​ធើ​ជា​មេ​គយ​ភ្នំពេញ​គឺ​លោក​ភេ​សុ​មុន្នី​ជំនួស​លោក​អ៊ុយ​កុសល​មេ​គយ​ភ្នំពេញ​ជំនាន់​មេ​គយ​ជើង​ខ្លាំង​ចាស់​ប៉ែន​ស៊ី​មន​។

​តែ​អ្វី​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺថា​ក្នុង​តំណែង​ជា​មេ​គយ​ដែល​មាន​កូនចៅ​នៅ​គ្រប់​ខណ្ឌ​លោក​ភេ​សុ​មុន្នី​ត្រូវបាន បណ្ដា​គេហទំព័រ មួយចំនួន​បាន ផ្សព្វផ្សាយ លាតត្រដាង រឿងអាស្រូវ របស់​ប្រធាន សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ដែល​បាន ចាត់​ឲ្យ​មន្ត្រី របស់ខ្លួន ប្រមូល​លុយ តាម​ឃ្លាំង​ស្តុក ទំនិញ និង​ពី​ឈ្មួញ ដែល​នាំ​ទំនិញ យក​មក​ចែកចាយ នៅ​រាជធានី​ភ្នំពេញ និង​ទៅ​តាម​បណ្តា​ខេត្ត តាមរបៀប ពុករលួយ​ព្រោះ​ស៊ីដាច់​?​។​ករណីនេះ ក្រុម​ឈ្មួញ និយាយថា បើទោះបីជា​ទំនិញ​បង់ពន្ធ​គ្រប់ ឬ​មិន​គ្រប់ លោក​គយ​មិនដឹង​ទេ គឺ​ដឹង​តែ​ពី​លុយ​ប៉ុណ្ណោះ​(​ស៊ិក​) ។​

​គេ​រាយការណ៍​ថា ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ ក៏ដូចជា​ឈ្មួញ​នាំ​ទំនិញ ចូល​ទាំង​បង់ពន្ធ ក៏​ដូចជា​មិន​បង់ពន្ធ សុទ្ធតែ​ជា​មុខ សញ្ញា​របស់ លោក ភេ សុ​មុន្នី​ទាំងអស់ ។ គ្មាន​នរណា​អាច​គេច រួច​ពី​ការ​ដែល​ត្រូវ​បង់ប្រាក់ ជូន​ក្រុមមន្ត្រី គយ​រាជធានី ភ្នំពេញ នេះឡើយ​។ មាន​ទាំង​ការ បង់​សម្រាប់​លោក​ភេ សុ​មុន្នី​ផង និង​សម្រាប់ ក្រុម​មន្ត្រី​គយ ដែល​មាន​ភារកិច្ច មក​ប្រមូល ប្រាក់​នោះ​ផង ។ ក្រុម​ឈ្មួញ​និយាយថា សព្វថ្ងៃ​វិលមុខ​នឹង​ការ ដែល​ត្រូវ​ខ្វេះ​ហោប៉ៅ យក​លុយ​ឲ្យ​គយ នេះឯង ។​
​ប្រសិនបើ ម្ចាស់​ឃ្លាំង​ណា មួយ​មិន​ហ៊ាន ចំណាយ​ប្រាក់ ទៅតាម​ការទារ របស់​មន្ត្រី​គយ ទាំងនោះ​ទេ គឺ​ត្រូវ​ប្រឈម​នឹង ការ​រើកកាយ ត្រួតពិនិត្យ ទំនិញ​ឡើងវិញ​។ ប្រសិនបើ ត្រួតពិនិត្យ ឡើងវិញ គឺ​ពិត​ហើយ​ថា ទំនិញ​ទាំងអស់ បង់ពន្ធ​មិន​គ្រប់ ចំនួន​នោះ​ឡើយ​។ ប៉ុន្តែ​វា​ក៏​មិន ទាំងអស់​នោះ​ដែរ ។ ក្រៅ​ពី​ការ​ដែល ធ្វើឲ្យ​ខូចខាត​ទំនិញ វា​នឹង​ធ្វើឲ្យ ខាតបង់ ពេលវេលា និង​ប៉ះពាល់​ដល់ ការរកស៊ី​ទៀតផង ។​ដូច្នេះ ឈ្មួញ​ត្រូវ បង្ខំចិត្ត​បង់ ប្រាក់​ឲ្យ​លោក ភេ សុ​មុន្នី តាម​ការទាមទារ ។​

​ប៉ុន្តែ​បើ​ឈ្មួញ​ណា មាន​ខ្នងបង្អែក​រឹងមាំ ហើយ​បាន​បង់ លុយ​ប្រចាំខែ​នោះ ក៏​លោក ភេ សុ​មុន្នី មិន​ហ៊ាន​ប៉ះពាល់​ដែរ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ មន្ត្រី​គយ​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​មាន​លោក ភេ សុ​មុនី្ន ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​កាតព្វកិច្ច​ពន្ធអាករ នៅក្នុង​ឃ្លាំង​ស្ដុក ស្រា​មួយ​កន្លែង​ក្រុមហ៊ុន​ឈ្មោះ Golden Sunshine ដែល​មាន​ទីតាំង ភូមិ​ចំរើន ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​មិន​បាន​បង់​ពន្ធអាករ​ជូ​ន​រដ្ឋ សង្ស័យ ដោយ​អនុវត្ត​តាម​អនុសាសន៍​សម្តេច​តេជោ​ក្នុងការ​គៀគរ​ប្រភព​ចំណូល​ចូល​ថវិកា​ជាតិ ។​

​ប៉ុន្តែ​ក្រោយពី​ធ្វើការ​ជាង​ពីរ​ម៉ោង​គេ​គ្មាន​ព​តិមាន​អ្វី​បន្តិច​ពី​ករណី​ក្រុមហ៊ុន Golden Sunshine​ក្នុងការ​ជាប់​សង្ស័យ​ថា​នាំ​ស្រា​បា​កា​ឌី​គេ​ពន្ធ​នោះឡើយ ដែល​គេ​ជឿ​ថា​ឈ្មួញ​និង​គយ​ត្រូវ​គ្នា​ហើយ​។​ក្រៅពីនេះ​គេ​នៅ​ចាំបាន​ថា កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧​តុលា​ឆ្នាំ​២០១៦​ក៏​មាន​ករណីយ៍​ចឹង​មួយករ​ណីដែរ​។​ពេលនោះ​កម្លាំង​គយ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ស្រា​ម៉ាក​ល្បីៗ​ដូចជា ស្រា Johnnie Walker ស្រា Hennessy របស់​ក្រុមហ៊ុន Attwood Import Export Co.,Ltd. មាន​លោកស្រី​ឧកញ៉ា លឹម ឈីវហូរ ជា​អគ្គនាយិកា​ក្រុមហ៊ុន ដែល​សង្ស័យ​មាន​ប្រព្រឹត្ត​បទល្មើស​បន្លំ​គេចពន្ធ នៅត្រង់​ចំណុច​ក្រោយ​សណ្ឋាគារ Intercontinental បណ្ដោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ជា​លទ្ធផល របាយការណ៍​ជាក់លាក់​ឈឹង​ដូច «​ចោរលួច​សេះ​» ដែល​ធ្វើឲ្យ​មាន​ករសង្ស័យថា​គយ​ប៉ះ​ឈ្មួញ​មាន​ខ្សែ​ធំ​ឬក៏​គេ​ត្រូវ​គ្នា​ទៅ​ហើយ​។​

​ទាំងអស់​នេះ​គ្រាន់តែ​ចង់បង្ហាញ​ថា​នៅ​ភ្នំពេញ​គ្មាន​មេ​ឈ្មួញ​ដែល​មាន​ឃ្លាំង​ធំៗ​ស្តុក​ទំនិញ​មិន​ត្រូវ​គ្នា​បង់​សេវា​ឲ្យ​គយលោក​ភេ​សុ​មុន្នី​ដូច​ការចោទប្រកាន់​នោះឡើយ​។​ព្រោះ​បើ​ហ៊ាន​ច្បាស់​ជា​នឹង​ត្រូវ​ដាក់​កម្លាំង​ចុះ​ឆែកឆេរ​រក​រឿង​ខ្មាស់​គេ​អា​ឡូ​វ​ហ្នឹង​៕

custom-lim (2) custom-lim (3) custom-lim (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់