សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ប្រធាន​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ចាប់​ឈើ​រាជ​ថ្កុល ៣ គ្រឿង​រួច​លួច​ដោះលែង​វិញ​បាត់​ហើយ​

លោក​ប្រធាន​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ចាប់​ឈើ​រាជ​ថ្កុល ៣ គ្រឿង​រួច​លួច​ដោះលែង​វិញ​បាត់​ហើយ​

កំពង់ឆ្នាំង ៖ ករណី​ខាងលើ​នេះ​លោក ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​និយាយ​ដូច​កូនក្មេង​ថា​លោក​អត់​ដឺ​ង​រឿង​កូនចៅ​ស៊ីដាច់​ករណី​ចាប់​រថយន្ត​ដឹកឈើ​រាជ​ថ្កុល​ចំនួន​៣​គ្រឿង​ហើយ​លួច​ដោះលែង​វិញ​ជា​ថ្នូរ​លាភសការៈ​នោះទេ​ដោយសារ​លោក​រវល់​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​(​ស៊ិក​)​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អោយដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​ប្រភេទ​រាជ​ថ្កុល ចំនួន​៣​ឡាន​យ៉ី​ឌុប នៅ​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ទូ​២២​ធ្នូ​បាន​ធ្វើ​ការដោះលែង​វិញ ដោយ​មាន​បញ្ជា​លោក កែវ រិទ្ធី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មាន​តួនាទី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ជើងគោគ​។​គេ​ជឿ​ថា​ឈើ​នេះ​ក្នុង​មួយ​ឡាន​បង់​មិន​ក្រោម​៣​ពាន់​ដុល្លារ​អាមេរិក​ឡើយ​។ ឈើ​ទាំង​៣​ឡាន​នោះ គេ​និយាយថា​៖​ជា​របស់​ឈ្មួញ​ឈើ​ម្នាក់​នៅ​ខេត្ត​ពោធិសាត់ ឈ្មោះ ផាន់ នីមួយ​ឡាន ក្នុង​ចំណោម​រថយន្ត​៣​គ្រឿង រថយន្ត​១​គ្រឿង​មាន​ស្លាក លេខ ពោធិសាត់ 3A-0615​។​

​គួរបញ្ជាក់​ថា នៅពេល​ព្រលប់ ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​សេចក្តីរាយការណ៍​ប្រាប់​សារ​ព​តិមាន​ថា​៖ មាន​រថយន្ត​យ៉ី​ឌុប ចំនួន​៣​គ្រឿង ដឹកឈើ​ប្រភេទ​រាជ​ថ្កុល​មាន​ម្ចាស់​ឈ្មោះ ផាន់ នី ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង នៅ​ចន្លោះ ម៉ោង​១០​ដល់​ម៉ោង​១២ នៅក្នុង​ចំណោម​រថយន្ត​ទាំង​៣​គ្រឿង មាន​រថយន្ត​មួយ​គ្រឿង​ដែល​បាន​ដឹង​ស្លាក់​លេខ​(​ស្លាក លេខ ពោធិសាត់ 3A-0615) ហើយ​អ្នក​សា​រពតិ​មានក៏​បាន​រាយការណ៍​ឲ្យ​លោក អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឈ្មោះ កែវ រិទ្ធ បាន​ដឹង​ជា​មុន ពីព្រោះ​អ្នកកាសែត​មិន​មាន​តួនាទី​ស្ទាក់​ឃាត់​រថយន្ត​បទល្មើស​ឡើយ​។​

​ករណី​ខាងលើ​នេះ លោក កែវ រិទ្ធី ជា​អនុប្រធាន​ហើយ​ជា​អ្នក​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជើងគោគ​ផង​នោះ បាន​ឆ្លើយ​ប្រាប់ អ្នក​សារព័ត៍មាន វេលា​ម៉ោង​៤​និង​៥៧​នាទី​ល្ងាច​ថ្ងៃ​នោះ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ។ ស្រាប់តែ​មួយ​សន្ទុះ​ក៍បាន​ទូរស័ព្ទ​មក​ប្រាប់​វិញ​ថា រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ គឺ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រឡាច ជា​អ្នក​ស្ទាក់​ចាប់បាន តែ​លោក​បាន​បញ្ជា​ឲ្យ​ដោះលែង​វិញ ព្រោះ​ដឹក​គ្រាប់​ពោត​(​ស៊ិក​)​។​

​ចំណែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៍មាន​ឲ្យដឹង​នៅ​វេលា​ល្ងាច​ថ្ងៃ​នេះ​ថា​ករណី​ខាងលើ​នេះ​លោក​មិន​បានដឹង​ទាល់តែសោះ ហើយ​លោក​នឹង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នេះ​។​-​មាន​ការកត់សម្គាល់ថា​៖​នៅ​ខេត្ត​កំពង់ឆ្នាំង​តាំង​ពី​ក្រសួង​កសិកម្ម​ប្រតិភូ​អំណាច​មន្ីរ​ជំនាញន​នៅ​ថ្នាក់ក្រោម​ជាតិ​មក​គេ​ឃើញ​មាន​អ្នកខ្លះ​ខំ​ចុះ​ទឹក​វៃ​ត្រី​អោយ​ចូល​លប​!!!​អ្នកខ្លះ​ឡើង​គោគ​បំរុង​ចាប់​ត្រី តែ​បែ​ជា​ចាប់​បាន​រថយន្ត​ដឹកឈើ​ហើយ​បែ​ជា​ដោះលែង​វិញ​!!! មេៗ មន្ទីរ កសិកម្ម​ខេត្ត​កំពង់ឆ្នាំង មាន​អ្នកខ្លះ​ធាត់​ឡើង​គីឡូ​ដោយ​មិនដឹង​ខ្លួន​!៕

 

k-t-kol k-t-kol1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់