សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យក​ម៉ាស៊ីនបូមទឹក​ទៅ​លក់ ឪពុក​បន្ទោស​កូន​យក​កាំបិត​តាំង​តោ​កាប់​ឪពុក​ស្លាប់​

យក​ម៉ាស៊ីនបូមទឹក​ទៅ​លក់ ឪពុក​បន្ទោស​កូន​យក​កាំបិត​តាំង​តោ​កាប់​ឪពុក​ស្លាប់​

ក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កូនបង្កើត​ខ្លួនឯង កាប់​និង​កាំបិទប៉័ងតោ​១​កាំបិត ចំ​កណ្ដាលដើមទ្រូង ខណៈ​ពេល​គាត់​កំពុង​សំរាក់​ពេល​ថ្ងៃ បណ្ដាលឲ្យ​ស្លាប់​នៅ​ពេល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ឆ្លូង ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦  នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។​

​នគរបាល​បញ្ជាក់​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុន ប៊ុន​លាង អាយុ​៥៨​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​ជើង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន ម​ស្នាក់នៅ លក់ដូរ​នៅ​ចំការ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ហើយ​ត្រូវ​កូនបង្កើត​ខ្លួនឯង​កាន់​និង​កាំបិតប៉័ងតោ​ចំ ដើមទ្រូង រយះ​ប្រវែង​០;៨​សង់​ទី​មែត្រ ខណៈ​ពេក​ជនរងគ្រោះ​កំពុង​ដេក​ថ្ងៃ នៅក្នុង​ផ្ទះ ត្រូវបាន​ស្លាប់​បាត់បង់​ជី​វិវិត​យ៉ាង​អណោច​អ​ធម ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​នគរបាល​បន្តទៀតថា ជនបង្ក​ឈ្មោះ ស៊ុន ធារ៉ា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ  ជនជាតិ​ខ្មែរ​រស់​ចំនុចកើតហេតុ​ខាងលើ ហើយ​ក្រោយពី​ធ្វើ​សកម្មភាព​ជន​បង្កហេតុ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ​ន៍​រដ្ឋបាល​ដំរី​ផុង​ឃាត់​បញ្ជូនមក​អធិការនគរបាល​ស្រុក​ឆ្លូង ដើម្បី​សួរនាំ  ហើយ​ជនសង្ស័យ​ជា​កូន​តិរច្ឆាន​របស់​ជនរងគ្រោះ​ឆ្លើយ​សារភាពថា ខឹង​ឪពុក​របស់​ខ្លួន​ស្ដីបន្ទោស រឿង​មិន​ស្ដាប់​ដំបូន្មាន និង​យក​ម៉ាស៊ីនបូមទឹក​ទៅ​លក់ ។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​៕​

 

IMG-20161224-WA0029 IMG-20161224-WA0030

Filed in: សន្តិសុខសង្គម