ឯកឧត្តម សុខ ផល ប្រធានក្រុមការងារបក្សចុះជួយស្រុកបាណន់ខេត្តបាត់ដំបង នឹងលោកជំទាវ បុត្រត្រាបុត្រត្រី អស់លោក លោកស្រី ឯកឧត្តមក្រុមការងារ គណបក្សមានសទ្ធាជ្រះថ្លាចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។
ក្នុងប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តម សុខ ផល ទៅកាន់ពុទ្ធបរិស័ទដែលនៅចំណុះនៅវត្តភ្នំសំពៅព្រមទាំង សិស្សដែលប្រឡង ធ្លាក់មានចំនួន ១៨០នាក់ នឹងអ្នកគ្រូលោកគ្រូផងដែរ បុណ្យកាន់បិណ្ឌជាបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមបុណ្យជាច្រើន របស់ជាតិ ផ្នែកខាង ព្រះពុទ្ធសាសនាចាប់ថ្ងៃទី១ រោជ ដល់ ១៥ រោជ ខែភទ្របទ ក្នុងគោលបំណងរក្សាប្រពៃណី ទំនៀមទំលាប់តាំងពីដូនតា ក៏ដូចជាលើកស្ទួយ វិស័យ ព្រះពុទ្ធសាសនាដែល ពុទ្ធបរិស័ទគោរពតាមប្រពៃណីរបស់ខ្មែរយើងគ្រប់ៗគ្នា។
បន្ទាប់មកឯកឧត្តមលោកជុំទាវ បានផ្តល់ថវិការដល់សិស្ស ប្រឡងធ្លាក់មានចំនួន ១៨០ នាក់ ក្នុងមួយនាក់ថវិការ ដប់ម៉ឺនរៀល នឹងអាវ១ លោកគ្រូ អ្នកគ្រូមានចំនួន ១០ នាក់ ក្នុង១នាក់ ថវិការ ១០០ដុល្លាប្រគេនបច្ច័យដល់ព្រះសង្ឃ កន្នុង១ អង្គ ប្រាំម៉ឺនរៀល នឹងអង្ករចំនួន១០០គីឡូ បច្ច័យសម្រាប់កសាងវត្តមានចំនួន ៣ លានរៀលជូនលោកយាយ លោកតាក្នុង ១ នាក់ ១ ម៉ឺនរៀលថែមទៀតផង។