សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល សហកា​ជាមួយ​អាជ្ញាធរ​ស្រុក​ឆ្លូង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល សហកា​ជាមួយ​អាជ្ញាធរ​ស្រុក​ឆ្លូង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម​

ក្រចេះ​៖ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អាជ្ញារ​ស្រុក  ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ នឹង​ចាក់​លែង​កូន​ត្រី​ចូល​ក្នុង​បឹង​ធម្មជាតិ នៅ​ចំនុច​បឹង​ប្រា បឹង​កូនចាប និង​បឹង​ទ​រ ឋិត​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។ ការចុះ​បង្ក្រាប​ខា​កលើ​នេះ គឺ​ធ្វើឡើង​ដោយ​មាន​យកចិត្តទុកដាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ និង​លោក សៀន គិន នាយខ​ណ្ឌ ជលផល​ក្រចេះ ដោយ​សហការ​ជាមួយ​គណៈបញ្ជាកា​ការឯកភាព​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ ព្រម​ទាំង​សហគមន៍​នេសាទ បាន​ចុះ​ប្រតិបត្តិការ​ចាប់​បង្ក្រាប ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ បានអោយដឹងថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​វត្ថុតាង​នៃ​បទល្មើស មួយចំនួន​រួមមាន របាំង​ស្បៃ​មុង ចំនួន ២២​ខ្សែ ប្រវែង​៣១០០​ម៉ែត្រ​, លូ​ស្បៃ​មុង​ចំនួន ២២​មាត់​លូ​, បង្គោល​ចម្រឹង​កូនឈើ​ឬ​ស្សី ចំនួន​ជាង ៣១០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន ៥០​គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ ។​

​លោក នាយរង​ខណ្ឌ បានបញ្ជាក់​ថា កិច្ចសហការ​រវាង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅពេលនោះ គឺ​មាន​សារៈប្រយោជន៍ ២​យ៉ាង ដែល​ជា​គោលបំណង​ចង់​បានរ​បស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ ទី​១៖ លុបបំបាត់​ចោល​នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដូចជា​ស្បៃ​មុង និង​សាច់​អួន​ក្រលា​ញឹក​ដែល​វា​បាន បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀត គឺ​អាច​ធ្វើឲ្យ​ហ្វូង​ធំ​តូច​ចរាចរ ចេញ​ទៅ​ទន្លេ​បាន​ស្រួល​ផង​។ ទី​២៖ ឆ្លើយតប​បាន​ទាន់ពេលវេលា​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ បង្កបង្កើន​ផល​កសិកម្ម ពិសេស​ការធ្វើ​ស្រែប្រាំង និង​ដាំ​បន្លែបង្កា​ផ្សេងៗ ព្រោះ​តែ​ទឹក​រនាម​អាច​ហូរ​ទៅ​ទន្លេ​បាន​លឿន មិន​បណ្តាល​ឲ្យ​ចាល់​ឡើយ ។​

​លោក បញ្ជាក់បន្ថែម​ថា កិច្ចការ​ទាំងអស់​ខាងលើ គឺ​មាន​សារសំខាន់​ខ្លាំងណាស់ ដូច្នេះ​លោក​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ទាំងអស់​ត្រូវតែ​បង្កើន​កិច្ច​សហការ​អោយបាន​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​ស្រុក សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ថែរក្សា ការពារ  អភិរក្ស​ធនធាន​ជលផល​អោយ​នៅ​ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត គឺ​ដើម្បី​បំពេញ​តម្រូវការ​ជា​ម្ហូបអាហារ​ប្រចាំថ្ងៃ​សម្រាប់​ប្រជាជន​កម្ពុជា​យើង តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​គ្រួសារ ។​

​គូសបញ្ជាក់ថា កាលពីដើម​ចុង​ខែ​វិច្ឆិកា កន្លងទៅ មន្ត្រី​ជំនាញ​ជលផល បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ព្រម​ទាំង​សហគមន៍​នេសាទ ចុះ​ធ្វើ​ការបង្ក្រាប​ម្តង​រួចមកហើយ ព្រមទាំង​បាន​ដុត​បំផ្លាញ់​ចោល​នូវ​ឧបកណ៍​នេសាទ​ល្មើស​ច្បាប់​ជាច្រើន​គ្រឿង និង​បាន​ចាក់​លែង​កូន​ត្រី​ជាច្រើន​គី​ឡូ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច នៅតែ​បន្ត​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ ។​

​លោក ម៉ុក ពន្លក បាន​អំពាវនាវ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យមាន​ស្មារតី​ភ្ញាក់រលឹក និង​ចូលរួម​អភិរក្ស​ពូជ​មច្ឆា​ជាតិ​ឡើងវិញ ដើម្បីឲ្យ​នៅ​គង់វង្ស​រហូតដល់​ក្មេងជំនាន់ក្រោយ ។ ហើយ​លោក ក៏​បានផ្ដា​ជ្ញា​ចិត្ត នឹង​សហការ​បន្ត​ជាមួយ​អាជ្ញអាធរ​មូលដ្ឋាន​ស្រុក សមត្ថកិច្ច ចុះ​បង្ក្រាបឧបកណ៍​ល្មើស​នេសាទ​ដូច​ភ្លៀងរលឹក និង​មាន​ប្រសិទ្ធភាព ៕​

 

IMG-20161224-WA0023 IMG-20161224-WA0026

Filed in: ព័ត៌មានជាតិ