សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់ជូន​អ្នក​សារព័ត៌​មាន

​អភិបាលស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់ជូន​អ្នក​សារព័ត៌​មាន

ក្រចេះ ៖ លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ថា ករណី​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​រស់នៅ ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​កាន់កាប់​ដី​រដ្ឋ​នៅ​ភូមិ​ថ្ម​ក្រែលើ​ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​នោះ លោក​បាន​លើកឡើង​ថា ចំពោះ​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នោះ អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ​ជូន​ពួកគាត់​ជាង​១០​លើក ដោយ​អាជ្ញាធរ​ខ្វៀល​ដី​ជូន​ពួកគាត់​ចំនួន​ជាង​២០​ហិកតា ដោយ​៩​គ្រួសារ​យល់ព្រម​ផ្ដិតមេដៃ សល់​តែ​២​គ្រួសារ​តែ​ប៉ុណ្ណោះ​មិន​ព្រម​ផ្ដិតមេដៃ ។  ក្រោយមក​នៅ​សល់​ដី​ចំនួន​ជាង​៤០​ហិកតា អាជ្ញាធរ​ផ្ដល់​ដី​នោះ​ឲ្យទៅដល់​ពលរដ្ឋរ​ស់​នៅ​ភូមិ​ថ្ម​ក្រែ​តាម​ដង​ទន្លេ​ដោយ​រង​គ្រោះ​ដោយ​បាក់​ច្រាំងទន្លេ ។ ក្រោយ​មក​អាជ្ញាធរ​ចុះ​ឈូក​ឆាយ​លើ​ផ្ទៃដី​ចំនួន​ជាង​៤០​ហិកតា អោយទៅ​ពលរដ្ឋ​ចំនួន​៧៥​គ្រួសារ​នោះ តែ​ពួកគាត់​ទាំង​១១​គ្រួសារ​នោះ ដោយ​លោក​ស្រីឃុត​មុំជា​សកម្មជន​កណ​បក្ស​សង្គ្រោះ​ជាតិ​កៀងគរ​គ្នា​មក​រារាំង មិន​អោយ​ឈូសឆាយដី​ទាំងនោះ ។ អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​ហាមឃាត់ និង​សម្របសម្រួល់​ពួកគាត់​ដោយ​មាន​សមភាព​ចូលរួម​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ដែនដី អាជ្ញាធរ​ស្រុក​ចិត្រ​បុរី និង​កងកម្លាំង​ទាំង​បី​ប្រភេទ​។​

​លោក​អភិបាលស្រុក​បន្ដ​ទៀត​ថា លោក​បាន​សួរ​ទៅ​លោក​ស្រី ឃុត មុំ​ថា បងស្រី​ជា​អ្នក​ញុះញុង​ប្រជាពលរដ្ឋ​មក​តវ៉ា ស្រាប់តែ​គាត់​ខឹង​ចាប់​ហែក​អាវ​ខ្លួន​កណ្ដាល​ហ្វូង ក្រោយមក​លេចលឺ​ថា គាត់​ចាប់​ហែក​អាវ​របស់​បងស្រី​នោះ​ទៅ​វិញ ។​

​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នោះ មាន​អ្នកនយោបាយ​លាប​ពណ៌ នៅ​ពីក្រោយ​ខ្នង​របស់គាត់ ទើប​ពួកគាត់​ធ្វើ​ការបះបោរ​ឲ្យ​ចលាចល ។ ហើយ​លោក​ធ្វើការ​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​ទូរទស្សន៍ MSJ TV ថា លោក​ដណ្តើម​ទូរស័ព្ទ​ពី​ស្ត្រី ដោយ​លូក​យក​ក្នុង​ខោ​លី​អូ​របស់​ស្ត្រី​នោះ និង​ចាប់​ហែក​អាវ​មិន​មាន​ករណីបែបនេះ​។​  លោក​សុំណូមពរ​ដល់​អគ្គនា​យក​ទូរទស្សន៍ MSJTV មេត្តា​ផ្សាយ​បកស្រាយ​ឡើងវិញ ដោយ​កុំ​ជឿ​ពលរដ្ឋ​តែ​ម្ខាង​ដោយ​មិន​បាន​សួរ​រូបលោក ៕

 

IMG-20161223-WA0060 IMG-20161223-WA0061 IMG-20161223-WA0063 IMG-20161223-WA0058

Filed in: ព័ត៌មានជាតិ