សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អំពើ​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​នៅ​គោះ​កុង​វា​ស្ថិតក្រោម​សមត្តកិច្ច​គយលោក​សំកុសល​!

​អំពើ​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​នៅ​គោះ​កុង​វា​ស្ថិតក្រោម​សមត្តកិច្ច​គយលោក​សំកុសល​!

ខេត្ត​កោះកុង ៖ កោះកុង​ជា​ខេត្ត​សមុទ្រ​ជាប់​ព្រុំដែន​ប្រទេស​ថៃ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ឆ្លងកាត់​ដ៏​សំខាន់​របស់​ខ្មែរ ។ នៅក្នុង​អាណាចក្រ​នេះ ក្រៅ​ពី​អង្គភាព​ពន្ធដា គយ​គឺ​ជា​ស្ថាបន័​ដែល​មាន​ភារកិច្ច​រក​ចំណូល​ជូន​រដ្ឋ​ដ៏​សំខាន់ ។ គយ​នៅ​ខេត្ត​កោះ​ទាំង​គយ​ចល័ត​គយ​ច្រកទ្វារ គឺ​ស្ថិត​នៅក្រោម​ការមើល​ការ​ខុស​ត្រូវ​ពី​លោក សំ កុសល ដែល​ជា​មេ​គយ​ខេត្ត ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​គយ​ចល័ត​នៅ​ចំនុច​ស្នាក់ការ​គយ​ចល័ត ជាប់​ផ្លូវជាតិ លេខ​៤៨ ឋិត​នៅ​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក​ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​និង​កងកម្លាំង​រាជ​អាវុធហត្ថ បាន​ធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​ហា​យឡេន​ឌ័​រ​រួម​និង​វត្ថុតាង​ទូរស័ព្ទ​ចំនួន​១.២៨៤​គ្រឿង​នាឡិកាដៃ​១​គ្រឿង​ដែល​គេ​ជឿ​ថា​គ្មាន​ពន្ធ​នាំចូល​ត្រឹមត្រូវ​តាមច្បាប់ ។ អ្នកបើក​រថយន្ត​ម្នាក់​ឈ្មោះ អឿ ឈិន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល សីមា ខេត្ត​កោះកុង និង​រថយន្ត​ដឹក​បទល្មើស​ជាក់ស្តែង​ម៉ាក​ហា​យឡេន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-3112 ក្នុង​ទិសដៅ​ពី​ខេត្ត​កោះកុង​មក​រាជធានី​ភ្នំពេញ​ត្រូវបាន​ឃាត់ខ្លួន ។

​បើ​តាម​ព​តិមាន​នេះ​បង្ហាញថា​គ្មាន​ទំនិញគេចពន្ធ​ណាមួយ​អាច​រត់​រួច​ឡើយ​ប្រសិនបើ​គ្មាន​ការឃុបឃឹត​ពី​មន្ត្រី​គយ​។​ការចាប់​បង្ក្រាប់​នេះ​គេ​ជឿ​ថា​មក​ពី​អ្នករកស៊ី​ប្រុង​លោត​ឆត្រ័​មិន​ប្រាប់​គយ​ជា​មុន​។​ក្រៅពី​ការបង្ក្រាប​ទំនិញ​មួយ​ករណី​នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​ឲ្យដឹងថា មាន​ទំនិញ ជាច្រើន​មុខ ដឹក​ពី​ខេត្ត​កោះកុង ឆ្លងកាត់​គយ​មួយកន្លែង នៅតាម បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤៨ នៅ​ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​៥៤ និង​៥៥ ស្ថិតក្នុង​ភូមិ ជី​នាល ឃុំ​អណ្ដូងទឹក ស្រុក​បូ ទុម​សាគរ ខេត្ត​កោះកុង ។ មេក្រុម​គយ ខាងលើ​ត្រូវបាន គេ​ស្គាល់​ឈ្មោះ​ថា នេ​ត ចន្ថា និង​បាន​ប្ដូរ​វេន​គ្នា​ចាំ យកលុយ ជាមួយនឹង​លោក ទី សូ​រី​វុទ្ធ ដោយ​យក​៧​ថ្ងៃ​ម្នាក់​ម្ដងៗ​ចំពោះ​ការ​យក​លុយ​នោះ​ដែរ​មិន​បាន​ត្រួត​ពិ​និត​ថា​តើ​នៅក្នុងឡាន មាន​ផ្ទុក​អ្វី​ខ្លះ​នោះ​ទេ គី​គ្មានអ្វី​ក្រៅពី​ដេក​យក លុយ​តែប៉ុណ្ណោះ​។  ទោះជា​យ៉ាងណា​អ្នក​ដែល​ចាំ​យក លុយ​ពី​ឡាន​ដឹក​ទំនិញ​មិនដឹង ជា​សមត្ថកិច្ច​ខាង ណា ព្រោះ​មិន​មាន ឯកសណ្ឋាន ច្បាស់លាស់ តែ​បើ​ហ៊ាន​រំលង​ច្បាស់​ជា​មិន​រួច​ខ្លួន​ឡើយ ។​

​យោង​តាម​ពី​មន្ដ្រី មួយរូប ធ្វើការ​នៅ ស្រុក​បូ​ទុម​សាគរ បាន​បង្ហើប​ប្រាប់ អ្នកយកព័ត៌មាន​ថា នៅក្នុង​ឡា​ដឹក ទំនិញ​ទាំងអស់ នោះ​បង្កប់​ទៅ ដោយសារ​ធាតុគីមី មានដូចជា​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​នឹង​គ្រឿងទេស ជាច្រើន​ផ្សេង ទៀត ក្នុងនោះ មួយចំនួន​បាន បង្កប់​នៅ ( ឡេ និង​គ្រឿង​ថែរក្សារ សម្រស់ ដែល​ក្រសួង សុខាភិបាល បាន​ហាមឃាត់ ទៀតផង​)​។​មន្ត្រី​ដដែល​បាន អោយដឹងទៀតថា ប្រាក់ចំណូល ដែល​បាន​មក ពី​បង់​ក្បាល​ឡាន​ក្នុង មួយ​ឡាន ៥​ម៉ឹន​រៀល ទៅ​៨​ម៉ឺន​រៀល ដោយ​មួយថ្ងៃៗ​មាន រថយន្ត​រាប់​សិប​គ្រឿង ។

​មន្ត្រី​ដដែល បន្ថែម​ថា​លុយ ដែល​លោក នេ​ត ចន្ថា នឹង លោក ទី​សូ​រី​វុទ្ធ ប្រមូលយក ទាំង​យប់​ទាំង​ថ្ងៃ នោះ​សង្ស័យ តែ​មិន​បាន បង់​ចូល​ជា ថវិការ​រដ្ឋ​ទាំងអស់​នោះ​ទេ ហើយ​លុយ ដែល​ឈ្មួញ​បង់​ក្បាល​ឡាន រាប់​សិប​គ្រឿង​ឲ្យ មន្ត្រី​គយ​ទាំង​២​នាក់​នោះ ទល់​តែ​យក កា​រ៉ុង​ទៅ​ដាក់ បាន​ដាក់​លុយ​អស់ ។​គេ​មាន​ការ ដាក់​សង្ស័យថា លុយ​ដែល ប្រមូលបាន ក្រុម​ឈ្មួញ ត្រូវបាន លោក នេ​ត ចន្ថា និង លោក ទី​សូ​រី​វុទ្ធ ចែក ឲ្យ ទៅ​លោក សំ កុសល​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត កោះកុង​ផងដែរ​ទើប​មន្ត្រី គយ​ទាំង​២​នាក់ នេះ​អាច ធ្វើ​ព្យុះ​ភ្លៀង តាម​អំពើ​ចិត្ត បាន​។

​ដោយឡែក គេ​ចាំ​បាន​ថា​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រុម​គយ​ចល័ត​ក្រោម​បញ្ជា​លោក​សួស​ណុ​ច ដែល​ប្រចាំការ​នៅ ជាមួយ​គយ ខេត្ត​កោះកុង ស្នាក់ការ ប៉ាក់​ខ្លង ស្ថិតនៅ​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក មណ្ឌលសីមា​នៃ​ខេត្ត​កោះកុង ចាប់បាន ទូក​មួយ​គ្រឿង ដែល​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​ជាង​៤​តោន ដែល​មាន​តម្លែ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ព្យាយាម​លាក់បាំង​ឲ្យ​អ្នកកាសែត​ថត​ចុះផ្សាយ​អំពី​ស្នាដៃ​នោះ​ឡើយ ដែល​ធ្វើឲ្យ​មាន​ការស្ស័យថា​ខុបឃឹត​គ្នា​ដោះលែង​ស្ងាត់់ៗ ។

​ករណី​នេះ​ភ្នាក់ងារ​សារព័តិ​មានដែល​ប្រចាំការ​នៅ​ខេត្ត​កោះកុង បានបញ្ជាក់​ថា បន្ទាប់​ពី សមត្ថកិច្ច​គយ ចាប់​បាន​ទូក​ដឹក ក្រញូង​ខាងលើ​រួចហើយ ក៏​បាន​អូស​យក​ទូក​ល្មើស នោះ​មក​រក្សាទុក​នៅ ខាងក្រោយ​ស្នាក់ការ របស់ខ្លួន ហើយ​បាន​រើ​យក​ឈើ គ្រញូង ទៅ​លាក់ទុក នៅក្នុង​ស្នាក់ការ របស់ខ្លួន ដោយ​មិន​បាន សហការ ជាមួយ​សមត្ថកិច្ច ណា​ទាំងអស់​។

​ប្រភព​ខាងលើ​បន្ថែមថា ឈើ​គ្រញូង​ខាងលើនេះ ជា​របស់​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​ត្រូវបាន គេ​ស្គាល់ ឈ្មោះ​យ៉ាង​ច្បាស់ ហើយ​ធ្លាប់ ប្រកប​របរ​នេះ ជា​យូរ​ឆ្នាំ​មកហើយ​។​ចឹង​មូលហេតុ​នៃ​ការចាប់ អាច​ថា​ឈ្មួញ​នោះ​សែន​តិច ឬក៏​មាន​ទំនាស់​គ្នា​ក៏​មិនដឹង ទើប​ឈាន​ដល់​ការ ចាប់​រឹបអូស យក​មក​បែប​នេះ​។​

​បើ​យោង​តាម​អ្នក​រកស៊ី​បានឲ្យដឹងថា ៖ សមត្ថកិច្ច​គយ​តាម​ច្រក​ព្រំដែន​ទាំង​ជើង​ទឹក និង​ព្រំដែន​គោក​នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​សមត្ថកិច្ច​គយ​ជើង​ទឹក​ច្រក​ប៉ាក់​ខ្លង ខេត្ត​កោះកុង បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​តាម​ទូក​ពី​ប្រទេស​សៀមរាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃៗ​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ឈ្មួញ​ខិលខូច​បាន​នាំចូល​ទំនិញ​តាម​ទូក​ឆ្លងកាត់​ឆ្លង​ប៉ាក់​ខ្លង​មក​ទ្បើង​នៅតាម​ដងព្រែក កោះ​ប៉ោ ស្ថិតនៅក្នុង​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹង​ថា​ឈ្មួញ​ដែល​តែងតែ​ដឹក​ទំនិញ​គេច​ពន្ធ​ចូល​តាម​ច្រក​ប៉ាក់​ខ្លង​ហើយ​ទ្បើង​នៅតាម​ដងព្រែក​កោះ​ប៉ោ​មាន​ឈ្មោះ​ចែ​ង៉ែត និង​ឈ្មួញ​ដែល​ជា​ប្រពន្ធ​របស់​ឈ្មោះ យឹម ផេង ផងដែរ​។

​ឈ្មួញ​ទាំង​ពីរ​នាក់​នេះ​ដឹក​ទំនិញ​គេច​ពន្ធ​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ក្នុង​ខេត្ត​កោះកុង​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​គយ​ណា​បើកភ្នែក​មើល​ទេ​។ ទាំង​សមត្ថកិច្ច​គយ​ជើង​ទឹក​ច្រក​ប៉ាក់​ខ្លង និង​សមត្ថកិច្ច​សាខាគយ​ខេត្តកោះកុង សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​ខ្លួន ។ ជាក់ស្តែង​ការចាប់​ឈើ​ល្មើសច្បាប់​តើ​ពួកគេ​ឃុប​ឃឹត​គ្នា​លាក់បាំង​ដើម្បី​អី​?​។​
​ក្រៅពី​នេះ​មន្ត្រី​គយ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ក្រោម​បញ្ជា​លោក ថុង ម៉េង​ហួន ក៏​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ ទំនិញ​គ្រប់​ប្រភេទ​ដោយ គ្មាន​ការត្រួតពិនិត្យ និង​មិន​បង់ពន្ធ​ត្រឹមត្រូវ ចូល​បញ្ជី​រដ្ឋ​ឲ្យបាន​គ្រប់​ចំនួន​ផង​ដែរ ។

​ប្រភពពី​អាជីវករ​បាន​បង្ហើប​ឲ្យដឹងថា​រាល់ ទំនិញ​សព្វសារពើរ​នាំចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​មួយ​នេះ ចំពោះ​រទេះរុញ​ត្រូវ​ឈប់​បង់​ឲ្យ​មន្ត្រី​គយ លុយ​ក្រោម​តុ​ចំនួន​៥​ម៉ឺន​រៀល ហើយ​មួយ​ថ្ងៃៗ​រាប់រយរ​ទេះ​។ ចំណែក​រថយន្ត ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ ពី​២០​ម៉ឺន ទៅ​៥០​ម៉ឺន​រៀល ក្នុង​មួយ​ជើងៗ ដោយ​ពុំ​មាន​ចេញ​ក្រដាស​ពន្ធ​ឲ្យ​ទេ​។

​ប្រភព​ដដែល​បាន​បន្តថា ទំនិញ​ដែល​មិន​បង់ពន្ធ និង​មិន​មាន​ការត្រួតពិនិត្យ​ភាគច្រើន មាន​ទំនិញ​ចាប់ហួយ ដូចជា មី ទឹកដោះគោ ទឹកដោះគោ​ក្រហម ទឹកក្រូច​ប្រេងឆា​ប្រេង​ខ្យង​។​ល​។​នេះ​មិន​និយាយ​ពី​ទំនិញ​ធំៗ​ដូចជា​ម៉ូតូ​ដែល​មាន​ថៅកែ​ប៉ាវ ដែល​ក្រុម​ឈ្មួញ​នាំ​ចូល វាយលុក​ទីផ្សារ​ខេត្ត​កោះកុង និង​ដឹកជញ្ជូន​បន្ត ចែកចាយ​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​នានា​។

​ការបើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​ដោយ​សេរី គ្មាន​ការត្រួតពិនិត្យ​ពន្ធ​ត្រឹមត្រូវ​នេះ ធ្វើឲ្យ​បាត់បង់​នូវ​ចំណូល​ពន្ធ និង​ខ្លាច​មាន​ទំនិញ អត់​គុណភាព​នាំ​ចូល​ស្រុក​ខ្មៃរ ដោយ​ភាព​ធូរ​លុងរ​បស់​មន្ត្រី​គយ ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​មួយ​នេះ​។

​ជាក់ស្តែង​ការ​ចាប់បាន​ឡាន​ដឹក​ទូរ​សព្ទ​ខាងលើ​ជា​ភស្តុតាង​ស្រាប់​។​ប្រភព​ពី​អ្នក​ដែល​ជិតស្និទ្ធ​លោក ថេង ម៉ុង​ហួន បានឲ្យដឹងថា ការ​ដែល​មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម​រូប​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​អាង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​គយ​ជាន់ខ្ពស់​មួយ​ចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ។ ជាង​នេះ​ទៅ​ទៀត​លោក ថេង ម៉ុង​ហួន អាង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន ដែល​ជា​ឈ្មួញ​ដ​មាន​ឥទ្ធិពល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ផងដែរ​។
​ដូច្នេះហើយ​ទើប​លោក ថេង ម៉ុង​ហួន ហ៊ាន​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ ។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក​ថេង ម៉ុង​ហួន ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ថ្លែង​ប្រាប់​អ្នកកាសែត ថា កុំ​សូវ​ជឿរ​អ្នក​រកស៊ី​ពេក ឥឡូវ​បើ​គាត់​លែង​បើក​ឲ្យចូល​ពួកគាត់ នឹង​ប្តឹង​ខ្ញុំ​ព្រោះ​កន្លង​មក​ពួកគាត់​ប្តឹង​ខ្ញុំ មិនដឹង​ប៉ុន្មាន​ដង​ហើយ​ទេ ឈ្លោះ​គ្នា អ្នកខ្លះ​បាន​ម៉ូយ​ច្រើន អ្នកខ្លះ​បាន​ម៉ូយ​តិច​។​ខ្ញុំ​ខិតខំ​ប្រមូល​ពន្ធ​ដែល​ផែនកា​រដាក់ ឲ្យ​ក្នុង​មួយ​ខែ​៥៣៣៤​ព​លាន​រៀល ហើយ​ខ្ញុំ​ប្រមូល​បាន​ដល់​ទៅ​៦​ពាន់​លាន ជិត​៧​ពាន់​លាន​រៀល ឯ​នោះ​តើ​ខ្ញុំ​បាន​លុយ​មក​ពី​ណា ៕

 

custom-koh-kong custom-koh custom-cham-yeam custom-pak2 cutsom-koh-phone

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់