សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​ឃ្លាំង​ស្តុក​ឈើប្រណិត​របស់​មន្ត្រី​យោធា​ដែល​ធ្វើឲ្យ​បាក់ស្ពាន​នៅ​កំពត​!

រកឃើញ​ឃ្លាំង​ស្តុក​ឈើប្រណិត​របស់​មន្ត្រី​យោធា​ដែល​ធ្វើឲ្យ​បាក់ស្ពាន​នៅ​កំពត​!

កំពង់ស្ពឺ ៖ ទីតាំង​ស្តុក​លាក់​ឈើប្រណិត​ទីតាំង​ស្តុក​ឈើ​ចំនួន​៨​កន្លែង ក្នុង​ដីឡូត៍​មួយ​ដ៏​ធំ ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សម្របសម្រួល ដោយ​តំណាង​អយ្យការ​ខេត្ត​រកឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ។​

​ប្រភព​ពី​សមត្តកិច្ច​ដែល​ចូលរួម​ប្រតិបត្តិ​ការ ចុះបង្ក្រាប​ឈើ​ទាំងនេះ បានឲ្យដឹងថា កម្លាំង​បាន​រកឃើញ​ជាបឋម​មាន​គំនរ​ឈើ​ចំនួន​៨​កន្លែង ឈើ​ខ្លះ​ដាក់​នៅក្នុង​ឃ្លាំង ខ្លះ​ដាក់​នៅក្នុង​រោង លាក់ទុក​នៅ​ក្នុង​ស្រះ​ទឹក ខ្លះ​ដាក់​នៅ​ទី​វាល កន្លែង​សិប្បកម្ម ខ្លះ​នៅក្នុង​រថយន្ត​កូរ៉េ និង​ខ្លះ​នៅក្នុង​រថយន្ត​ឃ្លប់​មាន បិទ​ផ្លាក​យីហោ​ភេសជ្ជៈ​របស់​ចិន ។

​ទីតាំង​មួយ​កន្លែងៗ​នៅក្នុង​ឃ្លាំង​ដដែល​នោះ ក៏​បាន​រកឃើញ​នូវ​ប្រភេទ​ឈើ​រាជ​កុល ដែល​មាន​មុខកាត់​ធំៗ ដែល​ឈ្មួញ​បាន​យក​អុស​ទៅ​គ្រប​ពីលើ​ជា​ការបិទបាំង​ផងដែរ​។​

​ក្នុងករណី​រកឃើញ​ឃ្លាំង​ស្យ​ក​លាក់ទុក​ឈើប្រណិត​នេះ​មាន​ការសង្ស័យថា​ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​មួយ​រូប​ឈ្មោះ​ជា​ថេង​ដែល​ធ្លាប់​ត្រូវ​បាន​អាវុ​ធ​ហត្ថ​ចាប់ខ្លួន​ពេល​ដឺ​ក​ឈើ​ថ្វើ​ឲ្យ​បាក់ស្ពាន​នៅ​កំពត់តែ​ត្រូវ​បាន​តុលាករ​ដោះលែងផ​ង​ដែរ​។

​ទោះជា​យ៉ាងណា​មន្ត្រី​អាវុធហត្ថ​ក៏​មិន​ទាន់​បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជា ថេង​នោះ​ជា ដែល​បុគ្គល​នេះ​ជា​ឈ្មួញ​ឈើ​ម្នាក់​បាន​ធ្វើឲ្យ​បាក់ស្ពាន នៅ​ខេត្ត​កំពត​នា​ពេល​កន្លង​ទៅ ដោយសារតែ​រថយន្ត​ដឹកឈើ​ធ្ងន់​ពេក​នោះ​ក៏​ទេ​ដែរ ហើយ​នៅពេលនេះ កម្លាំង​កំពុង​ធ្វើការ​វាស់វែង ដើម្បី​ចង់​ដឹង​ឈើ​ទាំង​នេះ​មាន​ប៉ុន្មាន​គូ​ប​។​សង្ឃឹម​ថា​សមត្តកិច្ច​នឹង​អាច​រក​ឃើញ​ម្ចាស់​បទ​ល្មើស​ឲ្យមក​ទទួល​ទោស​ជា​មិន​ខាន​។​បើ​រក​មិនឃើញ​មានន័យ​ថា​ការបង្ក្រាប​គឺ​ធ្វើឲ្យ​តែ​ល្អមើល​ដូច​ជា​ការ​បក់ផ្សែង​តែប៉ុណ្ណោះ​៕

 

car-bridge-catch pm-speu-500x375 pm-speu1-500x375

Filed in: ព័ត៌មានជាតិ