សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ច្រាំងទន្លេ​បាក់ស្រុត​បណ្ដាលឲ្យ​ផ្ទះ​ពលរដ្ឋ​១​ខ្នង​បាក់​ធ្លាក់​ក្នុង​ទន្លេ​និង​៣០​ខ្នង​ប្រឈម​និង​ការរុះ​រើនៅ​ស្រុក​ឆ្លូង​

ច្រាំងទន្លេ​បាក់ស្រុត​បណ្ដាលឲ្យ​ផ្ទះ​ពលរដ្ឋ​១​ខ្នង​បាក់​ធ្លាក់​ក្នុង​ទន្លេ​និង​៣០​ខ្នង​ប្រឈម​និង​ការរុះ​រើនៅ​ស្រុក​ឆ្លូង​

​ខេត្ត​ក្រចេះ​៖ ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តាម​ម៉ាត់​ច្រាំង​ទន្លេ​មេគង្គ ក្នុង​ភូមិ​ឈើទាល ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង សម្រេច​រើ​លំនៅដ្ឋាន​ចេញ​ទៅ​កាន់​កន្លែង​សុវត្ថិភាព ខ​ណះ​ដែល​ដី​ច្រាំងទន្លេ​កំពុងតែ​បាកស្រុត់​កាន់តែខ្លាំង​។​ ​ច្រាំងទន្លេ ត្រូវបាន​ពល​ដ្ឋ​ក៏ដូចជា​អាជ្ញាធរ បញ្ជាក់ថា បានកើត មាន​ធ្ងន់ធ្ងរ​ទៅ​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ស​ម៉ាន់ ស្រុក​ឆ្លូង ក្នុងអំឡុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ខ​ណះ​ដែល​ស្ថានភាព​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ខ្លាំង​។​

​រហូតមក​ទល់​និង​ថ្ងៃទី​២០​ធ្នូ នេះ មាន​ផ្ទះ​ឈើ​មួយ​ខ្នង​ផ្ទះ ត្រូវបាន​បាក់​ស្រុត​ចូល​ក្នុង​បាតទន្លេ និង​មាន​ផ្ទះ​ជិត​៣០​ខ្នង ទៀត​កំពុងតែ​យាយី​ដោយ ការបា​ក់ដី ហើយ​ពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន​ក៏​កំពុងតែ​មាន​ការព្រួយបារម្ភ ខ​ណះ​ដែល​ពួកគាត់​រុះរើ​លំនៅឋាន​ចេញពី​តំបន់​ជួរ​មាត់ទន្លេ ដែល​ប្រឈម​និង​ការបាក់ និង​បាន​ស្នាក់​នៅ​ក្រោមផ្ទះ​អ្នកភូមិ​មួយ​រយះ  ក៏​ដោយសារ​តែ​ពួកគាត់​មិន​មាន​ដី​សម្រាប់ ផ្លាស់​ប្តូរ​នោះ​ទេ​។​

​យ៉ាងណា ជាមួយនឹង​បាតុភាព​នេះ​ក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​រុះរើ លំនៅដ្ឋាន​ទៅ​រក​កន្លែង​សុវត្ថិភាព ខ​ណះ​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​ស្នើរ​តប​មក​វិញ​ឲ្យ អាជ្ញាធរ​ជួយ​ផ្តល់​ដី​តំបន់​ណាមួយ​ឲ្យមក​ពួកគាត់ ដើម្បី​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់នៅ តំបន់​នោះ​និង​បញ្ជៀ​ស​ពី​ការគ្រោះថ្នាក់​។​

​លើកឡើង​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បាក់​ច្រាំង អំពាវនាវ យ៉ាង​ទទួច ឲ្យ​អាជ្ញាធរ​ជួយ​រក​ទីតាំង​ដ​តំបន់​ណាមួយ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ជម្លៀសចេញ ទៅ​សាងសង់​លំនៅឋាន​នៅ​តំបន់​មាន​សុវត្ថិភាព​។ ពួក​គាត់​ថា បើទោះបីជា​អជ្ញាធរ​បាន អំពាវនាវ​ឲ្យ​ពួកគាត់​រុះរើ​លំនៅឋាន​ចេញពី​តំបន់​ប្រឈម​និង​គ្រោះថ្នាក់​។​

​ពាក់​ពន្ធ័​និង​បញ្ហា​ខាងលើ​នេះ លោក ហេង ស៊ីថា អភិបាល​ស្រុក​ឆ្លួង​ឲ្យ​ដឹងថា ការបាក់​ច្រាំង​នេះ​គឺ​គ្រោះធម្មជាតិ ហើយ​អាជ្ញាធរ​បាន​ដោះស្រាយ ហើយ​ដែរ ដោយ​កងកម្លាំង​៣​ប្រភេទ​និង​មក​ជួយ​រុះរើ​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ត្រូវ​ជួយ​បន្ទាន់​មាន​ចំនួន​១១​គ្រួសារ ត្រូវ​អាជ្ញាធរ​ប្រគល់​ដី​អោយ​ពួក​នៅ​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ដែល​ផ្សារ​មានទឹក​ភ្លើង​ប្រើប្រាស់ និង​មាន​សាលារៀន​ដោយ​១​គ្រួសារ​ទទួលបាន​ដី​ក្បសល​៣០​មែត្រ​និង​បណ្ដោយ​៤០​មែត្រ​។

​នៅ​ជុំវិញ​បាតុភាព​នេះ  លោក ហេង រត្ន័​ម៉ូ​នីដា ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ដែល បាន​ចុះ​ពិនិត្យមើល ស្ថានភាព​ភូមិសាស្ត្រ​ន៍​នៅ​តំបន់​បាក់ ច្រាំង​នោះ​បានឲ្យថា ការបាក់ ស្រុត​ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​ផ្ទះ​ពលរដ្ឋ​ទាំងនោះ ក៏​ព្រោះតែ​នៅ​តំបន់​នេះ​ស្ថិតនៅ​ទីតាំង ដែល​ខ្សែទឹក​ហូរ​បុក​ខ្លាំង ហើយ​ដី​ក​ទន្លេ​នៅ​តំបន់​នេះ​ងាយ​នឹង​បាក់ស្រុត​នៅពេលដែល​ទឹក​ហូរ​ដោយ​ត្រូវ​ប្រឈម​នឹង​ការបាក់​ស្រុត​ដី​ជា​រៀងរាល់ឆ្នាំ​៕​

 

IMG-20161220-WA0047 IMG-20161220-WA0048 IMG-20161220-WA0046

Filed in: ព័ត៌មានជាតិ