សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ធន​យក្ស​ដឹកឈើ​ពីរ​គ្រឿង​របស់​ឧកញ៉ា​សី​លួច​ដឹកឈើ​ប្រណីត​ខុសច្បាប់​ត្រូវ​បាន​ឃាត់​ចាប់​នៅ​ស្ទឹង​ត្រែង​តែ​លាក់លៀម​សង្ស័យ​គោះ​រក​សេវា !

រថយន្ត​ធន​យក្ស​ដឹកឈើ​ពីរ​គ្រឿង​របស់​ឧកញ៉ា​សី​លួច​ដឹកឈើ​ប្រណីត​ខុសច្បាប់​ត្រូវ​បាន​ឃាត់​ចាប់​នៅ​ស្ទឹង​ត្រែង​តែ​លាក់លៀម​សង្ស័យ​គោះ​រក​សេវា !

​ខេត្ត​ស្ទឹងត្រែង ៖ រថយន្ត​ប្រភេទ​យី​ឌុប​ផ្លូវ​ប្រាំពី​រគ្រឿង ក្នុងចំណោម​បី​គ្រឿង​ដែល​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន​ពេជ្រ ឬ​ទ្ធី​សី ដែល​ផ្ទុក​ឈើ​ពេញ​ចេញពី​ដែនដី​ខេត្ត​រតនគិរី ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ក្នុង​បំណង​នាំ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម តាម​ទឹកដី​ខេត្តក្រចេះ​ត្រូវ បាន​សមត្តកិច្ច​ឃាត់​ទុក​កាលពី​ម៉ោង​ជិត​ពាក់កណ្តាល​អាធ្រា​ត្រ នា​ថ្ងៃ​១៦​ធ្នូ ចុង​សប្តាហ៍​មុននេះ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់ ស្ថិតក្នុង​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង និង​នាំយកមក​ត្រួតពិនិត្យ ក្រោម​ការសង្ស័យថា រថយន្ត​ទាំងនោះ​បាន​បង្កប់​ឈើ​ប្រណិត លើស​ម៉ែត្រគូប និង​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ការដឹកជញ្ជូន​ឈើ ។  មន្ត្រី​ព្រៃឈើ​ឲ្យដឹងថា​៖ រថយន្ត​ដឹកឈើ​ចេញពី​ខេត្ត​រតនគិរី ទាំងអស់​មាន​ចំនួន​៣​គ្រឿង ១​គ្រឿង​មិន​បាន​ឃាត់​ទេ ព្រោះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ពីរ​គ្រឿង​ទៀត​ត្រូវបាន​ឃាត់ នាំ​មកកាន់​ស្នាក់ការ​បណ្តុះ​កូនឈើ​អូរ​ពងមាន់ ដើម្បី​ត្រួតពិនិត្យ​។​

​រថយន្ត​ទាំង​ពីរ​គ្រឿង​ដែល​រង​ការឃាត់​នេះ ជា​ប្រភេទ ( Hyundai ) ១-​ពាក់​ស្លាក់​លេខ​កំពង់ចាម​3A- 3399  និង​ទី​២-​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3761 រថយន្ត​ទាំង​២​គ្រឿង​នេះ ដឹកឈើ​សុ​ក្រំ   ឈើ​ប្រភេទ​លេខ​១   ដោយ​ដឹក​ជញ្ជូន​ចេញពី​ខេត្ត​រតនគីរី ឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម បាន​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង បន្ត​ចូល​ទៅ​ខេត្ត​ក្រចេះ​។​

​លោក​ថា ការឃាត់​រថយន្ត​ដឹកឈើ​នេះ គឺ​បាន​ធ្វើឡើង​ក្រោម​ការសង្ស័យថា គ្មាន​ច្បាប់ ដឹក​លើស​ចំនួន​ម៉ែត្រគូប ដែល​បាន​កំណត់​តែត្រឹម​១៨​ម៉ែត្រគូប​នោះ និង​អាច​បង្កប់​ឈើ​ប្រ ណិតពី​រ​ក្រោម​។ រថយន្ត​ដែល​ត្រូវ​ឃាត់​ត្រួតពិនិត្យ​នេះ ដោយសារ​ខុស​ស្លាក​លេខ​ក្នុង​ប៉េសេ ដោយ​បាន​កំណត់ឲ្យ​ប្រើប្រាស់​ស្លាក​លេខ ភ្នំពេញ​3A-3761​និង ភ្នំពេញ​3A-3399   ហើយ​រថយន្ត​ដែល​ដឹក​ឈើ​នៅ​ពេល​នេះ គឺ​ពាក់​ស្លាក​លេខ​កំពង់ចាម​ទៅវិញ​។​

​រថយន្ត​ដឹកឈើ​ទាំងនេះ ជា​របស់​ក្រុមហ៊ុន​ពេជ្រ ឬ​ទ្ធី​សី និង​មាន​ឧកញ៉ា​សី ជា​ម្ចាស់ ហើយ​ឈើ​ទាំងនេះ គឺ​គេ​បាន​ប្រមូល​ទិញ​ដោយ​ខុសច្បាប់​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​នៅក្នុង​តំបន់​នោះ ដឹក​ចូល​ក្រុមហ៊ុន និង​បាន​នាំ​ចេញ​ធ្វើ​ជំនួញ​ក្រៅប្រទេស​ក្រោមរូបភាព​កា​រវិន​យោគ​?​។ ចំពោះ​ឈើ​ដែល​ផ្ទុក​ក្នុង​រថយន្ត​១​គ្រឿង បើ​តាម​ការប៉ាន់ប្រមាណ មាន​ក្រោម​ពី​៣០​ម៉ែត្រគូប​ត្រីគុណ​នោះទេ ឯ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​នោះ ក្នុង​១​រថយន្ត មាន​តែត្រឹម​១៨​ម៉ែត្រគូប​ត្រីគុណ​ប៉ុណ្ណោះ​។​ទោះបី​យ៉ាងណា​គេ​សង្ស័យ​ថា​ឧកញ៉ា​សី​នេះ​នឹង​មិន​បណ្តោយ​ឲ្យ​មេព្រៃ​ចាប់​រឹបអូស​ឈើ​ដែល​មា​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​ទទេៗ​នោះ​ទេ​គេ​ច្បាស់​ជារ​កវី​ធី​ដោះស្រាយ​ក្រោម​តុ​ជាមិនខាន​។​

​ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ឃាត់​រថយន្ត​នោះ រហូតមក​ទល់​នឹង​ថ្ងៃ​១៩​ធ្នូ​នេះ សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​ឲ្យដឹងថា រថយន្ត​ទាំង​ពីរ​គ្រឿង​របស់​លោក​ឧកញ៉ា​សី ដែលជា​អ្នក​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ នៅ​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​ខុសច្បាប់​នោះ មាន​បង្កប់​ឈើ​ប្រណិត និង​ដឹក​លើស​ច្បាប់​កំណត់​នោះ​ប៉ុន្មាន​នោះទេ​? ។​ជាងនេះទៅទៀត មន្ត្រី​ព្រៃឈើ​ប្រចាំ​ដែនដី​ខេត្ត​ស្ទឹងត្រែង ម្នាក់ៗ​សុទ្ធតែ​ពិបាក​ទំនាក់ទំនង ដោយសារ​ទូរស័ព្ទ​ចូល​ទៅ​គ្មាន​អ្នក​ទទួល ៕​

 

oknha sei (2) oknha sei (1)

Filed in: ព័ត៌មានជាតិ