សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ងិន ហ៊ុន​កុំ​ចេះ​ហ៊ាន​ជាមួយ​ឡាន​ឧកញ៉ា​ទ្រី​ភាព​ដឹកឈើ​លើស​ច្បាប់ ចាប់បាន​១​យប់ ត្រូវបាន​អន្តរាគមន៍៎​ដោះលែង​វិញ​

លោក​ងិន ហ៊ុន​កុំ​ចេះ​ហ៊ាន​ជាមួយ​ឡាន​ឧកញ៉ា​ទ្រី​ភាព​ដឹកឈើ​លើស​ច្បាប់ ចាប់បាន​១​យប់ ត្រូវបាន​អន្តរាគមន៍៎​ដោះលែង​វិញ​

កំពង់ឆ្នាំង​៖ រថយន្ត​ដឹកជញ្ជូន​ឈើ លើស​ច្បាប់ ប្រើ​អាជ្ញាប័ណ្ណ​លោក​ឧកញ៉ា ទ្រី ភាព ដែល​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ខេត្ត​ចាប់បាន​កាលពី​វេលា​ម៉ោង​១២​និង​១៨​នាទី​យប់​ថ្ងៃទី​១៥​ធ្នូ​២០១៦​នៅ​ចំណុច​សាលា​ផ្លូវ​វាយ​ម្ដំ​ផ្លូវ​ចូល​ប្រ​លាន​យន្តហោះ​កំពង់ឆ្នាំង​ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ ។

​ការដោះលែង​ឡាន​ដឹកឈើ​ល្មើសច្បាប់​មួយ​មួយ​នេះ​ត្រូវបាន​គេ​គិតថា​ដោយសារ​ឥ​ទ្ធី​ពល​ដុល្លារ​និង​ឧកញ៉ា​ទ្រី​ភាព​បើទោះបី​កន្លងមក​គេ​បានដឹងថា​លោក​ឧក​ញ្ញ៉ា​ទ្រី​ភាព​បានប្រកាសថា​ក្រុមហ៊ុន​របស់លោក​បា​នប​ញ្ឈ​ប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់​តាំងពី​ឆ្នាំ​២០១០​ដោយសារ​ក្រុមហ៊ុន​របស់​ផុត​សុពលភាព​អាជ្ញាប័ណ​ក៏ដោយ​។​សូម​បញ្ជាក់ដែរថា​៖​ការដោះលែង​ដោយ​គេ​សំអាងថា​មានច្បាប់​អនុញ្ញាត​តែ​ច្បាប់​ច្បាប់​អនុញ្ញាតអោយ​ដឹក​ត្រឹមតែ​១៧​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ផ្ទុយទៅវិញ​ឡាន​មួយ​នេះ​ផ្ទុក​លើស​ដល់​ជាង​៣០​ម៉ែត្រ​គីប​ឯណោះ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​លោក​ងិន​ហ៊ុន​បានបញ្ជាក់​ថា​ឈើ​នោះ​មានច្បាប់​ត្រឹមត្រូវ​ចំណែក​លោក​ហោ​តារា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ក៏បាន​ប្រាប់​អ្នកកាសែត​ថា​ឈើ​មានច្បាប់​PC​ហើយ​គេ​បង់ពន្ធ​ជូន​រដ្ឋ​ហើយ​(​ស៊ិ​ក​)​។​ទោះជា​យ៉ាងណា​អស់លោក​មិន​និយាយ​ពី​ឈើ​១៨​ម៉ែត​គូប​ដែល​ល្មើសច្បាប់​នោះឡើយ​។​

-​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ១២​និង​១៨​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត បាន​ដឹកនាំ​កម្លាំង​ដោយមាន​ការចូលរួម ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​អា​(​ឈើក្រហម​) ១​គ្រឿង ក្នុងចំណោម ២​គ្រឿង នៅ​ចំណុច សាលា​ផ្លូវ​វាយ​ជិត​ផ្សារ​ពង្ររ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រោយពី​បាន​តាម​តាំងពី​ព្រុំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ពោធិសាត់ ។​រថយន្ត​ដឹក​ជា​រថយន្ត​ប្រភេទ ហ៊ី យ៉ាន​ដាយ ផ្លូវ​៤ ស្លាក​លេខ ភ្នំពេញ 3A-0519 ហើយ​បាន​នាំយកមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​នា​យប់​ថ្ងៃ​ដដែល​។

-​បើ​ពិនិត្យមើល​ក្នុង​លិខិតអនុញ្ញាត​ចុះ​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០១៦ ចេញ​ដោយ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ លោក​ឡាយ វិសិដ្ឋ និង​នាយផ្នែក​រដ្ឋបាល​វាលវែង លោក ជា ហួត​និង​លោក​អ៊ឹម សុ​ភី​នាយ​សង្កា​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ បានអនុញ្ញាត​ឲ្យ ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី​ភាព ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ មាន​បរិមាណ​ចំណុះ ១៤០ ដើម​ស្មើ ជាង​១៧​ម៉ែត្រ​គឺ​ប ចេញពី​ចំណុច​ចំការ​ជ្រៃ ឃុំ​អន្លុង​រាប ។​ផ្ទុយទៅវិញ​គេ​ដឹក​លើស​ដល់​ទៅ​១៧​ម៉ែត​គូប​គឺ​សរុប​ជាង​៣០​ម៉ែត​គូប​។​

សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ដោយ​ក្រុមហ៊ុន​ទ្រី​ភាព​គឺ​ដឹក​ចេញពី​ស្រុក​វាលវែង​ដែល​បើតាម​ការ​អោយដឹងពី​ប្រជាព​លត​រដ្ឋ​គឺ បានចាប់ផ្ដើម​ឡើងវិញ​ចាប់តាំងពី​អាណត្តិ​លោក​ម៉ៅ ធនិន​ចូលមក​កាន់តំណែង​ជា​អភិបាលខេត្ត​ពោធិសាត់​ម​ក​ម្លេះ​ក្រោយពី បាន​ស្ងាត់​មួយរយៈ​ដោយសារ​លោក​ឧក​ញ្ញ៉ា​ទ្រី ភាព​ប្រកាស​បញ្ឈ់​ធ្វើ​អាជីវកម្ម​ព្រៃ​នៅ​ខេត្តពោធិ៍សាត់​ដោយសារ​ផុត​សុពលភាព​អ​ជ្ញា​ប័ណ​តាំងពី​ឆ្នាំ​២០១០​មក​។​ផ្ទុយ​ទៅ​វី​ញ​នៅតែ​លួច​ធ្វើ​សកម្មភាព​ដដែល​។​ជាក់ស្តែង​ឡាន​ដែល​ចាប់បាន​នេះ​គឺជា​ឡាន​ដឹកឈើ​ក្រោម​ស្លាក​ក្រុមហ៊ុន​ទ្រី​ភាព​និង​មានឈ្មោះ​ង៉ូ​វ​ទី​ជាំ​ថៅកែ​ដែល​ស្និទ្ធ​ជាមួយ​លោក​ម៉ៅ​ធនិន​ចៅហ្វាយខេត្ត​ពោធិសាត់​៕

 

ngin hun (1)  tri-pheap4

ngin hun (2)

Filed in: ព័ត៌មានជាតិ