កិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២ បានប្រព្រឹត្តទៅកាលពីកន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត ។ អង្គប្រជុំបានធ្វើការប្រកាសសុពលភាព លោកជំទាវ ផា វ៉ាន់សាកឿត និងឯកឧត្តម ពេជ្រ សាង ជាសមាជិកក្រមប្រឹក្សាខេត្ត ក៏ដូចជាការពិនិត្យ អនុម័ត សេចក្តីព្រាង របៀបវីរៈកិច្ចប្រជុំសាមញ្ញោលីកទី២ ព្រមទាំងពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញោលីកទី២ កាលពីថ្ងៃទី២២ ខែសីហា និងពិនិត្យអនុម័តលើរបាយការណ៍ ប្រចាំខែសីហា របស់រដ្ឋបាលខេត្ត ដោយ ផ្តោតលើការងារ គ្រប់គ្រងរដ្ឋបាល ការងារអភិបាលខេត្ត ការងារក្រុមប្រឹក្សាខេត្ត និងគណកម្មាធិការនានាជាដើម។
ក្នុងរបាយការណ៍ការសង្ខេប ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តក៏បានបញ្ជាក់ផងដែរ ពីការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ព្រំទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ដោយសង្កត់ធ្ងន់លើសកម្មភាពនៃបទ ល្មើសទាំងឧក្រិដ្ឋ និងមជ្ឈិម កើតមាន១០លើកប្រៀបធៀបខែមុនថយចុះ ២ លើក ហើយការបង្ក្រាបបាន ៨ ករណី ឃាត់ខ្លួនជនល្មើសបាន ១០ នាក់ ដោយឡែកគ្រឿងញៀនបង្ក្រាបបាន ១៣ករណី នឹងឃាត់ខ្លួនបាន ១៧នាក់ និងអប់រំអ្នកប្រើប្រាស់បាន៤នាក់។ គ្រោះថ្នាក់សង្គមកើតមាន កើតមាន ៤១ កើតឡើង ១៩លើក ក្នុងនោះគ្រោះថ្នាក់ចរាចរ ២០ លើក កើតឡើង ៧ លើក ស្លាប់មនុស្ស៦នាក់ និងរបួស៤០នាក់។ ក្រៅពី សកម្មភាពការងារ ជាច្រើនទៀតរបាយការណ៍ ក៏បានបញ្ជាក់ពីសកម្មភាពការងារ ដ៏មមាញឹកប្រចាំថ្ងៃ របស់គណៈអភិបាល រួមទាំងការអនុវត្ត តួនាទីជាតំណាងក្រសួង និងស្ថាប័ណ្ណផងដែរ។
ឯកឧត្តម អ៊ុក វង្ស បានអបអរសាទរ ចំពោះលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនាពេលនេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការចូលរួម ប្តូរយោបល់យ៉ាងផុសផុល របស់ក្រុមប្រឹក្សា និងឯកភាពទៅនិងទិសដៅអនុវត្តបន្ត ដែលបណ្តាស្ថាប័ណ្ណ មន្ទីរ អង្គភាពនានា បានរៀបចំផែនការ តាមជំនាញ និងសូមឱ្យការអនុវត្តការងារនេះទទួលបានជោគជ័យ ៕