សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​បរិស្ថាន​រង​ការ​ចោទថា​៖​យក​លុយ​ឡាន​ដឹកឈើ​ហើយ ដេញ​បាញ់​ស្លាប់​មួយ​របួស​មួយ​នៅ​ស្រុក​កែវ សីមា​

មន្ត្រី​បរិស្ថាន​រង​ការ​ចោទថា​៖​យក​លុយ​ឡាន​ដឹកឈើ​ហើយ ដេញ​បាញ់​ស្លាប់​មួយ​របួស​មួយ​នៅ​ស្រុក​កែវ សីមា​

មណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​រត់គេច​ពី​ការដេញ​បាញ់​ពី​មន្ត្រី​បរិស្ថាន បាន​ជ្រុល​បុក និង​រថយន្ត​សមត្តកិច្ច​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​នឹង​របួស​ម្នាក់ កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី ចូល​ថ្ងៃ​ទី​១៧ ធ្នូ ចំណុច​ផ្លូវបំបែក មុខ​ផ្ទះ​យាយ​ឡូ ស្ថិតក្នុង​ភូមិ​ឡា​បា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។ ជន​ដែល​ជា​មន្ត្រី​បរិស្ថាន​ដែល​ដេញ​បាញ់​ឡាន​ដឺ​ក​ឈើ​ប្រណីត បង្ក​ឲ្យស្លាប់​អ្នកបើកបរ​មាន​ឈ្មោះណា​ក់​។​

​លោក ស៊ុន ប៊ុនធឿន អធិកា​ស្រុក​កែវ​សីមា​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ ឈាន​ដល់​កា​ស្លាប់​មនុស្ស​ម្នាក់ នឹង​របួស​ម្នាក់​នេះ​គឺ បណ្ដាលមកពី រថយន្ដ​របស់​មន្ត្រី​បរិស្ថាន​បាន​បើក​ប្រដេញ​ហើយ បើក​រថយន្ត​របស់​ខ្លួន​ទៅ​ពាំង​ពីមុខ​រថយន្ដ​ដឹកឈើ​ទើប​ធ្វើ អោយ​តៃកុង​ឡាន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​បុក​ពេញ​ទំហឹង ទៅលើ​រថយន្ត លោក ណាក់​តែម្ដង​។​ភ្លាមៗ​នោះ​ដែរ​ឈើ​ដែល​ផ្ទុក​ពេញ​រថយន្ត​បាន​រុញ​បុក​ផ្ទុប មកលើ​តៃកុង​ឡាន​និង​ព្រូ​បណ្ដាលអោយ​គៀប​ជាប់​ក្នុង​ឡាន​ក៍​បណ្ដាលអោយ​ស្លាប់​ព្រូ​ម្នាក់​និង​តៃកុង​ឡាន​រងរបួស​ធ្ងន់​។​

​លោក​អធិកា​ស្រុក​កែវ​សីមា​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​០១​ជនរងគ្រោះ​ឈ្មោះ ញាញ់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ខ្មែរ​(​តៃកុង​ឡាន​)​របួសធ្ងន់ ០២ ឈ្មោះ ប្រុស ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ខ្មែរ​(​ស្លាប់​) ។
​ជនរងគ្រោះ​ទាំង​ជា​អ្នកស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្រុក​កែវ​សីមា ចំណែក​រថយន្ដ​រួមទាំង​ឈើ​ជា​វត្ថុតាង​ទាំងអស់​ត្រូវ​បាន​សមត្តកិច្ច​អូស​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​កែវ​សីមា​សិន ដើម្បី​បន្ត​តាម​ចាប់​ជន​បង្ក​មក​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ករណីនេះ បើ​តាម​អ្នករកស៊ី​ដឺ​ក​ឈើ​ប្រណីត​បានឲ្យដឹងថា គ្រប់​ឡាន​ដឹកឈើ​សុទ្ធតែ​បាន​បង់លុយ​ឲ្យ​ស​មត្ត​កិច្ច​ទាំងអស់ តែ​មិនដឹងថា តើ​ឡាន​ឈ្មោះ​ប្រុស​បង់ ឬ​អត់​នោះទេ បានជា​មាន​មន្ត្រី​បរិស្ថាន​ដេញ​បាញ់ចឹង​នោះ​?៕

 

env officer fire (1) env officer fire (2)

Filed in: ព័ត៌មានជាតិ