សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ផែង​វណ្ណៈ​អាច​ប្រឈម​បញ្ហា​បើ​បង្ក​សង្គ្រាម​ជាមួយ​ធនាគារ​អេស៊ីលីដា​រឿង​ឃុប​ឃឹត​បំបាត់លុយ​បង់ពន្ធ​?

​លោក​ផែង​វណ្ណៈ​អាច​ប្រឈម​បញ្ហា​បើ​បង្ក​សង្គ្រាម​ជាមួយ​ធនាគារ​អេស៊ីលីដា​រឿង​ឃុប​ឃឹត​បំបាត់លុយ​បង់ពន្ធ​?

​ភ្នំពេញ ៖ លោក ផែង វណ្ណៈ ដែល​ជា​មន្ត្រី​នគរបាល​និង​ជា​សកម្មជន​បណ្តាញ​សង្គម​ហ្វេ​ប៊ុកល្បី​ឈ្មោះ​ម្នាក់​ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ជួប​បញ្ហា​ប្រសិនបើ​ហ៊ាន​បន្ត​សង្គ្រាម​ជាមួយ​ធនាគារ​អេស៊ីលីដា រឿង​ឃុប​ឃឹត​គ្នា​បន្លំ​ប្រាក់​ពន្ធរ​ដ្ឋ​រថយន្ត​ប្រចាំឆ្នាំ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៦​ធ្នូ​ឆ្នាំ​២០១៦​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ចេញ​លិខិត​បដិសេធ​មួយ​ដោយ​ចាត់ទុកថា ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​គណនី Facebook ឈ្មោះ​ផែង​វណ្ណៈ​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​ថា​«​ធនាគារអេ​ស៊ីលី​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​លួច​បន្លំ​ថវិការដ្ឋ​លើ​បញ្ហា​បង់ពន្ធ​ផ្លូវ​និង​ការបន្ត​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​» ។​

​សេចក្តីប្រកាស ចោទថា​«​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ គឺ​មិន​បាន​សាកសួរ​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស​ជា​មុន ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​ស្ថាប័ន​ពាក់ព័ន្ធ ទេ ដោយ​មាន​ចេតនា​បំពុល​សង្គម និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ដ៏​ធ្ងន់ធ្ងរ​ដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​សេចក្តីថ្លៃថ្នូ​របស់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ដែល​ជា​ឆ្អឹង ខ្នង​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ដែល​បាន​និង​កំពុង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបំពេញ​កិច្ចការ​ជូន​ជាតិ​ប្រកបដោយ​តម្លាភាព និង​ការជឿទុកចិត្ត ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»​។

​មិន​អស់ចិត្ត លោក អ៊ិន ចាន់នី ដែល​ពីមុន​ជា​ប្រធាន​អង្គការ​អេស៊ីលីដា ដែល​ស៊ី​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កូនបំណុល រហូត​បច្ចុប្បន្ន​ជា​អគ្គនាយក​ធនាគារ​បាន​ចេញមុខ​បញ្ជាក់បន្ថែម​ជាមួយ​កាសែត​ទៀតថា ធនាគារ​អេស៊ីលីដា​មិនមែន​ជា​អ្នក​វ៉ៃ​ពន្ធ​ឡាន​នោះ​ទេ ។ បន្ទាប់មកទៀត នៅ​ថ្ងៃ​ទី​១៧ ធ្នូ ដែល​ជា​ថ្ងៃ​ឈប់សំរាក​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​មាន​លោក គង់ វិបុល ជា​អគ្គនាយក បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​ទៀត​ជុំវិញ​ការពារ​មន្ត្រី​បង់ពន្ធ​និង​ធនាគារ​អេស៊ីលីដា​តែ​ហាក់បីដូច​ជា​ទំលាក់កំហុស​ទៅខាង​ក្រសួង​សាធារណៈការ ដែលជា​អ្នក​ចេញ​ស្លាក​លេខ​ទៅវិញ ។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានបញ្ជាក់​ថា ករណី​នេះ​មិនមែន​កើតឡើង​ដោយសារ​ភ្នាក់ងារ​ប្រមូល ប្រាក់​ពន្ធ ឬ​មន្ត្រី​ពន្ធដារ​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ ឬ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ធនាគារ អេស៊ីលីដា នោះឡើយ​។

​សេចក្តីបំភ្លឺ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​រៀបរាប់​ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ​វាយ​តម្លៃ​ប្រាក់​ពន្ធ ដោយ​ផ្អែក​លើ​ឯកសារ​ពាក់ព័ន្ធ​ចេញ​ដោយ​ស្ថាប័ន​ជំនាញ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការកំណត់​ប្រាក់​ពន្ធ​។ ដូច្នេះ​ករណី​ខុសឆ្គង​បែបនេះ គឺ​មិនមែន​កើតឡើង​ដោយសារ​ភ្ញាក់​ងារ​ប្រមូល​ប្រាក់​ពន្ធ ឬ​មន្ត្រី​ពន្ធដារ​អនុវត្ត​ការងារ មិន​បាន​ត្រឹមត្រូវ ឬ​មាន​ការឃុបឃិត​ជាមួយ​អ្នក​ជាប់ពន្ធ ដូច​ការលើក​ឡើង​នោះ​ទេ​។ នេះ​ដោយសារ​តែ​ម្ចាស់​រថយន្ត​ម៉ាក TOYOTA HIACE ពាក់​ស្លាក់​លេខ សៀមរាប 2B-9906 រូបនោះ បាន​ប្រកាស​ក្នុង​លិខិត​ប្រកាស​បង់ពន្ធ​ថា ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធុន​តូច Pick Up ទៅតាម​ប័ណ្ណ​សំគាល់​យានយន្ត​ដែល​ផ្តល់​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​»​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ទៀតថា​៖ «​ភ្នាក់ងារ​ប្រមូល​ប្រាក់​ពន្ធ ដូច​ជា​ធនាគារ អេស៊ីលីដា ភិអិលស៊ី ជាដើម មិនមែន​ជា​អង្គភាព​កំណត់​ពន្ធ​នោះ​ទេ គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​តែមួយគត់ ដែល​ជា​អង្គភាព​កំណត់​ប្រាក់​ពន្ធ ដោយ​ឈរ​លើ​មូលដ្ឋាន​ទិន្នន័យ​នៅលើ​ប័ណ្ណ​សម្គាល់​យានយន្ត​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​»​។

​សូមបញ្ជាក់​ថា ករណី​ឃុប​ឃឹត​គ្នា​បង់ពន្ធ​យានយន្ត​មិន​ប្រក្រតី​ដែល​បង្កឡើង​ដោយ​ធនាគារ​អេស៊ីលីដា​នៅ​សៀមរៀប​នេះ បណ្តាញ​សារ​ព​តិមាន​បាន​ដកស្រង់​ប្រភពពី​ហ្វេ​សប៊ុក​លោកផែង​វណ្ណៈមក​ផ្សាយ​ថា ៖ យោង​តាម​ភស្តុតាង​ជាក់ស្ដែង​ដែល​គេ​ថត​បង្ហោះ នៅតាម​ហ្វេ​សប៊ុក​នោះ​បាន​អោយដឹងថា រថយន្ត​ចំនួន​២​គ្រឿង ម៉ាក​ដូចគ្នា​ពណ៌​ដូចគ្នា កម្លាំង​ម៉ាស៊ីន ចំនួន ទំហ៊ំ​ស៊ីឡាំង​ដូចគ្នា និយាយ​រួម​គឺ​ដូចគ្នា​ទាំងអស់ ខុស​តែ​ឆ្នាំ​ផលិត​ប៉ុណ្ណោះ ដោយ​មួយគ្រឿង​ផលិត​នៅ​ឆ្នាំ​២០១៥ និង​មួយ​គ្រឿង​ទៀត​ផលិត​នៅ​ឆ្នាំ​២០១៦​តែ​ការបង់ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​នៅ​ធនាគារ​អេស៊ីលីដា​ខុស​គ្នា​ដល់​ទៅ​៤០​ម៉ឺន​រៀល​។

​ភស្តុតាង​ឯកសារ​ដែល​លោក ផែង វណ្ណៈ ថត​បង្ហោះ​នៅតាម​ហ្វេ​សប៊ុក​បានឲ្យដឹងថា រថយន្ត​ម៉ាក Toyota Hiace ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​១២​កៅអី​មួយគ្រឿង ផលិត​នៅ​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​សៀមរាប 2b 2899 ត្រូវបាន​គេ​កំណត់ថា ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ត្រូវ​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​ចំនួន​៦០០.០០០​រៀល ខណៈ​រថយន្ត​ដូចគ្នា​មួយគ្រឿង​ទៀត​ផលិត​នៅ​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​សៀមរាប 2B 9906​ត្រូវបាន​គេ​កំណត់ថា​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធុន​តូច​ដែរ​ត្រូវ​ត្រូវបាន​ម្ចាស់​រថយន្ត​ឈ្មោះ គួ​យ ណា​លីន ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ធនាគារ អេស៊ីលីដា បង់ពន្ធ​ត្រឹមតែ ២០០០០០ រៀល ប៉ុណ្ណោះ​អោយ​ខុស​ប្រាក់​បង់ពន្ធ​រហូតដល់​ទៅ​៤០០.០០០​រៀល​ឯ​ណោះ នេះ​គេ​នៅ​មិនទាន់​គិត​ដល់​ការ បង់ពន្ធ​នាំចូល​ដែល​អាច​ខុសគ្នា​ថែមទៀត​ផង ព្រោះ​សំរាប់​រថយន្ត​ដឹកទំនិញ គេ​ត្រូវ​គិត​ពន្ធ​នាំ​ចូល​ទៅ​តាម​ចំនួន​តោន និង​រថយន្ត​ដឹក​អ្នកដំណើរ គេ​ត្រូវ​គិត​ពន្ធ​នាំ​ចូល​ទៅ​តាម​ចំនួន​កៅអី ហើយ​រថយន្ត​ដឹក​អ្នកដំណើរ​អាច​ជាប់ពន្ធ​ខ្ពស់​ជាង​រថយន្ត​ដឹក​ទំនិញ​ទៀតផង​។

​តាម​ប្រភព​ច្បាស់​ការណ៍​បានអោយដឹងថា ម្ចាស់​រថយន្ត​ខាងលើ​នេះ​ជា​ភរិយា​មន្ត្រីជាន់ខ្ពស់​ខេត្តសៀមរាប និង​ជា​ម្ចាស់​សណ្ឋាគារ​មួយ​ផង ។ ព​តិមាន​ដែល​ធ្វើឲ្យរញ្ជួយ​ធនាគារអេ​ស៊ីលី​ដា​និង​អគ្គនាយក​ពន្ធដា​រហូត​ដល់​គម្រាម​លោក ផែង វណ្ណៈ នេះ​ដើម្បី​ឲ្យមាន​តម្លាភាព និង​យុត្តិធម៌ សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​បើក​ធ្វើកា​រសើប​អង្កេត​លើ​ករណី​នេះ​ថា​តើ​កំហុស​បណ្ដាល​មក​ពី​ខាង​ណា​ពិតប្រាកដ​? កំហុស​គយ​នៅ​មាត់ច្រក​នាំចូល ឬក៏​កំហុស​ខាង​មន្ទីរ​សាធារណការ​ដែលជា​អ្នកចេញ​ស្លាក​លេខ​? ឬ​បុគ្គ​លឹក​ធនាគារ​អេស៊ីលីដា​?​។​

​ករណីយ៍​នេះ លោក ផែង វណ្ណៈ ដែល​បាន​ប្រកាស​តាម​សារ​អេឡិចត្រូនិក​ថា​នឹង​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​និង​អំពើរ​ពុករលួយ​នោះ គេ​ជឿ ថា​ប្រក​ដ​ជា​មិន​ហ៊ាន​ធ្វើ​ឡើយ ព្រោះ​វា​ជា​រឿង​រសើប និង​ប៉ះ​ខ្សែធូ​មៗ​ចឹង​នោះ​៕

 

kv_pv_ic_b

 

Filed in: ព័ត៌មានជាតិ