សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្លីនិក​សែន សុខសាន្ត ក្រុង​ប៉ោយប៉ែត​អ្នក​ជម្ងឺ​ពស់​ចឹក​ស្លាប់​រង​ការប្តឹង​ពី​គ្រួសារ​ជនរងគ្រោះ​

គ្លីនិក​សែន សុខសាន្ត ក្រុង​ប៉ោយប៉ែត​អ្នក​ជម្ងឺ​ពស់​ចឹក​ស្លាប់​រង​ការប្តឹង​ពី​គ្រួសារ​ជនរងគ្រោះ​

​បន្ទាយមានជ័យ​៖ គ្លីនិក​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​យីហោ សែន​សុខសាន្ត ដែល​មាន​ទីតាំង​ជាប់​ដង​ផ្លូវជាតិ​លេខ​០៥​ស្ថិតក្នុង​ភូមិ​គីឡូ​ម៉ែត​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ក្រោយ​ពី​ម្ចាស់​គ្លីនិក​ខាងលើ​បាន​ព្យាបាល​អ្នក​ជម្ងឺ​បណ្តាលឱ្យ​មនុស្ស​ស្លាប់
​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​២០១៦​កន្លងទៅនេះ ។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ​ម៉ា សុធា អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កូនដំរី​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​មុខរបរ​លក់ដូរ​នៅ​អាង​អូរ​ខៃ​ដន​ក្នុងភូមិ​កូនដំរី ។ សេចក្តីរាយការណ៍​ពី​សាច់ញាតិ​បានឲ្យដឹងថា​៖​ថា​ជនរងគ្រោះ​ត្រូវ​បាន​ពស់​ចឹក កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ហើយ ត្រូវ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ខាងលើ ។

​ពេល​ទៅ​ដល់​ភ្លាម​ម្ចាស់​គ្លីនិក​បានដាក់ សេរ៉ូម​អស់​ចំនួន​ពីរ​កំប្លោក​ដែរ​តែ​មិន​អាច​ទប់​មិន​ឲ្យ​ឱ្យ​ពឺ​ស​ពស់ ជ្រាប​ដល់​បេះដូង​ជនរងគ្រោះ​ក៏​ស្លាប់​នៅក្នុង​គ្លីនិក​នោះ​តែម្តងទៅ នៅវេលា​ម៉ោង​ប្រហែល​១០​នាទី​យប់​ថ្ងៃ​ដដែល ។​

​ពាក់​ពន្ធ័​និង​ករណី​ខាងលើ​លោក​ឈុំ ម៉ុង​ឆេង ម្ចាស់​គ្លីនិក​ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ នៅ​ព្រឹក​ថ្ងៃទី​១៨​នេះ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នូវឡើយ​ទេ ខណ​ខ​ល​ចូល​ហើយ​មាន​មនុស្ស​ស្រី​ទទួល​ជំនួស ។

​ករណីនេះ លោក​ព្រហ្ម ពិសិដ្ឋ អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឲ្យដឹងថា ករណី​ជនរងគ្រោះ​ស្លាប់​ក្នុង​គ្លីនិក​នោះ សាច់ញាតិ​ជនរងគ្រោះ​ពិតជា​បាន​ដាក់​ពាក្យបណ្តឹង​មក​លោក​មែន ហើយ​លោក​ក៏​បាន​សាកសួរ​បឋម​ហើយ​ដែរ ។​

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​កាលពី​ថ្មីៗ​នេះ​ថា ចំពោះ​អ្នក​ជម្ងឺ​ពស់​ចឹក​ទាំងឡាយណា​គ្រប់​គ្លីនិក​ឯកជន មិន​មាន​សិទ្ធិ​ព្យាបាល​ទេ​គឺ ត្រូវបញ្ជូន អ្នក​ជម្ងឺ​ទៅ​មន្ទី​រដ្ឋ​ដើម្បី​សង្គ្រោះបន្ទាន់ ។​

​ប៉ុន្តែ​ប្រហែល លោក ឈុំ ម៉ុង​ឆេង ចង់​បាន​លុយ​ពី​អ្នក​ជម្ងឺ​ខ្លាំងពេក​ក៏​សំរេចចិត្ត ហ៊ាន​ព្យាបាល​ជម្ងឺ​ពស់​ចឹក ទាំង​ប្រថុយប្រថាន​បំពាន​លើ​ច្បាប់​របស់​ក្រសួង​សុខាភិបាល បណ្តាលឱ្យ​មនុស្ស​ស្លាប់ ទាំង​វ័យក្មេង ស្លាប់ចោល​ក្រុមគ្រួសារ​យ៉ាង​អណោច​អធ័ម​ជាទីបំផុត ។

 

pus choek2 pus choek (2)

Filed in: ព័ត៌មានជាតិ