សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​​ប្រមូលផ្ដុំ​គ្នា​បិទផ្លូវ​មុខ​សាលាស្រុក​កែវ​សីមា តវ៉ាករណី​អាជ្ញាធរ​បង្ក្រាប​តែពលរដ្ឋ​ដឹក​បន្តិចបន្តួច​ ដូរបាយ អត់ចាប់​អាធំៗ !

ប្រជាពលរដ្ឋ​​ប្រមូលផ្ដុំ​គ្នា​បិទផ្លូវ​មុខ​សាលាស្រុក​កែវ​សីមា តវ៉ាករណី​អាជ្ញាធរ​បង្ក្រាប​តែពលរដ្ឋ​ដឹក​បន្តិចបន្តួច​ ដូរបាយ អត់ចាប់​អាធំៗ !

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​បិទផ្លូវ​មុខ​សាលាស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃ​ទ​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​រណា​ខុំ​ស្រុក​ខ្ទុម​ស្រុកកែ​វសីមា ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​គ្នា​ជាង​១០០​នាក់​ខាងលើ​សុទ្ធ​សឹង្ហ​ជា​ពលរដ្ឋ​រកស៊ី​ដឹក​ជំនៀ​ឈើ​ចាស់ៗ ដែល​សេសសល់​ក្នុង ដែល​គេ​ហៅថា (​ឈើ​អេតចាយ​) ពួកគាត់​បាន​លើកឡើង​ថា មន្ត្រី​ជំនាញ នឹង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ក្នុងស្រុក​កែវ​សីមា ជំរិត​ទារប្រាក់​តែ​ពី​ពួក​គាត់​ដឹកឈើ អុស នឹង​ជំនារ​ឈើ​ចាស់ៗ ដែល​ពួក​គាត់​យក​ទៅ​លក់ដូរ​បាយ​។​ ចំណែក រថយន្ត​ធំ នឹង​រថយន្ត ​កែច្នែរ រថយន្ត​សាំង​យុង ដឹកឈើ​កាត់​ស្នាក់​ការ​របស់​ជំនាញ​ទាំង​យប់​ទាំង​ថ្ងៃ ស្ទើរ​រូង​ថ្នល់ អត់​មាន​ការបង្ក្រាប​។​ពួកគាត់​បាន​និយាយទៀតថា បើ​ចាប់​បើ​បង្ក្រាប សុំអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​អោយ​ស្មើភាព​គ្នា​។​

​អភិបាលស្រុក​កែវ​សីមា  លោក ស៊ុន វណ្ណ​វុឌ្ឍ បានអោយដឹងថា រហូត​ពេលនេះ ពួកគាត់​បាន​បំបែក​គ្នា​វិញ​ហើយ ក្រោយពី​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ស្រុក លោក​បាន​បន្តថា ពលរដ្ឋ​គាត់​ទៀមទា អោយ​អាជ្ញាធរ​ជួយ​អន្ត​រាគ​មន៍ នឹង​ជួយ​សម្រួល​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់ ក្នុងការ​ដឹក​ឈើ​របស់​ពួកគាត់ តែ​លោក​ថា គោល​ការ​គឺ​មិន​អាច​ទៅរួច​នោះទេ ច្បាប់​គឺ​ច្បាប់ ។

ចំពោះ​ពួក​គាត់​លើកឡើងថា មន្ត្រី​ជំនាញ​បង្ក្រាប​បាន​តែ​បទ​ល្មើស​តូចតាច់ អភិបាលស្រុក​កែវ​សីមា​រូបនេះ ទទួលស្គាល់ថា ពេល​កន្លងមក​ពិតជា​មាន​មន្ត្រី ដែលមាន​តួរ​នាទី​មួយចំនួន​អញ្ចឹង​មែន លោក​ថា ក្នុងនាម​រូបលោក​ជា​គណះបញ្ជាការ​ឯកភាព​ស្រុក លោក​នឹង​ប្រជុំ​មន្ត្រី​ពាក់​ពន្ធ​ទាំង​អស់​ក្នុងស្រុក​ដើម្បី​ចាត់វិធានការ ៕

 

IMG-20161219-WA0048 IMG-20161219-WA0047

Filed in: ព័ត៌មានជាតិ