សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ស៊ឹម សំអាត កំពុងតែ​បើក​ដៃ​ឲ្យ​កូនចៅ​ធ្វើ​ការប្រមូល​ផល ពី​ការ​ធ្វើ​លិខិតឆ្លងដែន និង​ពលរដ្ឋ​រកស៊ី និង​ចំអក​ដល់​អ្នកសារព័ត៌មាន​

លោក ស៊ឹម សំអាត កំពុងតែ​បើក​ដៃ​ឲ្យ​កូនចៅ​ធ្វើ​ការប្រមូល​ផល ពី​ការ​ធ្វើ​លិខិតឆ្លងដែន និង​ពលរដ្ឋ​រកស៊ី និង​ចំអក​ដល់​អ្នកសារព័ត៌មាន​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក ស៊ឹម សំអាត មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​កំពុងតែ​បណ្ដែតបណ្ដោយ​បើកដៃ​ឲ្យ​កូនចៅ​ធ្វើ​លិខិតឆ្លងដែន​និង​ការប្រមូល​ផល​អាជីវករ ដោយ​យក​លុយ​នៅលើ​ផ្លូវ​សារ​ធា​រណៈ ចំណុច​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ដែល​អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ បាន​ធ្វើឲ្យមាន​បញ្ហា​ដល់​មតិ​រិះគន់ ។

​បើតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន នៅ​ប្រទេស​កម្ពុជា​បានឲ្យដឹងថា សកម្មភាព​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​កន្លងមក មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​នៅ​ទីនោះ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ថត​នោះទេ ។ ការហាមឃាត់​នេះ ត្រូវបាន​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ព្រោងព្រាត ។ ជា​ការឆ្លើយតប បន្ទាប់ពី​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ថត​នោះ អ្នកសារព័ត៌មាន​យើង​ក៏​បាន​ធ្វើ​ការថត​នៅឯ​លើផ្លូវ​សារ​ធា​រណៈ ចំ​កណ្តាល​ផ្លូវ​តែម្តង ដើម្បី​ផ្តិត​យក​រូបភាព​ជា​ញឹក​ញ៉យ នៅតាម​ដងផ្លូវ​ដែល​មើលទៅ​មាន​ភាព​កកស្ទះ ហាក់ដូច​កំពុង​មាន​រឿង​អ្វីមួយ ។ ស្រាប់តែ​លេច​មុខមន្ត្រី​នគ​បាល​ម្នាក់​ពាក់​ឯកសណ្ឋានស័​ក្ខ ១ ប្រចាំការ​នៅ​ប៉ុស្តិ៍​កណ្តាល​ចំណុច​វាយ (​ប៉ា​ស្ពឺ​) ជាប់​រង្វង់​មូល គេ​ស្គាល់​ថា កូនចៅ​របស់​លោក ស៊ឹម សំអាត បាន​មក​រារាំង​មិន​ឲ្យ​ថត​នៅ​សកម្មភាព​ទាំងឡាយ​នោះ ជាដាច់ខាត ព្រោះ​នៅ​ចំណុច​នោះ គឺជា​ចំណុច​មួយ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ការផ្លាស់​ប្ដូរ​បិទ​អា​ថ៏បាំង​នូវ​សកម្មភាព​របស់​មន្ត្រី​ធ្វើ​លិខិតឆ្លងដែន​មិន​ស្រប​និង​លាក់​ទុក​ទំនិញ​នាំ​ចូល​ខុសច្បាប់​ជាច្រើន​។​

​ជាក់ស្តែង​ដូចជា នៅ​ចំណុច​ក្រោម​ប្រាសាទ​កំពូល​បី​មុខ​ច្រកទ្វារ ដែល​មាន​កូនចៅ​ក្រោមបង្គាប់​ឈ្មោះ ម៉ៅ ម៉​យ នឹង​កូនចៅ​មួយចំនួនទៀត ចាំ​ជម្រិត​យកលុយ​ពី​កម្មករ​អូសរ​ទេះ​ស៊ីឈ្នួល​ដឹក​ទំនិញ​បន្តិចបន្តួច ឆ្លង​ទៅ​ប្រទេស​ថៃ ។ ក្រៅពីនោះ លោក ស៊ឹម សំអាត បាន​បើ​កដៃ​ឲ្យមាន​ការលក់ដូរ អម​សងខាង​ផ្លូវ ចូល​ច្រកទ្វារ ដាក់​ខែ ទៅ​តាម​ប្រភេទ​ទំនិញ​ដាក់លក់​តិច​ឮ​ច្រើន ក្នុង​១​តូប ចាប់ពី​១៥០០០​បាត (​មួយ​ពាន់​ប្រាំ​រយ​) រហូតដល់​២០០០០​បាត (​ពីរ​ពាន់​បាត​)​ក្នុង​១​ខែៗ ។ តែបើ​សម្រាប់​រទេះរុញ​លក់​ផ្លែឈើ អាហារ​ហូប​ចុក​ក្នុង​១​រទេះ តម្រូវឲ្យ​បង់​ចាប់ពី​១០០០-២០០០ ៥០០ (​មួយ​ពាន់​បាត​) (​ពីរ​ពាន់​បាត​) (​ប្រាំ​រយ​បាត​) តាម​ទំហំ​រទេះ​ដូចជា​រទេះល​ក់​នំ​បុ័ង​ក្នុង​១​ខែ បង់​ឲ្យ​លោក ស៊ឹម សំអាត ៦០០​បាត ។ នេះ​តាម​សម្ដី​អាជីវករ​លក់ដូរ​នៅ​ទីនោះ
​ចំណែក​អ្នក​ម៉ូតូឌុប​តម្រូវឲ្យ​បង់​លុយ​ក្នុ​១​ខែ​៣០០​បាត (​បី​រយ​បាត​) ទើប​អនុញ្ញាតឲ្យ​ចូល​ទៅ​ដឹក​ម៉ូយ​ដល់​ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​បាន ។

​ប្រការ​ទាំងនេះ​ធ្វើឲ្យ​កកស្ទះ​បាត់បង់​សណ្ដាប់ធ្នាប់​សា​ធារណៈ​ប៉ះពាល់​ដល់​អា​រម្ម​ណ៏​ភ្ញៀវទេសចរណ៍​ជាតិ​និ​ង​អន្តរជាតិ​បាត​តម្លៃ​ថ្លៃថ្នូរ​ដល់​ថ្នាក់ដឹកនាំ ។ ក្រៅពីនោះ​នៅ​មាន​រឿង​ផ្ដល់​លិខិតឆ្លងដែន​ឲ្យ​ពលរដ្ឋ ពលករ​ឆ្លងដែន​សម្រាប់​ទៅ​ធ្វើការ​ប្រទេសជិតខាង​។ លោក​ស៊ឹម សំអាត បង្គាប់​ឲ្យ​យក​លុយ​ក្នុង​ម្នាក់ៗ​តម្លៃ​ពី​១៣០០(​មួយ​ពាន់​បី​រយ​បាត​)(១៥០០​បាត​)​មួយ​ពាន់​ប្រាំ​រយ​បាត​)​បើ​រង់ចាំ​យក​១-២​ម៉ោង​មានន័យថា​ធ្វើ​ភ្លាម​យក​ភ្លាម ។ បើ​ធ្វើ​ថ្ងៃនេះ​យក​ថ្ងៃស្អែក​តម្លៃ​៨០០-១០០០​បាត (​ប្រាំបី​រយ​បាត​)(​មួយ​ពាន់​បាត​) ។ នេះ​ជា​ការរិះគន់​មតិ​ពលរដ្ឋ និង​ពលករ​ចំណាក់ស្រុក ។ ករណីនេះ អ្នកសារព័ត៌មាន​យើង​សុំ​ការបំភ្លឺ​ពី​លោក ស៊ឹម សំអាត ពុំ​បាន​ទេ​ពាក់ព័ន្ធ​ពី​បញ្ហា​នេះ​។

​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ និង​មជ្ឈដ្ឋាន​ទូទៅ​បានឲ្យដឹងថា សមត្ថកិច្ច​អន្តោប្រវេសន៍​ក្រោម​ការដឹកនាំ​របស់​លោក ស៊ឹម សំអាត បាន​ឃុបឃិត​គ្នា​ជាមួយ​ថៅកែ​កាស៊ីណូ​ឡាក់​គី អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ភ្ញៀវ​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ម៉ា​សេរី​មិន​ចាំបាច់​ត្រួតពិនិត្យ​ស្អី​នោះទេ ។ ដូចជា​លិខិតឆ្លងដែន​និង​ឯកសារ​ផ្សេងៗ​នោះ​ក៏​មិន​ខ្វល់​ទេ​ជា​ថ្នូរ​ទឹកប្រាក់​ចំនួន​៨០០០​បាត​(​ប្រាំបី​ពាន់​បាត​)​ប្រចាំ​១​ខែ ។

​បើ​ពិត​ដូច​ប្រភព​ខ្សឹបខ្សៀវ​មែន​នោះ ទង្វើ​បែប​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើឲ្យ​អាប់ឪន​ដល់​ថ្នាក់ដឹកនាំ​ជាតិ ធ្វើឲ្យ​ពលរដ្ឋ​អស់​ក្ដីសង្ឃឹម​ជឿជាក់ និង​ធ្វើឲ្យ​បាត់បង់​សន្លឹកឆ្នោត​គណៈបក្ស​ប្រ​ជា​ជនកម្ពុជា ធ្វើឲ្យ​រាជ​រដ្ថាភិបាល​មាន​ការថយចុះ​ប្រជាប្រិ​យ៏​ភាពពី​ការគាំទ្រ រហូត​ឈាន​ទៅ​បាត់បង់​សន្លឹកឆ្នោត​មួយ​ផ្នែក​ណា​នោះ​ក៏​ថា​បាន ។ ផ្ដើមចេញ​ពី​អំពើ​ខុសឆ្គង​ការគំរាមកំហែង​ការ​ជម្រិត​យកលុយ​ការ​ធ្វើ​បាប​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ប្រចាំថ្ងៃ ។

​ទាក់ទង​ពី​បញ្ហា​ខាងលើ​អ្នកសារព័ត៌មាន​ព្យាយាម​សុំ​ការបំភ្លឺ​ទៅ​លោក ស៊ឹម សំអាត ជាច្រើន​ដង​តែ​ពុំ​អាច​ទាក់ទង​បាន​ទេ​ដោយ​ឆ្លើយថា សួរ​គ្មាន​ប្រយោជន៏ ។

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​សូម​អំពាវនាវ ទៅ​ដល់​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើ​ការស្រាវជ្រាវ​នឹង​មាន​វិធានកា​រលោក ស៊ឹម សំអាត ឲ្យបាន​ម៉ឹងម៉ាត់​បំផុត ៕

 

srnews-post145 IMG-20161218-WA0007 IMG-20161218-WA0009

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់