សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រទះ​ឃើញ​សព​ស្ត្រី​ខ្មែរ ស្លាប់​ក្នុង​ទឹកអូរ​ក្បែ​ព្រំដែន ក្នុង​ស្រុក​អារញ្ញ​

​ប្រទះ​ឃើញ​សព​ស្ត្រី​ខ្មែរ ស្លាប់​ក្នុង​ទឹកអូរ​ក្បែ​ព្រំដែន ក្នុង​ស្រុក​អារញ្ញ​

ប្រទេស​ថៃ ៖ ស្ត្រី​រងគ្រោះ​ម្នាក់  ដែល​គេ​ស្គាល់​ច្បាស់​ថា​មាន​សញ្ជាតិ​ជា​ជនជាតិ​ខ្មែរ ហើយ​បាន​ស្វាមី​ជា​ជនជាតិ​ថៃ  ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ទឹកអូ​រក្បែ​ព្រំដែន​កម្ពុជា ថៃ  ប្រមាណ​ជា​២​ថ្ងៃ​មក​ហើយ  បន្ទាប់ពី​ស្ត្រី​រងគ្រោះ ជាមួយ​នឹង​ស្វាមី  ទើប​នឹង​ត្រឡប់​មកពី​លេង​ម្តាយ​នៅក្នុង​ទឹកដី​កម្ពុជា​រួច​មក ។

​តាម​ប្រភព​ដែល​ទទួលបាន​ពី​កន្លែង​ឃើញ​ហេតុការណ៍ បានឱ្យដឹងថា  កាលពី​ថ្ងៃ​ទី​១៥  ខែ​ធ្នូ  ឆ្នាំ​២០១៦ វេលា​ម៉ោង ៧ និង ៥០ នាទី​ព្រឹក  មាន​បុរស​ម្នាក់​ឈ្មោះ ធី​រៈសាក់ ធៀប​ប៉ាក់​ធុំ អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុង​តំបន់ ភូ​ណាំ​កៀង  ក្នុងភូមិ​៩  ឃុំ​ប៉ា​រ៉ៃ  ស្រុក​អារញ្ញ​ប្រាក់​ថេត  ខេត្ត​ស្រះកែវ ប្រទេស​ថៃ  បាន​ចេញ​ទៅ​មើល​ចំការ​ដំឡូង​របស់ខ្លួន  ហើយ​ក៏​ប្រទះឃើញ​មាន​សាកសព ស្ត្រី​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ទឹកអូរ  ដោយ​មាន​ភិនភាគ  មិន​មាន​ស្លៀកខោ​ពាក់​អាវដៃវែង​ពណ៌​ក្រហម​អណ្តែត​ផ្កាប់មុខ  ទើប​លោក​រាយការណ៍​ទៅ​សមត្ថកិច្ច  នៅក្នុង តំបន់​នោះ​ដើម្បី​ចុះ​ត្រួតពិនិត្យ ។ នៅក្នុង​ពេល​នោះ​ដែរ  គឺមាន​មនុស្ស​មួយចំនួន​បាន​ស្គាល់​ស្ត្រី​រងគ្រោះ​យ៉ាងច្បាស់​ថា នាង​មាន​ឈ្មោះ ដា  អាយុ​៤៧​ឆ្នាំ  រស់នៅក្នុង​តំបន់​ខាងលើ  ដោយ​មាន​ស្វាមី​ជា​ជនជាតិ​ថៃ ឈ្មោះ សុំ​ផន គុំ​សាវ៉ាត់  អាយុ​៤៦​ឆ្នាំ  ដោយ​ភ្លាមៗ​នោះដែរ  ក្រុម​តម្រួត​បាន​ត្រួតពិនិត្យ​ទៅ​លើ​សព​ដើម្បី​ចង់​ដឹង​អំពី​ការស្លាប់ ប៉ុន្តែ​អ្វីៗ​នៅ​មិន​ទាន់​រកឃើញ​ស្លាកស្នាម​នោះឡើយ​ហើយក៏​បាន​នាំ​បុរស​ដែល​ជា​ស្វាមី​ទៅ​សាកសួរ​នៅក្នុង​ស្ថានីយ៍​តម្រួត​អារញ្ញ​ប្រាក់​ថេត ។​

​ជា​លទ្ធផល បុរស​នោះ​បាន​រៀបរាប់ថា  នៅមុននេះ​ពីរ​ថ្ងៃ​ខ្លួន​ជាមួយនឹង​ភរិយា  បាននាំគ្នា ឆ្លងដែន​តាម​ច្រក​ប៉ោយ​ប៉ែត  ទៅលេង​ម្តាយ​របស់​នាង​នៅក្នុង​ទឹកដី​ខ្មែរ  ដោយ​បាន​នាំគ្នា ផឹក​ស្រា​លេង​ជាមួយនឹង​អ្នកភូមិ​ថែម​ទៀត ។

​លុះ​នៅ​ពេល​វិលត្រឡប់​មក​ដល់​ខាង​ថៃ​វិញ​ខ្លួន​ក៏​បាន​ទិញ​ស្រា​ផឹក​បន្ថែម  ទើប​នាំគ្នា​វិល​ត្រឡប់​ទៅផ្ទះ​វិញ  ប៉ុន្តែ​នៅ​តាម​ផ្លូវ  ស្ត្រី ជា​ភរិយា​របស់​ខ្លួន​បាន​សុំ​ចុះ​ទៅ​ងូតទឹក​លេង​ក្នុង​អូរ​តាមផ្លូវ  តែ​ខ្លួន​បាន​បដិសេធ​ទើប​នាង​ក៏​បាន​ចុះ​ងូត​តែម្នាក់ឯង  រី​ឯ​ខ្លួន​បាន​ធ្វើដំណើរ​ទៅ​សម្រាក​នៅ​ផ្ទះ​យ៉ាង​លង់លក់​ដោយ​ភាពស្រវឹង​យ៉ាងខ្លាំង​ផង​ដែរ  ប៉ុន្តែ​ក្រោយពី​ដឹង​ខ្លួន​គឺ​មិន​ឃើញ​វត្តមាន​ភរិយា​របស់​ខ្លួន​ឡើយ  ទើប​មាន​ការភ្ញាក់ផ្អើល  និង​តាម​រក​គ្រប់​ទីកន្លែង​នៅ​តែ​រក​មិនឃើញ លុះ​នៅ​ថ្ងៃនេះ​ក្រោយ​ពី​សព​បាន​អណ្តែត​ឡើង​មក​លើ​ទឹក​ទើប​ដឹងថា​ប្រពន្ធ​របស់​ខ្លួន​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​បច្ចុប្បន្ន ក្រុម​តម្រួត​នៅតែ​បន្ត​ការសាកសួរ​បុរស​ដែល​ជា​ស្វាមី  ព្រមទាំង​បាន​បើក​ការ​ស៊ើប​អង្គេត​ទៅលើ​បញ្ហា​ដែល​ស្ត្រី​ខ្មែរ​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​នេះ នៅក្នុង​ទឹកអូរ​នេះ យ៉ាង យកចិត្តទុកដាក់​ជា​ទីបំផុត ព្រោះ​បើ​ផ្អែក​ទៅលើ​សំដី​របស់​អ្នកភូមិ​បាន បាន​សង្កត់ធ្ងន់ថា ស្ត្រី​រងគ្រោះ​គឺជា​មនុស្ស​ចេះ​ហែល​ទឹក​យ៉ាង​ស្ទាត់​ជំនាញ  មិន​សម​នឹង​ស្លាប់​នៅក្នុង​ទឹក​បែបនេះ​សោះ​៕

 

IMG-20161216-WA0022 IMG-20161216-WA0023 IMG-20161216-WA0020

Filed in: ព័ត៌មានជាតិ