សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ម្នាក់​ចូល​មក​ដី​កម្ពុជា​ខុសច្បាប់​ទៅ​ស្រុក​ដើម​វិញ​

ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ម្នាក់​ចូល​មក​ដី​កម្ពុជា​ខុសច្បាប់​ទៅ​ស្រុក​ដើម​វិញ​

​ខេត្ត​ត្បូងឃ្មុំ ៖  នៅ​ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ៨:៤០​នាទី ជំនាញ​ផែន​សន្តិសុខ និង​ជំនាញ​ផែន​យុត្តិធម៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​នៅ​ចំណុច​ផ្សារ​មេមត់ ស្ថិតនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ឈ្មោះ វៀន យ៉ាង​វិន ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​ក្រុមទី​១ ឃុំ​តាំង​ហា ស្រុក​តាំងចូ​វ ខេត្ត​តៃនិញ ( ប្រទេស​វៀតណាម ) ដែល​ចូល​មក​តាម​ច្រករបៀង ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រូង មក​លក់​ឆ្នោត​សន្លឹក​របស់​ជាតិ​វៀតណាម នៅ​ចំណុច​ខាងលើ បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើ​ការសាកសួរ​ចាត់ការ​បន្ត ។

​ដោយ​មាន​ការឯកភាព​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ជំនាញ​យើង​បាន​ធ្វើ​ការអប់រំ និង​ចុះកិច្ចសន្យា​ឈប់ ឲ្យចូល​មក​លក់​ឆ្នោត​នៅក្នុង​ទឹកដី​កម្ពុជា​បន្ត​ទៀត និង​បាន​បញ្ចូន​ជនជាតិ​វៀតណាម​ខាងលើ និង​សន្លឹកឆ្នោត ចេញ​តាម​ច្រក​ដ៏​ដែល ទៅ​ប្រទេស​វៀតណាម​វិញ ៕

 

IMG-20161216-WA0017 IMG-20161216-WA0018

Filed in: ព័ត៌មានជាតិ