សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ចម្រុះ​ឃាត់​បាន​២​គ្រឿង​៣​គ្រឿង​រត់​រួច​នៅ​ស្រុក​ចិត្រ​បុរី​

​សមត្ថកិច្ច​ចម្រុះ​ឃាត់​បាន​២​គ្រឿង​៣​គ្រឿង​រត់​រួច​នៅ​ស្រុក​ចិត្រ​បុរី​

ក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់ តែ​តែង​បើក​បិទ​គ្នា បង្ក​ភាពភ័យខ្លាច​ដល់​ពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​ដូចគ្នា ចំនួន​២​គ្រឿង និង​៣​គ្រឿង រត់​រួច នៅវេលា​មោង​១​រសៀល ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​បុស​លាវ​គ្រោម ឃុំ​បុ​លាវ ស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​កន្ទួត​បានឲ្យដឹងថា កម្លាំងចម្រុះ រួម​មាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង​នគ​បាល​ប៉ុស្ដិ៍​រដ្ឋបាល ទើប​ឃាត់​នោះ​បាន​ចំនួន ២ គ្រឿង​និង ៣ គ្រឿង​ទៀត​រត់​រួច ។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​រូបនោះ​បន្ដ​ទៀត​ថា ប្រតិបត្តិការ​នេះ​ដោយ​បញ្ជា​ពី​លោក បួ​យ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ទើប​លោក​នាំ​កម្លាំង​ឃាត់​រថយន្ដ​ដឹកឈើ​ទាំង​នោះ តែ​គួរ​ឲ្យ​ស្ដាយ ដោយ​កម្លាំង​តិច ត្រូវ​រត់​រួច​ចំនួន​៣​គ្រឿង​។​

​ប​ច្ច​ប្បន្ន រថយន្ដ​ទាំង​ពីរ​គ្រឿង​នោះ ត្រូវ​កម្លាំង​ជំនាញ​នាំយក​ទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ធ្វើការ​វាសវែង និង​កសាង​សំណុំរឿង​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ៕

 

IMG-20161215-WA0054 IMG-20161215-WA0055

Filed in: ព័ត៌មានជាតិ