សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​វគ្គ​បំប៉ន​គ្រុបង្រៀន​កំរិត​មូលដ្ឋាន​

បិទ​វគ្គ​បំប៉ន​គ្រុបង្រៀន​កំរិត​មូលដ្ឋាន​

​វគ្គ​បញ្ចប់​ការ​បំប៉ន​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន ជំនាន់​ទី​៧ វេន​ទី​២ នៃ​គរុកោសល្យ​ភូមិភាគ​ខេត្ត​បាត់​ដប​ង ត្រូវបាន​រៀបចំ​ពិធី​បិទ កាលពី ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក បណ្ឌិត ជាប ចន្ទ័សោ​ភណ័ អភិបាលរង​ខេត្ត​បាត់ដំបង​។​

​ក្នុង​របាយការណ៍​របស់លោក សុខ ហ៊ីង នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្ត​បាត់ដំបង បានឱ្យដឹងថា មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​ខេត្តបាត់ដំបង មាន​ភារៈកិច្ច​បណ្តុះបណ្តាល គរុ​សិស្ស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន (12+2) បង្រៀន​នៅ​អនុវិទ្យាល័យ និង​បំប៉ន​សិក្ខាកាម ជា​គ្រូ បឋមសិក្សា ១​ដែល​មាន​សញ្ញាប័ត្រ​មធ្យម សិក្សាទុរយ​ភូមិ ឱ្យ​ក្លាយ​ជា​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ​។​គរុ​សិស្ស និង​សិក្ខាកាម​ទាំងអស់ មកពី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ បន្ទា​ត​មានជ័យ សៀមរាប និង ខេត្ត​ប៉ៃលិន​។ ចំពោះ​គរុ​សិស្ស​មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​ខេត្តបាត់ដំបង បណ្តុះបណ្តាល​បាន​ចំនួន ២៥ ជំនាន់​ដែល​មាន​ក​រុ​សិស្ស​សរុប ៧៨២៩ នាក់​ក្នុងនោះ​ស្រី​ចំនួន ៣៤១០ នាក់ ដែលមាន​
​រយៈពេល ២ ឆ្នាំ ។​

​ចំពោះ​សិក្ខាកាម យើង​បាន​បំប៉ន​ចំនួន​៨​ជំនាន់ ដែល​មាន​សិក្ខាកាម​សរុប ៣០៦៩​នាក់ ស្រី ១២៥១ នាក់​។ សិក្ខាកាម បាន​ទទួល​ការ​បំប៉ន​រយៈពេល ២ វេន ក្នុង​មួយ​វេនៗ​មាន​រយៈពេល ៦​សប្តាហ៍ ហើយ​បំប៉ន​ក្នុងពេល​វិស្សមកាល​ធំ ចាប់ពី​ថ្ងៃ​ទី ១ ខែ​សីហា ដល់​ថ្ងៃ ទី ១៥ ខែ​កញ្ញា​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៤​នេហ យើង​បំប៉ន​សិក្ខាកាម​ជំនាន់​ទី ៧ ២ វេន ជំនាន់​ទី​៨ វេន​ទី​១ ចាប់ពី​ថ្ងៃ​ទី ១ ខែ​សីហា ដល់ ១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​មាន​សិក្ខាកាម​សរុប ៦៥១​នាក់ ស្រី ២៩៩​នាក់​។​
​    ​
​ក្នុង​ប្រសាសន៍​សំណេះសំណាល​លោក​បណ្ឌិត ជាប ចន្ទ័សោ​ភណ័ បាន​បញ្ជាក់​ពី​គោលដៅ​អប់រំ​ជាតិ​របស់​យើង គឺ​មាន​គោលបំណង កសាង មនុស្ស​ឱ្យ​មាន​លក្ខណៈ​ពេញលេញ គឺជា​មនុស្ស​ដែល​មានចំណេះដឹង ចំណេះធ្វើ និង​មាន​សីលធម៌​ល្អ ចេះ​រស់នៅ​ក្នុង​សង្គម​ដោយ​សុខុដុមរមនា ជាមួយគ្នា​។

ការអភិវឌ្ឍន៍​ប្រទេសជាតិ​មិន​អាច​ធ្វើ​ក្នុង​រយៈពេល​មួយ​ពព្រិច​ភ្នែក​បាន​ឡើយ គឺ​ទាមទារ​ឱ្យ​យើង​មាន​ពេលវេលា និង​ធនធាន​គ្រប់ គ្រាន់ រួម​និង​ការចូលរួម របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ការប្រឡង​បញ្ចប់​វគ្គ​បំប៉ន ទទួលបាន​លទ្ទផល​គួរ​ជាទី​ពេញចិត្ត​នាពេ​ល​នេះ ក៏​អាស្រ័យ​ទៅលើ ការយកចិត្តទុកដាក់​ក្នុង​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​អាស្រ័យ​ទៅលើ​មនសិការ​វីជ្ជាជីវៈ​ខ្ពស់ របស់​យើងទាំងអស់គ្នា​ផងដែរ​។ គរុកោសល្យ​ភូមិភាគ​ខេត្ត​បាត់ដំបង​នេះ ក៏​មាន​ការឧបត្ថម្ភ​គាំទ្រ និង​ការលើកទឹកចិត្ត​ជា​ច្រើន ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ក៏ដូចជា​លើ​អាជ្ងាធរ មាតាបិតា គរុ​សិស្ស និង​សិក្ខាកាម​គ្រប់​ជំនាន់​ផងដែរ ៕

2014_09_17d1 (1) 2014_09_17d1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី