សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​ប្រជា​ការពារ​ភូមិ បានធ្វើការ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់

​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​ប្រជា​ការពារ​ភូមិ បានធ្វើការ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់

ខេត្តសៀមរាប ៖  កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ដែល​បាន​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ក្រុម​ទី​០១ ក្នុង​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ក្នុងនោះ​មាន​ការចូលរួម​សហកា​រ​ពី​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ។​

​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ជា​តំណាង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អម​រា ស្នងការរង ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ចំនួន​០៧​នាក់​មាន​៖
១ .​ឈ្មោះ ពាញ នី​ហៅ​ប្រុស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កើតហេតុ រក្សាទុក​និង​ចែកចាយ​ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ២ .​ឈ្មោះ ចឺប ម៉ាញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប រក្សាទុក​និង​ចែកចាយ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ៣ .​ឈ្មោះ ប៊ុន ម៉េង​ហាក់ ហៅ​ម៉េង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ប្រើប្រាស់​។ ៤ .​ឈ្មោះ ជូ ឡាក់​ស្តា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ប្រើប្រាស់​។ ៥ .​ឈ្មោះ វ៉ាន់ លី​ប៉ាវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​ខេត្ត​សៀមរាប ប្រើប្រាស់​។ ៦ .​ឈ្មោះ សែ សេរី​វុឌ្ឍី ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ប្រើប្រាស់​។ ៧ .​ឈ្មោះ លី ស៊ីវ​ចិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាង​បិទ​ស្កុត​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀមរាប​ប្រើប្រាស់ ។

​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​នគរបាល​បាន​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ចប់​តូច ស្មើ​នឹង​ទំងន់​៤.២​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​, ម៉ូតូ​ចំនួន​០២​គ្រឿង និង​ឧបករណ៍ ប្រើប្រាស់ រួមទាំង​សំភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ផង​ដែរ ៕

 

IMG-20161215-WA0031 IMG-20161215-WA0032

Filed in: គ្រឿងញៀន